ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ថា Floyd Mayweather រក​លុយ​បាន​ច្រើន​ជាង​ចំណូល​សុទ្ធ​របស់ UFC

4 ឆ្នាំ មុន

Floyd Mayweather គឺជា​អត្ត​ព​លិ​ក​ម្នាក់​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត នៅ​លើ​ពិភពលោក ។ តាម​ពិត​យោង​ទៅ​តាម​ព័ត៌មាន The Body Lock កីឡាករ​រូប​នេះ​រក​លុយ​បាន​ច្រើន​ជាង​ការ​រួម​បញ្ចូល​គ្នា​រវាង​បញ្ជី​ឈ្មោះ​កីឡាករ…

Floyd Mayweather គឺជា​អត្ត​ព​លិ​ក​ម្នាក់​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត នៅ​លើ​ពិភពលោក ។ តាម​ពិត​យោង​ទៅ​តាម​ព័ត៌មាន The Body Lock កីឡាករ​រូប​នេះ​រក​លុយ​បាន​ច្រើន​ជាង​ការ​រួម​បញ្ចូល​គ្នា​រវាង​បញ្ជី​ឈ្មោះ​កីឡាករ UFC ទាំងមូល ។

UFC គឺជា​ស្ថាប័នឯកជន ដូច្នេះ​វា​មិន​ចាំបាច់​បង្ហាញ​ជា​សាធារណៈ​អំពី​ចំនួន​ទឹកប្រាក់​ដែល​ខ្លួន​ចំណាយ​ទៅ​លើ​កីឡាករ​របស់​ខ្លួន​ឡើយ ។ ទោះ​យ៉ាងណា​ក៏​ដោយ​ដោយសារ​តែ​បណ្តឹង​ថ្មី​ៗ​នេះ UFC ត្រូវ​បាន​បង្ខំ​ឲ្យ​បញ្ចេញ​ទិន្នន័យ​ហិរញ្ញវត្ថុ​មួយ​ចំនួន ។ ទាក់ទង​នឹង​ប្រាក់ខែ​របស់​កីឡាករ ឯក​សារបាន​បង្ហាញ​ថា នៅ​ចន្លោះ​ខែធ្នូ ឆ្នាំ​២០១០ និង​ខែមិថុនា ឆ្នាំ​២០១៧ UFC បាន​ចំណាយ​ប្រាក់​ដល់​កីឡាករ​របស់​ខ្លួន​សរុប​ចំនួន​៦២៦​លាន​ដុល្លារ ។

នៅ​ក្នុង​ការ​ប្រៀបធៀប Mayweather គឺជា​អត្ត​ព​លិ​ក​ម្នាក់​ក្នុង​ចំណោម​អត្ត​ព​លិ​ក​៣​នាក់ ដែល​អាច​រក​ចំណូល​បាន​ជាង​១​ពាន់​លាន​ដុល្លារ​ក្នុង​អាជីព ។ ទោះបីជា​អ្នក​គ្រាន់តែ​រាប់​លុយ Mayweather ដែល​រកបាន​នៅ​ចន្លោះ​ឆ្នាំ​២០១០ និង​២០១៧ ក៏​ដោយ​ក៏​គាត់​នៅ​តែ​រក​ប្រាក់​បាន​ច្រើន​ជាង​ប្រាក់​របស់​កីឡាករ UFC ទាំងមូល​រកបាន​ដែរ ។ យោង​ទៅ​តាម The Body Lock កីឡាករ Mayweather រកបាន​៦៣៨​លាន​ដុល្លារ​ក្នុង​កំឡុង​ពេល​នោះ ។ ទោះ​យ៉ាងណា​យោង​ទៅ​តាម GOBankingRates ប្រាក់ខែ​សរុប​របស់ Mayweather ក្នុង​កំឡុង​ពេល​៧​ឆ្នាំ​បន្ថែម​រហូត​ដល់​ជាង​៧៥០​លាន​ដុល្លារ ។

យោង​តាម​ច្បាប់ Muhammad Ali Act. នៅ​ក្នុង​វិស័យ​ប្រដាល់​កីឡាករ​ប្រដាល់​មាន​សេរីភាព​ក្នុង​ការ​ប្រយុទ្ធ​នៅ​ក្នុង​ស្ថាប័ន​ណាមួយ​ដែល​ពួក​គេ​ចង់បាន ។ ជា​ធម្មតា​គេ​តែង​រើស​យក​កន្លែង​ដែល​ហ៊ាន​ជះ​លុយ​ច្រើន ។ ដូចនេះ​ជា​លទ្ធផល​កីឡាករ​ល្បី​ៗ​ជា​ច្រើន​អាច​រក​ប្រាក់​បាន​ច្រើន​ជាង​កីឡាករ UFC បាន​យ៉ាង​ស្រួល ។

Mayweather ក៏​ជា​អ្នក​ប្រយុទ្ធ​ដ៏​មាន​ប្រជាប្រិយ​បំផុត​ម្នាក់​ផង​ដែរ ដូច្នេះ​មនុស្ស​រាប់​លាន​នាក់​នឹង​ចំណាយ​ប្រាក់ ដើម្បី​មើល​គាត់​ប្រកួត ។ លើស​ពី​នេះ​ទៀត​ប្រដាល់​គឺជា​កីឡា​ចំណាស់ និង​ធំ​ជាង​ក្បាច់​ប្រដាល់​ចម្រុះ ។ ជា​លទ្ធផល​អ្នក​ប្រយុទ្ធ UFC ភាគច្រើន​នឹង​មិន​ទទួល​បាន​ប្រាក់ខែ​ច្រើន​ទេ ។ សូ​ម្បី​តែ​អ្នក​ប្រយុទ្ធ UFC ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​បំផុត​ក៏​មិន​អាច​ប្រៀបធៀប​ជាមួយ Mayweather បាន​ដែរ​។

លើស​ពី​នេះ​ទៀត Mayweather ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ប្រជាប្រិយភាព​របស់​គាត់ ដើម្បី​ទទួល​បានការ​ឧបត្ថម្ភ និង​ថវិកា​ជា​ច្រើន​តាម​ដែល​គាត់​អាច​ធ្វើ​បាន ។ តែ​សម្រាប់​កីឡាករ UFC មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ច្រើន​ទេ ពីព្រោះ​ស្ថាប័ន​នេះ​មាន​កិច្ចសន្យា​ផ្តាច់មុខ​ជាមួយ​អ្នក​ឧបត្ថម្ភ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ