ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បត់​ចូល​ផ្សារ​ម៉ា​ក្រូ ស្រាប់តែ​បុក​ចំ​កណ្តាល​រថយន្ត​ផាំង​ចុះ​មនុស្ស​វិញ​យ៉ាងណា​ទៅ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ព្រូស និង​តូ​យូ​តា​ព្រូស​បាន​បុក​គ្នា ខណៈ​បត់​ចូល​ផ្សារ​ម៉ា​ក្រូ ហើយ​បាន​រុញ​ទៅ​បុក​របង​ផ្សារ​ម៉ា​ក្រូ​ទៀត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា​នេះ នៅ​ចំណុច​មុខ​ផ្សារ​ម៉ា​ក្រូ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ព្រូស និង​តូ​យូ​តា​ព្រូស​បាន​បុក​គ្នា ខណៈ​បត់​ចូល​ផ្សារ​ម៉ា​ក្រូ ហើយ​បាន​រុញ​ទៅ​បុក​របង​ផ្សារ​ម៉ា​ក្រូ​ទៀត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា​នេះ នៅ​ចំណុច​មុខ​ផ្សារ​ម៉ា​ក្រូ ស្ថិត​នៅ​ភូមិ​បា​យ៉ាប ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា រថយន្ត​ដែល​បង្ក គឺ​តូ​យ៉ូ​តា​ព្រូស ស្លាក​លេខ​ភ្នំពេញ​២Ay- ៨៦៧៧ បើកបរ​ដោយ​ស្ត្រី​ម្នាក់ និង​ក្មេង​តូច​ម្នាក់ ។ ចំណែក​រថយន្ត​រង​គ្រោះ​នោះ គឺ​ម៉ាក​អា​តូ​ស ពណ៌​ស្លា​ទុំ ស្លាក​លេខ​ភ្នំពេញ ២C-៤៦១៨ បើកបរ​ដោយ​បុរស​ម្នាក់ ។

ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​បុរស​ជា​អ្នកបើកបរ​រថយន្ត​អា​តូ​ស​ខាងលើ​រង​របួស​ដោយសារ​កញ្ចក់​ខ្ទាត​ត្រូវ ហើយ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ ។

មុន​ពេល​កើតហេតុ​នេះ គឺ​រថយន្ត​ព្រូស ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​រថយន្ត​ម៉ាក​អា​តូ​ស ធ្វើ​ដំណើរ​ពូ​ត្បូង​ទៅ​ជើង នៅ​ពេល​ដល់​ចំនុច​កើតហេតុ​រថយន្ត​ព្រូស​ក៏​បាន​បុក​រថយន្ត​អា​តូ​ស​ចំ​កណ្តាល​រថយន្ត​នៅ​ពេល​ដែល​បត់​ចូល​ផ្សារ​ម៉ា​ក្រូ ហើយ​បន្ត​ទៅ​រុញ​បុក​របង​ផ្សារ​ម៉ា​ក្រូ​តែ​ម្តង ។ ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ