ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ហើយ ជ័យ​លា​ភី​ព្រឹត្តិការណ៍​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥ ឆ្នាំ​២០១៩ បាន​ចូល​ដល់​កម្មវិធី​ចុង​ក្រោយ​ហើយ នា​រាត្រី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៩​នេះ ជា​កម្មវិធី​ប្រកាស​បិទ​មហោស្រព​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ។…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រឡង​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥ ឆ្នាំ​២០១៩ បាន​ចូល​ដល់​កម្មវិធី​ចុង​ក្រោយ​ហើយ នា​រាត្រី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៩​នេះ ជា​កម្មវិធី​ប្រកាស​បិទ​មហោស្រព​នៅ​សាល​មហោស្រព​កោះ​ពេជ្រ ។

មុន​ការ​បញ្ចប់​ក៏​មានការ​ឆ្លងកាត់​ការ​ប្រឡង​យ៉ាង​ស្វិតស្វាញ​ពី​បេក្ខជន​តាម​បណ្តា​ខេត្ត​-​ក្រុង និង​ក្រៅប្រទេស​ផង​ដែរ​។ ម្ល៉ោះហើយ​បេ​ក្ខ​នារី​៣​រូប​ខ្លះ នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក កំពុង​រង់ចាំ​អ៊ុត​មើល​លទ្ធផល ក្រោយ​ប្រឡង​បញ្ចប់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​ទី​២៣ និង​២៤ ខែតុលា​មុន​នេះ​។

នា​ពិធី​ប្រកាស​បិទ​មហោស្រព​ចម្រៀង​ខ្មែរ​ជា​សាកល ឃើញ​ថា មាន​វត្តមាន​លោក​ជំទាវ ម៉ែ​ន សំ​អន តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​មាន​សិល្បករ​ទាំង​ចាស់ ទាំង​ថ្មី សិស្ស និស្សិត​ជា​ច្រើន​កកកុញ​ក្នុង​ន័យ​គាំទ្រ​លើក​ស្ទួយ​មរតក​ចម្រៀង​ខ្មែរ​បុរាណ និង​សម័យ​។

មហាជន​ដែល​តាមដាន​ការ​ប្រឡង​ថ្នាក់​ជាតិ ស្តី​ពី​មហោស្រព​ចម្រៀង​ខ្មែរ​ជា​សាកល​លើក​ទី​៥​នេះ សុទ្ធតែ​លើក​សរសើរ​ថា បណ្តា​បេក្ខជន​មក​ប្រកួត​គ្នា​មាន​សំឡេង​ល្អ​ជាប់​លេខ​១ ថ្នាក់​ខេត្ត​ទាំង​សម័យ និង​បុរាណ ទើប​អាច​ឆក់​ឱកាស​ចូល​ដល់​ឆាក​ធំ​លំដាប់​ប្រទេស​។ ពួក​គេ​ទាំងអស់​មក​ជម្រុះ​ចម្រាញ់​នៅ​មុខ​គណៈកម្មាធិការ​វាយតម្លៃ រហូត​ឆ្លងកាត់​៣​ដំណាក់កាល សល់​តែ​បុរាណ​៤៤ និង​សម័យ​៤៤​រូប ផ្តាច់ព្រ័ត្រ​រង់ចាំ​ទទួលលទ្ធផល​។

ជា​លទ្ធផល​ប្រកាស​ជា​ផ្លូវការ អ្នក​ដែល​ជាប់​លេខ​៥​រូប ផ្នែក​ចម្រៀង​បុរាណ​មាន​ចំណាត់ថ្នាក់​កិត្តិយស​បុរស​នារី​បាន​ទៅ​លើ​បេក្ខជន ម៉ុ​ក ប៊ុ​ន​ហឿ​ន មក​ពី​ខេត្តបន្ទាយមានជ័យ​, បេ​ក្ខ​នារី អ៊ឹម ធា​និ​ត មក​ពី​រាជធានី​ភ្នំពេញ​, លេខ​៤ បុរាណ​បុរស​នារី បេក្ខជន ត្រេ​ន ឌី​ន មក​ពី​ព្រៃវែង បេ​ក្ខ​នារី វឿ​ន ដា​លី​ន មក​ពី​រតនគិរី​,

លេខ​៣ បុរាណ​បុរស​នារី បេក្ខជន ហម ចាន់​ធឿ​ន មក​ពី​ខេត្តសៀម​រាប បេ​ក្ខ​នារី សាត់ ដា​នី មក​ពី​ខេត្តតាកែវ​, ចំណាត់ថ្នាក់​លេខ​២​បុរាណ​បុរស​នារី បេក្ខជន ដ​ន ស៊ី​ណា មក​ពី​ខេត្តតាកែវ បេ​ក្ខ​នារី វ៉ា​ន់ ភ័​ក្រ មក​ពី​ខេត្ត​ប៉ៃលិន​, ចំណាត់ថ្នាក់​លេខ​១ បុរាណ​បុរស​នារី បេក្ខជន ដួង វណ្ណៈ មក​ពី​ខេត្តកំពង់ស្ពឺ និង​បេ​ក្ខ​នារី ឈុ​ន ធី តា​មក​ពី​ប្រទេស​បារាំង​។

ជ័យ​លា​ភី​ចម្រៀង​សម័យ​បុរស​នារី មាន​ជ័យ​លា​ភី​កិត្តិយស​បុរស បេក្ខជន ជ័យ សុ​ភ័​ក្រ មក​ពី​ខេត្ត​កំ​ពង​ស្ពឺ បេ​ក្ខ​នារី អ៊ុ​ក សុវណ្ណ​លី មក​ពី​បាត់ដំបង​, លេខ​៤ បុរស​នារី បេក្ខជន ខុន រតនា មក​ពី​សហរដ្ឋអាមេរិក​រដ្ឋ​ម៉ា​ស្សាជូ​សេត បេ​ក្ខ​នារី សុខ សុផល មក​ពី​ខេត្តកំពង់ឆ្នាំង​,

លេខ​៣ បុរស​នារី បេក្ខជន នួន វាសនា មក​ពី​ប៉ៃលិន បេ​ក្ខ​នារី ខឿន សុ​គ​ន្ឋា មក​ពី​ប្រទេស​បារាំង​, ចំណាត់ថ្នាក់​លេខ​២ បុរស​នារី បេក្ខជន ពេជ្រ ប៊ុ​ន​ថន មក​ពី​បាត់ដំបង បេ​ក្ខ​នារី អៀង សុធា មក​ពី​ខេត្តតាកែវ និង​ចំណាត់ថ្នាក់​លេខ​១ បុរស បេក្ខជន គឹ​ម សុខ​ឃឿ​ន មក​ពី​ខេត្តបន្ទាយមានជ័យ និង​បេ​ក្ខ​នារី វង្ស ម៉ា​លី​ន មក​ពី​ប្រទេស​កា​ណា​ដា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ