ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​មេក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ជា​​ជោគជ័យ​ខាង​យោធា ​និង​នយោបាយ​របស់​លោក​​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​តាម​សម្លាប់​បាន​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ABOU BAKR AL BAGHADI ​ជា​ជោគជ័យ​ខាង​យោធា​ផង ​និង​នយោបាយ​ផង សម្រាប់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​…

សហរដ្ឋអាមេរិក ៖ ការ​តាម​សម្លាប់​បាន​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ABOU BAKR AL BAGHADI ​ជា​ជោគជ័យ​ខាង​យោធា​ផង ​និង​នយោបាយ​ផង សម្រាប់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ ខណៈ​រូប​លោក​កំពុង​តែ​ប្រឈម​មុខ​នឹង​នីតិវិធី​របស់​ពួក​ប្រជាធិបតេយ្យ​ដក​លោក​ចេញពី​តំណែង ហើយ​កំពុង​រង​ការ​រិះគន់​ពី​កា​រដក​កងទ័ព​អា​មេ​រិ​ក​ចេញ​ពីស៊ី​រី​។

លោក​ត្រាំ ​បាន​ធ្វើការ​ប្រកាស​ដ៏​សំខាន់​បំផុត​មួយ​នា​ព្រឹក​ថ្ងៃ​ទី​២៧ ​តុលា ពី​ការ​ស្លាប់​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ក្នុង​ការ​វាយឆ្មក់​មួយ​របស់​អា​មេ​រិ​ក​នៅ​ស៊ី​រី​។ លោក​ប្រកាស​ថា ​នេះ​ជា​ទិវា​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ប្រទេស​យើង វា​ជា​ជោគជ័យ​ធំធេង​ណាស់​ដែល​យើង​ទទួល​បាន​។

នា​យប់​ថ្ងៃ​ទី​២៦​ មកថ្ងៃ​ទី​​២៧ ខែ​​តុលា ​ទូរទស្សន៍​អា​មេ​រិ​ក ​CNN និង​ ABC​ ប្រកាស​ថា ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ​ABOU BAKR AL BAGHADI ត្រូវ​បាន​សម្លាប់​ហើយ​នៅ​ស៊ី​រី ដោយសារ​ការ​វាយឆ្មក់​មួយ​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ​នៅ​ស៊ី​រី​។ ទូរទស្សន៍​ទាំងនោះ​ដែល​ដក​ស្រង់​សម្ដី​របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ដែល​រៀបរាប់​ថា AL BAGHADI បាន​ស្លាប់​ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​មួយ​របស់​កងទ័ព​អា​មេ​រិ​ក នៅ​ភាគ​ឦសាន​ស៊ី​រី​។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​ដកស្រង់​សម្ដី​ដោយ ​ABC ​ថា មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​ធ្វើ​ឲ្យ​គ្រឿងផ្ទុះ​នៅ​ជាប់​ខ្លួន​គេ​ផ្ទុះ​ដើម្បី​ធ្វើ្វ​​អត្តឃាត ពេល​កង​កុំម៉ង់ដូ​អា​មេ​រិ​ក​ចូល​ដល់​។ អ្នក​ទទួល​ខុស​ត្រូវ​ទាំងនេះ​ចាត់​ទុក​ប្រតិបត្តិការ​នោះ​ថា ជា​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​នៃ​ផ្នែក​ស៊ើប​ការណ៍ កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្លាំង​ឯទៀត​ៗ​ដែល​ទាក់ទិន​ក្នុង​ជម្លោះ​ស៊ី​រី ហើយ​ប្រតិបត្តិការ​នោះ​ធ្វើ​ឡើង​ដោយ​កង​កុំម៉ង់ដូ​មួយ​នៃ​កងកម្លាំង​ពិសេស​អា​មេ​រិ​ក​ដឹក​តាម​ឧទ្ធម្ភាគចក្រ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ពី​សេត​វិមាន​លោក​ត្រាំ​ថ្លែង​ថា កាលពី​យប់​ថ្ងៃ​ទី​២៦​ មកទី​​២៧ ​តុលា ​ABOU BAKR AL BAGHADI បាន​ត្រូវ​ស្លាប់​។ ជន​នេះ​ជា​ស្ថាបនិក ​និង​ជា​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អ៊ី​រ៉ា​ក់ ​និង​នៅ​ស៊ី​រី ជា​អង្គការ​ភេរវកម្ម​ដែល​សាហាវ​បំផុត​មួយ​នៃ​ពិភពលោក​។

លោក​ត្រាំ​បាន​តាមដាន​ជាប់​ប្រតិបត្តិការ​របស់​កង​កុំម៉ង់ដូ​អា​មេ​រិ​ក ដែល​បញ្ចប់​នា​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឹ​ម៉ោង​នៅ​ស៊ី​រី​ក្នុងភូមិ​បារី​សា ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​ស៊ី​រី ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​តួ​ក​គី​។ ភាព​លម្អិត​នៃ​ប្រតិបត្តិការ​ត្រូវ​បាន​ផ្ដល់​ដោយ​លោក​ត្រាំ​ខ្លួន​លោក​ផ្ទាល់។ លោក​ថា ​ខ្ញុំ​បាន​តាមដាន​ប្រ​តិ​ប​ត្តិ​ការ​នោះ​ស្ទើរ​ទាំងមូល​។ យើង​តាមដាន​គេ​ចាប់តាំងពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មក​ហើយ​។

ចំណែក​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ថ្លែង​នា​ថ្ងៃ​ទី​២៧ ​តុលា​ថា ពុំ​មាន​ព័ត៌មាន​គួរ​ឲ្យ​ជឿជាក់​លើ​សកម្មភាព​របស់​កងទ័ព​អា​មេ​រិ​ក​ក្នុង​តំបន់​មាន​ភាព​តានតឹង​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប ទាក់ទិន​នឹង​ការ​ប្រកាស​ច្រើន​លើក​ពី​ការ​ស្លាប់​របស់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ឡើយ​។

រីឯ​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​កងកម្លាំង​ឃើ​ត​ស៊ី​រី ក្រោយ​ការ​ប្រកាស​របស់​អា​មេ​រិ​ក​ពី​ការ​សម្លាប់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​គូស​បញ្ជាក់​ថា អ្នកនាំពាក្យ​របស់​ក្រុម​ភេរវកម្ម​នោះ​ឈ្មោះ​អា​ប៊ូ​ហា​សាន់​អាល់​​មូ​ហា​ជៀរ ​ក៏​ត្រូវ​បាន​សម្លាប់​នា​ថ្ងៃ​ទី​២៧ ​តុលា ក្នុង​ការ​វាយឆ្មក់​ថ្មី​មួយ​នៅ​ភាគ​ខាងជើង​ស៊ី​រី​។ ប្រតិបត្តិការ​នោះ​ធ្វើ​ឡើង​ដោយ​មានការ​សម្របសម្រួល​គ្នា​ដោយ​ផ្ទាល់​រវាង​ផ្នែក​សើ​ុ​ប​ការណ៍​នៃ​កងកម្លាំង​ឃើ​ត​និង​កងទ័ព​អា​មេ​រិ​ក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ