ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្រាក​របស់ Ronaldo ធ្វើ​ឱ្យ Juve ធ្លាក់​ចុះ

4 ឆ្នាំ មុន

តាម​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ការ​សម្រេចចិត្ត​ឲ្យ Cristiano Ronaldo សម្រាក​មិន​ឡើង​ប្រកួត​បាន​ផ្តល់​ផល​អាក្រក់​ដល់​គ្រូបង្វឹក​លោក Maurizio Sarri…

តាម​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ការ​សម្រេចចិត្ត​ឲ្យ Cristiano Ronaldo សម្រាក​មិន​ឡើង​ប្រកួត​បាន​ផ្តល់​ផល​អាក្រក់​ដល់​គ្រូបង្វឹក​លោក Maurizio Sarri ខណៈ​ដែល Juventus ធ្លាក់​ពិន្ទុ​ពេល​ប្រកួត​ជាមួយនឹង Lecce ក្នុង​ការ​ដណ្តើម​ពាន Serie A កាលពី​រសៀល​ថ្ងៃ​សៅរ៍ ។

លោក Maurizio Sarri បាន​សម្រេចចិត្ត​ឲ្យ Ronaldo សម្រាក​មិន​ឡើង​ប្រកួត​ជាមួយនឹង Lecce ដោយសារ​តែ​លោក​មាន​កីឡាករ​ខ្សែប្រយុទ្ធ​ជើង​ខ្លាំង Paulo Dybala និង Gonzalo Higuain រួច​ទៅ​ហើយ ។

Juve បាន​បាល់​ចូល​សំណាញ់​ក្រោយ​១៥​នាទី នៅ​ពេល​ដែល Higuain បង្វែរ​បាល់​ពី​ការ​បញ្ជូន​របស់ Alex Sandro ប៉ុន្តែ​ខ្សែប្រយុទ្ធ​របស់​អា​ហ្ស​ង់​ទី​ន​ត្រូវ​បាន​អាជ្ញាកណ្តាល VAR ចាត់​ទុក​ថា ជា​បាល់ Offside ។ វា​បាន​ធ្វើ​ឲ្យ Juve ចំណាយពេល​៥​នាទី​ក្នុង​តង់​ទី​២ ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី ខណៈ​ដែល Dybala រកបាន​គ្រាប់​បាល់​បើក​ឆាក​ពី​បាល់​ប៉េ​ណា​ល់​ទី​បន្ទាប់​ពី​កីឡាករ Miralem Pjanic រកបាន​គ្រាប់​បាល់ ។

ជា​លទ្ធផល Juventus រកបាន​១​គ្រាប់ ខណៈ​ដែល Lecce រកបាន​១​គ្រាប់​ដូច​គ្នា ។ ១​គ្រាប់​របស់ Juventus ត្រូវ​បានរ​កដោយ Paulo Dybala នៅ​នាទី​ទី​៥០ ។ ចំណែកឯ​មួយ​គ្រាប់​របស់ Lecce ត្រូវ​បាន​ស៊ុត​ដោយ Marco Mancosu នៅ​នាទី​ទី​៥៦ ។ នេះ គឺ​អាច​មក​ពី​អវត្តមាន​របស់​ជើង​ខ្លាំង Cristiano Ronaldo ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ