ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញកា.ប់ផ្អើល! លុះចាប់បាន ឆ្លើយ​ថាច្រឡំ តែការពិត​១១លើក​ហើយ​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​រួច​យក​កាំបិតប៉័ងតោ​ដេញ​តាម​កាប់​បុរស​២​នាក់​ទៀត តែ​មិន​បណ្តាល​ឱ្យ​រង​របួស​នោះ​ទេ គឺ​ដោយសារ​កាប់​ត្រូវ​ចំ​មួក​សុវត្ថិភាព​បណ្តាល​ឱ្យ​ដាច់​រយះ​មួក​សុវត្ថិភាព​តែ​ប៉ុណ្ណោះ ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ គេ​មិនដឹង​ថា ផ្តើម​ចេញពី​មូលហេតុ​អ្វី​នោះ​ទេ…

ខេត្តកណ្ដាល ៖ បុរស​២​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​រួច​យក​កាំបិតប៉័ងតោ​ដេញ​តាម​កាប់​បុរស​២​នាក់​ទៀត តែ​មិន​បណ្តាល​ឱ្យ​រង​របួស​នោះ​ទេ គឺ​ដោយសារ​កាប់​ត្រូវ​ចំ​មួក​សុវត្ថិភាព​បណ្តាល​ឱ្យ​ដាច់​រយះ​មួក​សុវត្ថិភាព​តែ​ប៉ុណ្ណោះ ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ គេ​មិនដឹង​ថា ផ្តើម​ចេញពី​មូលហេតុ​អ្វី​នោះ​ទេ តែ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​កាប់​ច្រឡំ​មនុស្ស និង​ធ្វើ​សកម្មភាព​ដេញ​កាប់​បែប​នេះ​ចំនួន​១១​លើក​មក​ហើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​១១៥ ស្ថិត​ភូមិ​តា​ក្តុល​ត្បូង សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ភាគី​ខាង​ជន​រង​គ្រោះ​ចំនួន​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ វ៉ា​ន្នី សុខ​ឃួ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជាង​រថយន្ត និង​ម្នាក់​ទៀត​ឈ្មោះ ពុំ ទូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជាង​រថយន្ត​។ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ភាគី​ខាង​ជនសង្ស័យ​ទាំង​២​នាក់ ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ថា​ន ស៊ូ​ឡើ​មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាត់ ស្សាស់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន មួក​សុវត្ថិភាព​ចំនួន​មួយ ពណ៌​ស ម៉ាក​អ៊ិ​ន​ស៊ី​អិ​ច (NCX) មាន​ស្នាម​កាប់​រយះ ប្រវែង​៧​សង្ទីម៉ែត្រ ជា​របស់​ជន​រង​គ្រោះ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០០៩ ឡើង​តែម​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១AK-០២៩១ ជា​របស់​ជនសង្ស័យ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ទាំង​២​នាក់​កំពុ​ច​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​១១៥ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ ដេញ​តាម​ពីក្រោយ ហើយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ថា​ន ​ស៊ូ​ឡើ​មី បាន​ដក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន្នី សុខ​ឃាង ត្រូវ​ចំ​មួក​សុវត្ថិភាព​បណ្តាល​ឲ្យ​រយះ ហើយ​ជនសង្ស័យ​បាន​កាប់​បន្ថែម​ទៀត​ទៅ​ជន​រង​គ្រោះ​តែ​មិន​ត្រូវ បែរជា​ត្រូវ​ចំ​ម្រាមដៃ​ខាងស្តាំ​របស់​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ម៉ាត់ ស្សាស់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក ជនសង្ស័យ​ទាំង​២​នាក់​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ថា​ន ​ស៊ូ​ឡើ​មី បាន​បោះ​កាំបិតប៉័ងតោ​ចោល​តាម​ផ្លូវ​បាត់​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​យក​មក​សាកសួរ ដោយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​ប្រាកដ​មែន ដោយសារ​កាប់​ច្រឡំ​មនុស្ស ។ ជនសង្ស័យ​បាន​ឆ្លើយ​ទៀត​ថា ពួក​ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​គេ​តាម​ផ្លូវ​ចំនួន​១១​ដង​មក​ហើយ គឺ​នៅ​ក្នុង​ខេត្តបាត់ដំបង​ចំនួន​៨​ដង នៅ​តាម​ផ្លូវ​មុខ​ក្លឹ​ប​សង្កាត់​ចាក់​អង្រែ​ក្រោម​ចំនួន​២​ដង និង​នៅ​ក្រុង​តា​ខ្មៅ​ចំនួន​១​ដង ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ