ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​បរទេស​ណា​ខ្លាំង និង​ខ្សោយ​ប្រៀបធៀប​នឹង​ប្រាក់​រៀល?

4 ឆ្នាំ មុន

សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​បង្ហាញ​លោក​អ្នក​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​នៃ​បណ្តា​ប្រទេស​ ផ្សេង​ៗ​ធៀប​ជាមួយ​ប្រាក់​រៀល ដែល​ក្នុង​នោះ​រួម​មាន ដុល្លារ​អា​មេ​រិ​ក អឺ​រ៉ូ ដុល្លារ​អូស្ត្រាលី យ៉េន​ជប៉ុន បាត​ថៃ ដុ​ង​វៀតណាម…

សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​បង្ហាញ​លោក​អ្នក​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​នៃ​បណ្តា​ប្រទេស​ ផ្សេង​ៗ​ធៀប​ជាមួយ​ប្រាក់​រៀល ដែល​ក្នុង​នោះ​រួម​មាន ដុល្លារ​អា​មេ​រិ​ក អឺ​រ៉ូ ដុល្លារ​អូស្ត្រាលី យ៉េន​ជប៉ុន បាត​ថៃ ដុ​ង​វៀតណាម និង​ប្រាក់​គីប​ឡាវ ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៨ ខែតុលា​នេះ គឺ​១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៥៨,០០​រៀល អត្រា​លក់ ៤.០៧១,០០​រៀល , ១​អឺ​រ៉ូ​មាន​អត្រា​ទិញ ៤.៤៤៣,៥១​រៀល អត្រា​លក់ ៤.៥៥១,៣៨​រៀល ។

ចំពោះ​ដុល្លារ​អូស្ត្រាលី គឺ​១​ដុល្លារ​មាន​អត្រា​ទិញ ២.៧១៤,៨០​រៀល អត្រា​លក់​២.៨០៨,៩៩​រៀល​, ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៦,៧៩០៦​រៀល អត្រា​លក់ ៣៧,៧៦៤៤​រៀល ។ ដោយឡែក​ប្រាក់​បាត​ថៃ គឺ​១​បាត​មាន​អត្រា​ទិញ ១៣៤,០០​រៀល អត្រា​លក់ ១៣៥,២០​រៀល , ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ ០,១៧១៩​រៀល អត្រា​លក់ ០,១៧៦២​រៀល និង​១​គីប​ឡាវ​មាន​អត្រា​ទិញ ០,៣៩២៣​រៀល អត្រា​លក់ ០,៤៦៦៤ រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ