ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រណាំងទូក​នៅ​ទន្លេ​វ៉ៃ​គោ…ចូលរួម​យ៉ាង​កកកុញ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធ​សភា​ និង​អធិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្តស្វាយរៀង​ អញ្ជើញ​ជា​អធិបតី​បើក​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​និង​ទូក​ក្តារ​បីសន្លឹក​ឆ្នាំ​២០១៩ ​នៅ​ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយ​រៀង​។ ​លោក​ម៉ែ​ន វិបុល…

ខេត្តស្វាយរៀង ៖ ​​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធ​សភា​ និង​អធិការកិច្ច​និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្តស្វាយរៀង​ អញ្ជើញ​ជា​អធិបតី​បើក​ពិធី​ប្រណាំងទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​និង​ទូក​ក្តារ​បីសន្លឹក​ឆ្នាំ​២០១៩ ​នៅ​ទន្លេ​វ៉ៃ​គោ​ក្រុង​ស្វាយ​រៀង​។

​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​បាន​ថ្លែង​ថា​ នៅ​ឆ្នាំ​នេះ​មិន​ខុស​ពី​បណ្ដា​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ​​ ​ពិធី​ប្រណាំងទូក​នៅ​ខេត្តស្វាយរៀង​មានការ​ចូលរួម​ពី​ប្រតិភូ និង​កីឡាករ កីឡាការិនី​មក​ពី​គ្រប់​បណ្ដា​រាជធានី​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស ​ដោយ​មាន​ទូក​មក​ចូលរួម​ប្រណាំង​សរុប​ចំនួន​៥៤​គ្រឿង​ មាន​កីឡាករ​សរុប​ចំនួន​១.២៨៣​នាក់​ (​នារី០៩​នាក់​) ។

​ក្នុង​នោះ ​កីឡាករ​ពេញ​សិទ្ធិ​៩៩៦​នា ក់​និង​កីឡាករ​បម្រុង​២៨៧​នាក់ ​និង​មាន​ប្រតិភូ​ដឹកនាំ​ទូក​២១២​នាក់​រួម​មាន​​ ប្រភេទ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ចំណុះ​២២​នាក់​មាន​៤៤​គ្រឿង​រួម​មាន​ទូក​នៅ​ក្នុង​ខេត្តស្វាយរៀង​១៤​គ្រឿង​ទូក​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត​២៦​គ្រឿង​ ទូក​ខេត្តព្រៃវែង​១​គ្រឿង ទូក​ខេត្តកណ្ដាល​១​គ្រឿង​ទូក​របស់​កងពលតូច​ថ្មើរជើង​លេខ​៥១​ ខេត្តបន្ទាយ​មាន​ជ័យ​១​គ្រឿង ​និង​ទូក​របស់​រដ្ឋបាល​ខេត្តព្រះវិហារ ១​គ្រឿង​។​

ប្រភេទ​ទូក​ក្ដារ​បីសន្លឹក​ចំណុះ​៣​នាក់​មាន​ចំនួន​១០​គ្រឿង ក្នុង​នោះ​ប្រភេទ​ទូក​បុរស​៨​គ្រឿង​និង​ប្រភេទ​ទូក​នារី​២​គ្រឿង​រួម​មាន​ទូក​ក្នុង​ខេត្ត​៤​គ្រឿង​ទូក​របស់​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​១​គ្រឿង​ទូក​របស់​សមា​គម​ទូក​ខេត្តកណ្ដាល​២​គ្រឿង​ទូក​ខេត្តបន្ទាយមានជ័យ ១​គ្រឿង​និង​ទូក​របស់​វត្ត​ស្លា​កែ​ត​ខេត្តកណ្ដាល​២​គ្រឿង​។

​លោក​អភិបាលខេត្ត​​បញ្ជាក់​ថា តាង​នាម​គណៈកម្មការ​រៀបចំ​ពិធី​ប្រណាំងទូក​ឆ្នាំ​២០១៩​នៅ​ខេត្តស្វាយរៀង​មាន​ជំនឿ​ជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការ​សហការ​ជួយ​រៀបចំ​លើ​ការងារ​បច្ចេកទេស​ពី​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​នឹង​ធ្វើ​ឲ្យ​ពិធី​ប្រណាំងទូក​នៅ​ខេត្តស្វាយរៀង​យើង​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​និង​មាន​ភាព​សុ​ក្រឹត្យ​យុត្តិធម៌​សម្រាប់​កីឡាករ​កីឡាការិនី​ទូក​ទាំងអស់​និង​សូម​ស្នើ​ដល់​​គណៈកម្មការ​គ្រប់គ្រង​ទូក​និង​កីឡាករ កីឡាការិនី​សូម​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត​បញ្ចេញ​​ឲ្យ​អស់​លទ្ធភាព​ដោយ​ឈរ​លើ​ស្មារតី​មិត្តភាព ភាតរភាព​និង​សាមគ្គីភាព ដើម្បី​ទទួល​បាន​លទ្ធផល​ឈ្នះ​-​​ឈ្នះ​ទាំងអស់​គ្នា​។ ​

អត្ថបទសរសេរ ដោយ