ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្ហាញ​ពី​គោលនយោបាយ​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​ដែល​ខ្លួន​ទទួល​បាន​ជោគជ័យ​ដល់​តំបន់​និង​ពិភពលោក

4 ឆ្នាំ មុន

ចិន ៖ បើ​យោង​តាម​មន្ត្រី​ក្រសួងការបរទេស​ចិន​បាន​ឲ្យ​ដឹង​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ថា ប្រទេស​ចិន​បាន​ខិតខំ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​ដោយ​បាន​ប្រែក្លាយ​ប្រទេស​ទៅ​ជា​របប​សាធារណរដ្ឋ​មាន​រយៈពេល​៧០​ឆ្នាំ​(១៩៤៧-២០១៩) ដែល​រហូត​ដល់​ពេល​នេះ​ចិន​គឺជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ក្នុង​ពិភពលោក ។ ថ្លែងប្រាប់​អ្នក​សារព័ត៌​នៅ​ក្រសួងការបរទេស​ចិន​នា​ព្រឹក​ថ្ងៃ​ទី​២១ តុលា លោកស្រី Hua…

ចិន ៖ បើ​យោង​តាម​មន្ត្រី​ក្រសួងការបរទេស​ចិន​បាន​ឲ្យ​ដឹង​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ថា ប្រទេស​ចិន​បាន​ខិតខំ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​ដោយ​បាន​ប្រែក្លាយ​ប្រទេស​ទៅ​ជា​របប​សាធារណរដ្ឋ​មាន​រយៈពេល​៧០​ឆ្នាំ​(១៩៤៧-២០១៩) ដែល​រហូត​ដល់​ពេល​នេះ​ចិន​គឺជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ក្នុង​ពិភពលោក ។

ថ្លែងប្រាប់​អ្នក​សារព័ត៌​នៅ​ក្រសួងការបរទេស​ចិន​នា​ព្រឹក​ថ្ងៃ​ទី​២១ តុលា លោកស្រី Hua Chunyug បាន​បញ្ជាក់​ថា ប្រទេស​ចិន​ចង់​បង្ហាញ​ដល់​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​អាស៊ាន និង​ក្នុង​ពិភពលោក​ទាំងមូល​ថា រយៈពេល​៧០​ឆ្នាំ​កន្លង​មកនេះ​ប្រទេស​ចិន​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្រោម​ការ​ដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ចិន​(CPC) និង​គោលនយោបាយ​ខ្សែ​ក្រ​វ៉ា​ត់​១ ផ្លួ​វ​១ ដែល​ដាក់​ចេញ​ដោយ​លោក ស៊ី ជី​ន​ពីង ។

លោកស្រី Hua Chunyug បាន​បន្ត​ថា រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវា​សង្គម​នានា​ក្នុង​ការ​ជួយ​ដល់​ប្រទេស​ជន​ចិន និង​បណ្តាល​ប្រទេស​អាស៊ាន​នានា​ក្នុង​តំបន់​និង​ពិភពលោក ។

លោកស្រី​លើក​ឡើង​ថា ក្រោយ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​ចិន​(CPC)​បាន​ថ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម សេដ្ឋកិច្ច សេវា​សន្តិសុខ​សង្គម ការ​លុប​បំបាត់​ភាព​ក្រីក្រ​របស់​ប្រទេស​ចិន​មានការ​រីក​ចំរើន​គួរ​កត់សម្គាល់ និង​ចង់​ចែករំលែក​បទ​ពិសោធន៍​ទាំងនេះ​ដល់​អ្នក​ជិតខាង​ក៏​ដូច​ពិភពលោក​ទាំងមូល ។

តំណាង​អ្នក​សារព័ត៌មាន​មក​ពី​ប្រទេស​ចំនួន​៥​ជា​ពិសេស​ប្រទេស​នៅ​តាម​ទន្លេមេគង្គ ភូមា​, ថៃ​, ឡាវ​, វៀតណាម​, កម្ពុជា និង​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​អញ្ជើញ​ដោយ​ក្រសួងការបរទេស​ចិន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប៉េ​កាំ​ង និង​បណ្តាល​ក្រុង​មួយ​ចំនួន​ក្នុង​ខេត្ត​ខ្លះ​របស់​ចិន​ដែល​មានការ​អភិវឌ្ឍន៍​ជា​ពិសេស​តំបន់​មាន​ជនជាតិភាគតិច​រស់នៅ ៕

កែសម្រួល​ដោយ ៖ សំណាង

កែសម្រួលដោយ