ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​​មេ​ប៉ុស្តិ៍​ស្លា.ប់​…​គាត់​បង្ហោះ​សារ​ចុង​ក្រោយ​​គួរ​ចាប់អារម្មណ៍

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេតបន្ទាយមានជ័យ ៖ ​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹកថ្លា ​មុនគាត់បាញ់ខ្លួនឯងស្លាប់ គាត់បានស​សេរ​បង្ហោះ​សារ​ប្លែកៗគួរឱ្យមានការចាប​់អារម្មណ៍បំផុត ​ខណៈ​ការ​លិចឮ​ព័ត៌មាន​ពី​អ្នក​ជិះ​ខាង​​ថា ជន​រង​គ្រោះជា​មេ​ប៉ុស្តិ៍​នគរបាលរូបនេះ មូលហេតុ​អាច​សង្ស័យ​ថា ​«ជា​រឿង​​វិបត្តិ​ក្នុង​គ្រួសារ»របស់លោក ។​…

ខេតបន្ទាយមានជ័យ ៖ ​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹកថ្លា ​មុនគាត់បាញ់ខ្លួនឯងស្លាប់ គាត់បានស​សេរ​បង្ហោះ​សារ​ប្លែកៗគួរឱ្យមានការចាប​់អារម្មណ៍បំផុត ​ខណៈ​ការ​លិចឮ​ព័ត៌មាន​ពី​អ្នក​ជិះ​ខាង​​ថា ជន​រង​គ្រោះជា​មេ​ប៉ុស្តិ៍​នគរបាលរូបនេះ មូលហេតុ​អាច​សង្ស័យ​ថា ​«ជា​រឿង​​វិបត្តិ​ក្នុង​គ្រួសារ»របស់លោក ។​

ជន​រង​គ្រោះ​ខាងលើ ឈ្មោះ ប៊ូ រិ​ទ្ធី ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ជា​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹកថ្លា​ (​បំរុង​)​ដែល​មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក ​​មាន​ប្រពន្ធ​និង​កូនប្រុស​២​នាក់​ មានទីលំនៅ​​រស់នៅ​ភូមិ-​សង្កាត់​កើតហេតុ​ខាងលើ​។

លោក​វរៈសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៊ូ
រិ​ទ្ធី ​​ជា​មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹក​ថ្លា ដែល​ជំនួស​មេ​ប៉ុស្តិ៍​ចាស់​បាន​​ចូល​និ​វ​ត្តិ​ន៍ បានបាញ់​សំលាប់​ខ្លួនឯង​ដោយ​អាវុធ​ខ្លី​ធុន​ការ​៥៤​ ​ចំ​សៀតផ្កា​ធ្លាយ​ម្ខាង ​ទៅ​ម្ខាង​បណ្តាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​ ។ ប្រភពបន្តថា ការធ្វើអត្តឃាត នៅ​ពេល​ដែល​ជន​រង​គ្រោះ​បាន​ជិះរថយន្ត​ផ្ទាល់ខ្លួន​ ធុន​តូ​យូ​តា​កាមរី ស៊េរី​ឆ្នាំ​២០០៧ ​ទៅ​ផ្ទះ​ម្តាយ​ ។

លុះ​ទៅ​​ដល់​មុខ​ផ្ទះ បាន​​ឈប់​រថយន្ត​ទាំង​មិន​ទាន់​ពន្លត់​ ​ដើរ​ចូល​ទៅ​ក្នុង​​ផ្ទះម្តាយ​មួយ​ភ្លែត ហើយ​ដើរ​ចេញ​មក​វិញ​ មិន​ទាន់​ផុត​ពី​ផ្ទះ​ផង​ ​បន្លឺ​​ស្នូរ​កាំភ្លើង​១​គ្រាប់​​ដួល​​រួមទាំងកាំភ្លើង​​នៅ​ក្បែរ​ខ្លួន ដោយត្រូវ​១​គ្រាប់​ចំ​សៀតផ្កា​ម្ចា​ង​ធ្លាយ​ទៅ​ម្ខាង​ ។ ​

គួួរ​បញ្ជក់​ដែរ​ថា ​មុន​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ខ្លួនឯង​ ឃើញ​បង្ហោះ​សារ​តាម​Facebook ​អាក់ខោន ​Bou Rithy របស់​ជន​រង​គ្រោះ​បាន​ស​សេរ​ថា​ «​ន​ណាខ្លះ​យល់​ពី​អារម្មណ៍​បែប​នេះ ខ្លួន​មួយ​កុំ​ចង់​ជិះ​ទូក លើ​លោក​នេះ​គ្មាន​ទេ​អាថ៌​កំបាំង» ​និង​សារ​មួយទៀត​ថា «រយ​លាន​អត្ថន័យ ញញឹម​ទាំង​គ្មាន​សង្ឃឹម ដឹង​នោះ​ដឹង​ឈប់​ចង់​ដឹង​ហើយ ថ្ងៃ​ណា​ថ្ងៃ​ហ្នឹង​ធ្វើ​រហូត​ដល់​បេះដូង​អស់​ថ្ម​» ។ គួររំលឹក៖ អនិច្ចា​! លោក​មេ​ប៉ុស្តិ៍ ចេញ​មិន​ទាន់​ផុត​​មុខ​ផ្ទះ​ផង ឮ​ស្នូរ​កាំភ្លើង​ផ្ទុះ​ដួល​មុខ​ផ្ទះ

អត្ថបទសរសេរ ដោយ