ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! លោក​មេ​ប៉ុស្តិ៍ ចេញ​មិន​ទាន់​ផុត​​មុខ​ផ្ទះ​ផង ឮ​ស្នូរ​កាំភ្លើង​ផ្ទុះ​ដួល​មុខ​ផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មេ​ប៉ុស្តិ៍​នគរបាល​ម្នាក់​បាន​បាញ់​សំលាប់​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មេ​ប៉ុស្តិ៍​នគរបាល​ម្នាក់​បាន​បាញ់​សំលាប់​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​នេះ មានឈ្មោះ ប៊ួ រិ​ទ្ធី ភេទ​ប្រុស អាយុប្រមាណ​ជាង​៣០​ឆ្នាំ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក និង​មុខងារ​ជា​នាយ​ប៉ុស្តិ៍​សង្កាត់​ទឹក​ផ្លា ដែល​មាន​ប្រពន្ធ និង​កូនប្រុស​២​នាក់ រស់នៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​ជន​រង​គ្រោះជា​មេ​ប៉ុស្តិ៍​បាញ់​សម្លាប់​​ខ្លួន​នោះ គឺ​ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ធុន​កា​ម៉េ​រី ស៊េរី​ឆ្នាំ​២០០៧ ទៅ​ឈប់ និង​ចត​ចោល​មុខ​ផ្ទះ​ម្តាយបង្កើត​របស់​ខ្លួន ទាំង​មិន​ទាន់​ពន្លត់​រថយន្ត​ន ដោយ​បញ្ឆេះ​រថយន្ត​ទុក​ចោល ហើយ​ក៏​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ម្តាយ​។ មួយ​រំពេច​នោះ​បាន​ដើរ​ចេញ​មក​វិញ មិន​ទាន់​ផុត​មុខ​ផ្ទះ​ផង ក៏​លាន់ឮ​ស្នូរ​កាំភ្លើង​១​គ្រាប់ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដួល​ស្លាប់​នៅ​មុខ​ផ្ទះ​បាត់​ទៅ​ហើយ ដែល​មាន​អាវុធ​ខ្លី​ធុន AK59 នៅ​ក្បែរ​ខ្លួន ហើយ​ជន​រង​គ្រោះ​មាន​ស្លាកស្នាម​ត្រូវ​១​គ្រាប់​លើ​ត្រចៀក​ធ្លាយ​ទៅ​ម្ខាង​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

បើ​តាម​មន្ត្រី​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នេះ គឺ​ពិតជា​បាញ់​សម្លាប់​ខ្លួនឯង​ដោយ​អាវុធ​ខ្លី​ចំនួន​១​គ្រាប់ ត្រូវ​លើ​ត្រចៀក​ធ្លាយ​ទៅ​ម្ខាង​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហើយ​មិន​បានដឹង​ច្បាស់​នៅឡើយ​ថា ជន​រង​គ្រោះ​ដែល​បាញ់​សំលាប់​ខ្លួនឯង ដោយ​មូលហេតុ​អ្វី​នៅឡើយ​ទេ​។

ប៉ុន្តែ​បើ​តាម​ការ​លិចឮ​ព័ត៌មាន​ពី​អ្នក​ជិះ​ខាង​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​មេ​ប៉ុស្តិ៍​នគរបាល រូប​នេះ សង្ស័យ​ថា ប្រហែលជា​រឿង​វិបត្តិ​ក្នុង​គ្រួសារ ទើបបាន​បាញ់​សំលាប់​ខ្លួន​បែប​នេះ​។ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ