ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាក​សព​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នឹង​ត្រូវ​​កម្ទេច​ចោល (វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​រាយការណ៍​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក​ROBERT O’BRIEN​ អះអាង​នា​ថ្ងៃ​ទី​២៧​ តុលា​ថា សាកសព​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ABOU BAKR AL…

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​រាយការណ៍​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក​ROBERT O’BRIEN​ អះអាង​នា​ថ្ងៃ​ទី​២៧​ តុលា​ថា សាកសព​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ABOU BAKR AL BAGHDADI​នឹង​កម្ទេច​ចោល​ដោយ​ត្រឹមត្រូវ​។ លោក​ពុំ​បាន​បញ្ជាក់​ថា​ តើ​សព​របស់​គេ​នឹង​ត្រួ​វ​ដុត​ចោល​ឬ​យ៉ាងណា​ឡើយ​?

ទីប្រឹក្សា​រូប​នោះ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​នៅ​បាន​ឲ្យ​ដឹង​ទៀត​ថា​ប្រតិ​បត្តិការ​តាម​សម្លាប់​AL BAGHDADI​មានឈ្មោះ​របស់​នារី​ជនជាតិ​អា​មេ​រិ​ក​លោកស្រី KAYIA MUELLER​ដែល​ជា​អ្នក​រង​ទារុណកម្ម​ដល់​ស្លាប់​ពី​សំណាក់​ពួក​ភេរវ​ករ​កាលពី​ឆ្នាំ​២០១៥​។ សារព័ត៌មាន​និយាយ​ថា AL BAGHDADI​ជា​អ្នកចូលរួម​ដោយ​ផ្ទាល់ ក្នុង​ការ​ធ្វើ​ទារុណកម្ម​លោកស្រី​KAYIA MUELLER​។

យោង​តាម​ប្រធានាធិបតី​អា​មេ​រិ​កថា​AL BAGHDADI​បាន​ស្វះស្វែង​រត់​លាក់ខ្លួន​ក្នុង​រូង​ក្រោម​ដី​មួយ រួម​ជាមួយ​កូន​៣​នាក់​ហើយ​ពេល​កង​ទាហាន​ពិសេស​អា​មេ​រិ​កតាម​ទាន់ គេ​ក៏​បាន​ចុច​គ្រឿង​ផ្ទុះ​ដាក់​ជាប់​នឹង​ខ្លួន​ឲ្យ​ផ្ទុះ​។ លោក​ត្រាំ​រៀបរាប់​ថា​គេ​ស្លាប់​យ៉ាង​កំសាក​ដោយ​រត់គេច​ខ្លួន​ទាំង​យំ់​។ លោក​បញ្ជាក់​ថា​អត្តសញ្ញាណ​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ត្រូវ​បាន​បញ្ជាក់​ភ្លាម​ៗ​ជាមួយ​ការ​ធ្វើ​តេស្ត​NDA​។ ក្នុង​ប្រតិបត្តិការ​នេះ​ពុំ​មាន​បុគ្គលិក​អា​មេ​រិ​ក​ណា​ម្នាក់​រង​គ្រោះ​ឡើយ​។

ចំណែក​យុទ្ធ​ជន​មួយ​ចំនួន​ធំ​និង​ពួក​អ្នក​អម​AL BAGHDADI​បាន​ត្រូវ​ស្លាប់​ជាមួយ​រូបគេ​។ ចំណែក​ទី​បញ្ចា​ការដ្ឋាន​យោធា​អ៊ី​រ៉ា​ក់​ប្រកាស​ថា បាន​រាយការណ៍​ប្រាប់​ពី​កន្លែង​រស់នៅ​របស់​ប្រមុខ​​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ីរី សម្រាប់​ប្រតិបត្តិការ​នោះ​របស់​អា​មេ​រិ​ក​។ កង​កុំម៉ង់ដូ​អា​មេ​រិ​កបាន​បញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​នា​ពេល​យប់ ទៅ​កាន់​តំបន់​ខេត្ត​អ៊ី​ដ​លី​ប​សម្រាប់​ប្រតិបត្តិការ​តាម​សម្លាប់​ពួក​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

កាលពី​ឆ្នាំ​២០១១ ក្រោយ​ការ​សម្លាប់​អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន​ប្រមុខ​អាល់​កៃ​ដា សាកសព​របស់​គេ​ត្រូវ​បាន​ទម្លាប់​ចោល​ទៅ​ក្នុង​ទឹកសមុទ្រ​២៤​ម៉ោង​ក្រោយ​ពី​សម្លាប់​បាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ قناة العراقية الإخبارية HD)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ