ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចារនារី… ​អា​មេ​រិ​ក​ដោះ​លែង​វិល​មក​ស្រុកវិញ

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ចារនារី​រុ​ស្ស៊ី​នាង​ម៉ា​រី​យ៉ា​ប៊ូ​ទីណា ដែល​ទទួល​ការ​កាត់ទោស​ពី​បទ​ប៉ុនប៉ង​ជ្រៀត​ចូល​​ក្នុង​មជ្ឈដ្ឋាន​នយោបាយ​អា​មេ​រិ​ក​ក្រោយ​ពី​អា​មេ​រិ​ក​ដោះ​លែង បាន​វិល​មក​ដល់​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ទី​២៦ ​តុលា ដោយ​នាង​នៅ​តែ​អះអាង​ពី​ភាព​ស្លូតត្រង់​របស់​ខ្លួន​ជា​និច្ច​។ នៅ​មុខ​បណ្ដា​អ្នកកាសែត​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​មូ​ស្គូ នាង​ម៉ា​រី​យ៉ា​ប៊ូ​ទីណា​ថ្លែង​ថា ខ្ញុំ​មាន​ក្ដី​រីករាយ​ណាស់​ដែល​បាន​វិល​មក​ផ្ទះ​វិញ​។…

ប្រទេស​រុ​ស្ស៊ី ៖ ចារនារី​រុ​ស្ស៊ី​នាង​ម៉ា​រី​យ៉ា​ប៊ូ​ទីណា ដែល​ទទួល​ការ​កាត់ទោស​ពី​បទ​ប៉ុនប៉ង​ជ្រៀត​ចូល​​ក្នុង​មជ្ឈដ្ឋាន​នយោបាយ​អា​មេ​រិ​ក​ក្រោយ​ពី​អា​មេ​រិ​ក​ដោះ​លែង បាន​វិល​មក​ដល់​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ទី​២៦ ​តុលា ដោយ​នាង​នៅ​តែ​អះអាង​ពី​ភាព​ស្លូតត្រង់​របស់​ខ្លួន​ជា​និច្ច​។

នៅ​មុខ​បណ្ដា​អ្នកកាសែត​ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​មូ​ស្គូ នាង​ម៉ា​រី​យ៉ា​ប៊ូ​ទីណា​ថ្លែង​ថា ខ្ញុំ​មាន​ក្ដី​រីករាយ​ណាស់​ដែល​បាន​វិល​មក​ផ្ទះ​វិញ​។ ខ្ញុំ​អរគុណ​ខ្លាំង​ណាស់​ចំពោះ​បណ្ដា​អ្នក​ដែល​បាន​សម្ដែង​ការ​គាំទ្រ​ខ្ញុំ និង​ចំពោះ​ពលរដ្ឋ​រុ​ស្ស៊ីដែល​បាន​ជួយ​ខ្ញុំ​ហើយ​សរសេរ​លិខិត​នានា​មក​ខ្ញុំ​។

នារី​រុ​ស្ស៊ី​រូប​នោះ​ត្រូវ​ទទួល​ការ​កាត់ទោស​នៅ​សហរដ្ឋអាមេរិក ពី​បទ​ប៉ុនប៉ង​ជ្រៀតចូល ក្នុង​មជ្ឈដ្ឋាន​អ្នកនយោបាយ​អា​មេ​រិ​ក ហើយ​នាង​បាន​វិល​មក​ដល់​ក្រុង​មូ​ស្គូ​វិញ​នា​ថ្ងៃ​ទី​២៦​តុលា​។

ទទួល​ការ​ដោះ​លែង​កាលពី​ថ្ងៃ​ទី​២៥​តុលា​ពី​ពន្ធនាគារ​ក្រុង​TALLAHASSEE រដ្ឋ​ផ្ល​រី​ដា​នាង​ម៉ា​រី​យ៉ា​ប៊ូ​ទីណា​បាន​ចាក​ចេញពី​ទីក្រុង​មៃ​អា​មី​មក​កាន់​ក្រុង​មូ​ស្គូ​។ ពេល​មក​ដល់​នាង​ពោល​ថា សូម​អរគុណ​ច្រើន​ចំពោះ​ក្រសួងការបរទេស​និង​បណ្ដា​អ្នកការទូត ដែល​ខិតខំ​ពុះពារ​ជួយ​ខ្ញុំ​រាល់ថ្ងៃ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ