ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល… មនុស្ស​​ស្លា.ប់​​ជាង​៦០​នាក់​

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ចំនួន​ជន​រង​គ្រោះ​ដោយ​បាតុកម្ម​នៅ​អ៊ី​រ៉ា​ក់​ចេះ​តែ​មានការ​កើនឡើង​ជាប់​។ មនុស្ស​យ៉ាងតិច​៦៣​នាក់​បាន​ត្រូវ​ស្លាប់ រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ ក្នុង​បាតុកម្ម​ដែល​ទាម​ទារ​ឲ្យ​រំលាយ​របប​សព្វថ្ងៃ និង​ការ​វាយប្រហារ​នានា​ប្រឆាំង​ទីចាត់ការ​របស់​បណ្ដា​គណបក្ស បណ្ដា​អ្នក​ទទួលខុសត្រូវ​និង​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​។ បាតុកម្ម​តវ៉ា​សង្គម​នៅ​អ៊ី​រ៉ា​ក់​ជួប​ប្រទះ​ដំណាក់កាល​ទី​២ ដោយ​ដំណាក់កាល​ទី​មួយ​កើត​មាន​រវាង​ថ្ងៃ​ទី​១​ទៅ​ទី​៦​តុលា…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ចំនួន​ជន​រង​គ្រោះ​ដោយ​បាតុកម្ម​នៅ​អ៊ី​រ៉ា​ក់​ចេះ​តែ​មានការ​កើនឡើង​ជាប់​។ មនុស្ស​យ៉ាងតិច​៦៣​នាក់​បាន​ត្រូវ​ស្លាប់ រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ ក្នុង​បាតុកម្ម​ដែល​ទាម​ទារ​ឲ្យ​រំលាយ​របប​សព្វថ្ងៃ និង​ការ​វាយប្រហារ​នានា​ប្រឆាំង​ទីចាត់ការ​របស់​បណ្ដា​គណបក្ស បណ្ដា​អ្នក​ទទួលខុសត្រូវ​និង​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​។

បាតុកម្ម​តវ៉ា​សង្គម​នៅ​អ៊ី​រ៉ា​ក់​ជួប​ប្រទះ​ដំណាក់កាល​ទី​២ ដោយ​ដំណាក់កាល​ទី​មួយ​កើត​មាន​រវាង​ថ្ងៃ​ទី​១​ទៅ​ទី​៦​តុលា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៥៧​នាក់ ដែល​ស្ទើរ​ទាំងអស់​ជា​បាតុករ​។ដំណាក់កាល​ទី​២​ចាប់ផ្ដើម​ពី​យប់​ថ្ងៃ​ទី​២៤​តុលា​មក ក្រោយ​ពី​ផ្អាក​រយៈពេល​១៨​ថ្ងៃជា​ដំណាក់​កាល​នៃ​ធម្ម​យាត្រា​ដ៏​សំខាន់​របស់​ពួក​ស៊ី​អ៊ី​ត ហើយ​បាតុកម្ម​ដំណាក់កាល​ទី​២​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ថ្មី​ដល់​៦៣​នាក់​។ នេះ​បើ​តាម​តុល្យការ​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​២៦​តុលា ដោយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​។

សរុប​មនុស្ស​យ៉ាងតិច​២២០​នាក់​ហើយ​បាន​ត្រូវ​ស្លាប់ តាំងពី​ចាប់ផ្ដើម​ចលនា​តវ៉ា​មក​។ ក្នុង​ចំណោម​អ្នក​ស្លាប់​រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ ជាង​២០​នាក់​ស្លាប់​ក្នុង​ភ្លើង​និង​ការ​វាយ​ប្រហារ​នានា​នៅ​ភាគ​ខាងត្បូង​ប្រទេស​។

នា​ថ្ងៃ​ទី​២៥​តុលា​អំពើ​ហិង្សា​នានា​បាន​ផ្ទុះ​ឡើងជា​ថ្មី ជាមួយ​ការ​ដើរ​ដុត​បំផ្លាញ​នៅ​ភាគ​ខាងត្បូង​ប្រទេស ទីចាត់ការ​បណ្ដា​គណបក្ស​និង​ការិយាល័យ​របស់​បណ្ដា​សមាជិក​សភា ពិសេស​ទីស្នាក់ការ​របស់​បណ្ដា​ក្រុម​ប្រដាប់​អាវុធ នៃ​គណ​ប​ក្យ​HACHD AL CHAABI ជា​ក្រុមចម្រុះ​យោធា​ប្រតិព័ទ្ធ ក្រោម​ដ​ណ្ដា​ប់​ដោយ​ពួក​ជីវពល​ស៊ី​អ៊ី​ត​ស្និទ្ធ​អ៊ីរ៉​ង់​និង​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​។

អ្នក​ស្រាវជ្រាវ​ម្នាក់​លោក​HARITH HASAN​ពន្យល់​ថា កំហឹង​របស់​ប្រជាជន​សំដៅ​ប្រឆាំង​ពួក​នោះ ព្រោះ​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​របប​អ៊ីរ៉ា​ក់​។ អំពើ​ហិង្សា​ទាំងនោះ​ក៏​បណ្ដាល​មក​ពី​ពួក​មនុស្ស របស់​មេដឹកនាំ​ស៊ី​អ៊ី​ត​ដ៏​មាន​ឥទ្ធិពល​លោក​ម៉ុ​កតា​ដា​សា​ដ្រ ដែល​ចូលរួម​ជាមួយ​ពួក​បាតុ​ករ ប្រឈម​មុខជា​មួយ​ពួក​ជីវពល​ដែល​ប្រជែង​គ្នា​ដូច​ជា ក្រុម​ASSAIB AHL AL HAQ ក្រុម​BADR និង​ក្រុម​កងពល​ហេ​ស​ប៊ុល​ឡា​ហ៍​ជា​ក្រុម​ដ៏​ខ្លាំង​បំផុត​របស់​ក្រុម​HACHD​។

បន្ទាប់​ពី​ការ​ដុត​ទីស្នាក់ការ​របស់​ក្រុម​ASSAIB AHL AL HAQ​ដោយ​ពួក​បាតុករ​នៅ​ទីក្រុង​អា​ម៉ា​រ៉ា​ភាគ​ខាងត្បូង​ប្រទេស និង​ការ​ស្លាប់​របស់​មេបញ្ជាការ​ខ្លួន​ម្នាក់ ក្រុម​នោះ​ដែល​ស្និទ្ធ​អ៊ីរ៉​ង់​បាន​សន្យា​​សងសឹក​។ បេសកកម្ម​អ​.​ស​.​ប​នៅ​អ៊ី​រ៉ា​ក់​និយាយ​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បណ្ដា​ក្រុម​ប្រដាប់​អាវុធ​ដែល​ស្វះស្វែង​បង្ក​អ​ស្ថេ​រ​ភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ