ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​សំណូមពរ​ដល់​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​រក​ទីផ្សារ​លក់​ស្រូវ​ឱ្យ​បានតម្លៃសម​រម្យ​

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​របាយការណ៍​មន្ទី​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​គិត​ចាប់ពី​ការ​បង្កបង្កើន​ផល​ស្រូវ​រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវប្រាំង​មាន​ផ្ទៃដី​សរុប​ចំនួន​៣១.៣៥៤​ហិ​កតា ក្នុង​នោះ​មានស្រុក​មង្គល​បូ​រី​ដំណាំ​ស្រូវ​រដូវប្រាំង​មាន​ចំនួន​២៩.៨០៥​ហិ​កតា ក្នុង​នោះ​មាន​ស្រូវពង្រោះ​ចំនួន​២៩.៨០៥​ហិ​កតា ស្រុក​ព្រះនេត្រព្រះ​មាន​ផ្ទៃដី​ចំនួន​១.៣៣០​ហិ​កតា ក្នុង​នោះ​មាន​ស្រូវពង្រោះ​ចំនួន​១.៣៣៩​ហិ​កតា…

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​របាយការណ៍​មន្ទី​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​គិត​ចាប់ពី​ការ​បង្កបង្កើន​ផល​ស្រូវ​រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រដូវប្រាំង​មាន​ផ្ទៃដី​សរុប​ចំនួន​៣១.៣៥៤​ហិ​កតា ក្នុង​នោះ​មានស្រុក​មង្គល​បូ​រី​ដំណាំ​ស្រូវ​រដូវប្រាំង​មាន​ចំនួន​២៩.៨០៥​ហិ​កតា ក្នុង​នោះ​មាន​ស្រូវពង្រោះ​ចំនួន​២៩.៨០៥​ហិ​កតា ស្រុក​ព្រះនេត្រព្រះ​មាន​ផ្ទៃដី​ចំនួន​១.៣៣០​ហិ​កតា ក្នុង​នោះ​មាន​ស្រូវពង្រោះ​ចំនួន​១.៣៣៩​ហិ​កតា ស្រុក​អូរ​ជ្រៅ​មាន​ផ្ទៃដី​ចំនួន​៥៥​ហិ​កតា​ ក្នុ ង​នោះ​មាន​ស្រូវពង្រោះ​ចំនួន​៥៥​ហិ​កតា ស្រុក​ស្វាយចេក​មាន​ផ្ទៃដី​ចំនួន​១៥៥​ហិ​កតា ក្នុង​នោះ​មាន​ស្រូវពង្រោះ​ចំនួន​១៥៥​ហិ​កតា​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ការ​បង្កបង្កើន​ផល​ស្រូវប្រាំង​ដើមរដូវ ពេល​ប្រជា​កសិករ​បង្កបង្កើន​ផល​ជួប​ការ​លំបាក​ដូច​ជា​ជួប​គ្រោះ​រាំង​ស្ងួត​នៅ​ស្រុក​-​ក្រុង​មួយ​ចំនួន​ដោយ​ស្រូវ​ដែល​បង្កបង្កើន​ផល​ហើយ​ស្វិត​ងាប់ ហើយ​ពេល​ព្រោះ​ម្តង​ទៅ​២​ដង​ទើប​ទទួល​បាន​ផល ដែល​វាលស្រែ​ជាប់​ប្រព័ន្ធ​ធារាសាស្ត្រ​ទើប​ប្រមូល​បាន​ផល​។ ក្រោយ​ពេល​ប្រមូល​ផល​ហើយ​តំលៃ​បាន​ថោក​ទៀត​គឺ​តំលៃ​ស្រូវ​សែន​ក្រអូប​ប្រមូល​ផល​លើក​ទី​១ ក្នុង​១​តោន​តំលៃ​ជាង​១​លាន​រៀល ហើយ​ក្រោយមក​តំលៃ​កាន់តែ​ចុះ​គឺ​ក្នុង​១​តោន​បាន​តែ​៩០​ម៉ឺន​រៀល​។

ប្រជា​កសិករ​បាន​សំណូមពរ​ថា ការ​ប្រមូល​ផល​ស្រូវប្រាំង​លើក​ទី​២​នេះ​សង្ឃឹមថា​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​រក​ទីផ្សារ​លក់​ស្រូវ​ជូន​ប្រជា​កសិករ​លក់​បាន​តំលៃ​សមរម្យ អាច​ថា​លក់​ទិន្នផល​បាន​ថ្លៃ​ជាង​លើក​ទី​១​។ ក្នុង​ការ​បង្កបង្កើន​ផល​ស្រូវប្រាំង​លើក​ទី​២​នេះ​មាន​កន្លែង​ខ្លះ​ប្រឈម​គ្មាន​ទឹក​បូម​ប​ញ្ជូ​ល​ស្រែ ព្រោះ​ទឹក​ឆ្នាំ​នេះ​នៅ​ខេត្តបន្ទាយមានជ័យ ទើប​មក​ចុងដៃ​ហើយ​តិច​ជាង​ឆ្នាំ​មុន​ដែល​អាច​ប្រឈម​ការ​ខ្វះ​បញ្ជូន​ស្រូវប្រាំង ដូច្នេះ​ពួក​គាត់​សុំ​អោយ​មន្ត្រី​ជំនាញ​ជួយ​រក​ដំណោះស្រាយ​ជូន​ប្រជា​កសិករ​ផង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ