ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា! ប្រុសស្រី២នាក់​នៅសុខៗគោ​បោល​មកបុក ថែមទាំងឡានកិនពីលើ​យ៉ាងរន្ធត់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គោមួយ​ហ្វូង​ខណៈ​កំពុងស៊ី​សម្រាម​និង​ស្មៅ​តាម​ចិញ្ចើម​ផ្លូវ លុះ​ពេល​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​មក​ដល់ ស្រាប់តែ​ហ្វូងគោ​ទាំងនោះ​បោល​ទៅ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​កណ្ដាលផ្លូវ ស្រប​ពេល​នោះ​មាន​រថយន្ត​ស្ទូច​១​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា​មក​ដល់​ក៏​កិនពីលើ​ ​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ គោមួយ​ហ្វូង​ខណៈ​កំពុងស៊ី​សម្រាម​និង​ស្មៅ​តាម​ចិញ្ចើម​ផ្លូវ លុះ​ពេល​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​មក​ដល់ ស្រាប់តែ​ហ្វូងគោ​ទាំងនោះ​បោល​ទៅ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​កណ្ដាលផ្លូវ ស្រប​ពេល​នោះ​មាន​រថយន្ត​ស្ទូច​១​គ្រឿង​បើក​បញ្ច្រាសទិស​គ្នា​មក​ដល់​ក៏​កិនពីលើ​ ​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​៣០​ម៉ែត្រ ត្រង់​ចំណុច​ខាងកើត​បុរី​សន្តិភាព​២ ស្ថិត​នៅ​ក្នុងភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​ស្លាប់​ខាងលើ​នោះ​មិន​ទាន់​ដឹង​ថា​ត្រូវជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ឬ​ត្រូវជា​អ្វី​នឹង​គ្នា​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ ព្រោះ​គ្មាន​អត្តសញ្ញាណប័ណ្ណ​ជាប់​ខ្លួន​ឡើយ មាន​តែ​ទូរស័ព្ទ​១​គ្រឿង​ប៉ុន្តែ​បែក​ខ្ទេច​អស់​ទៅ​ហើយ ។ បើ​តាម​ការ​ប៉ាន់ស្មាន បុរស​រង​គ្រោះ​មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះ​មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ។

ចំណែក​រថយន្ត​ស្ទូច​មួយ​គ្រឿង​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​៣E-៣៨៧១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ មាន​គោមួយ​ហ្វូង​កំពុងស៊ី​សំរាម និង​ស្មៅ​នៅ​ចិញ្ចើម​ផ្លូវ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ខណៈនោះ​គេ​ពុំ​ដឹង​ថា គោ​ទាំងនោះ​ផ្អើល​នឹង​អ្វី​នោះ​ទេ ស្រាប់តែ​រត់​ចេញពី​ចិញ្ចើម​ផ្លូវ​បោល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់ បណ្ដាល​ឲ្យ​ដួល​ខ្ទាត​ទៅ​កណ្ដាលផ្លូវ ។ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បញ្ច្រាសទិស​គ្នា​មក​ដល់​ក៏​បាន​កិន បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​វាស់វែង​នៅ​កន្លែង​កើតហេតុ និង​ស្រាវជ្រាវ​រក​សាច់ញាតិ​ជន​រង​គ្រោះ​ដើម្បី​ឱ្យមក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ