ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខារមិនទៀង! ទើបតែ​ចេញពីហូប​សាច់គោដុតជួបគ្រោះអកុសលតាម​ផ្លូវ​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​បឹង​ធំ…

ខេត្តកំពត ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​បឹង​ធំ ឃុំ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ​ម៉ែ​ន តូង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​អ្នក​ដឹក​គ្រឿងសំណង់ និង​ជា​អ្នកបើកបរ​ម៉ូតូ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ង៉ែត ច័ន្ទ​រស្មី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​អ្នក​ដឹក​ជញ្ជូន​សម្ភារៈ​អេ​ត​ចាយ ។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ជន​រង​គ្រោះ​ទាំង​២​នាក់​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត ១K-៧៥៥១ ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

បើ​តាម​ការ​អះអាង​ពី​នគរបាល​ប៉ុស្តិ៍​អង្គ​សុ​ភី​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​អង្គុយ​ហូប​សាច់​គោដុត និង​ផឹកស្រា​បៀរ​នៅ​បឹង​ឈូក លុះ​ផឹកស៊ី​រួចរាល់ ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​កន្លែង​គោដុត ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​បាន​ស្លាប់​ទាំង​២​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​រថយន្ត និង​ម៉ូតូ​បាន​រង​ការ​ខូចខាត​ទាំង​សងខាង​យ៉ាងដំណំ រីឯ​អ្នកបើកបរ​រថយន្ត​​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ និង​នាំ​យក​រថយន្ត​ព្រមទាំង​ម៉ូតូ​ទៅ​រក្សា​ទុក​អធិការដ្ឋាន​ស្រុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ