ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម៉្លេះ! បុកខ្ទេចខ្ទីសង្កត់គេឯង ចុងក្រោយនាំគ្នា​​គាស់ឡាន​យកមនុស្សចេញ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កុងតឺន័រ​ពីក្រោយ​ពេញទំហឹង បណ្តាល​ខ្ទេច​មុខ​ខ្លួនឯង បន្ទាប់​មក​រថយន្ត​បង្ក​បាន​រ៉េ​ចង្កូត​ទៅ​ស្តាំ​ដៃ​កៀរ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ហើយ​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​ក៏​ក្រឡាប់​សង្កត់ពីលើ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​អោយ​មនុស្ស​៤​នាក់​រង​របួសធ្ងន់​ស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា…

រាជធានី​ភ្នំពេញ​៖ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​កុងតឺន័រ​ពីក្រោយ​ពេញទំហឹង បណ្តាល​ខ្ទេច​មុខ​ខ្លួនឯង បន្ទាប់​មក​រថយន្ត​បង្ក​បាន​រ៉េ​ចង្កូត​ទៅ​ស្តាំ​ដៃ​កៀរ​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ហើយ​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​ក៏​ក្រឡាប់​សង្កត់ពីលើ​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​អោយ​មនុស្ស​៤​នាក់​រង​របួសធ្ងន់​ស្រាល ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ទាំង​៤​នាក់​ក្នុង​គ្រោះថ្នាក់​ខាងលើ​នេះ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ដែល​ក្នុង​នោះ​រួម​មាន​អ្នក​ជិះ​ក្នុង​រថយន្ត​រង​របួស​ចំនួន​២​នាក់​, ម៉ូតូ​កង់​៣​ឥណ្ឌា​មាន​អ្នក​រង​របួស​ម្នាក់ និង​ម៉ូតូ​បាន​រង​របួស​១​នាក់ ។ ជន​រង​គ្រោះ​ទាំង​៤​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។ ចំណែក​រថយន្ត​មួយ​ដែល​បង្ក​គ្រោះថ្នាក់​ខាងលើ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ ៣A-០៥០៩ បើកបរ​ដោយ​បុរស​ម្នាក់ និង​ព្រូ​ម្នាក់​ជា​អ្នក​រួម​ដំណើរ ។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​កន្លែង​កើតហេតុ ក៍បាន​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​ខ្ទេច​មុខ​ខ្លួនឯង ចំណែក​រថយន្ត​កុងតឺន័រ​ពុំ​បាន​ឈប់​ឡើយ ក៏​បើក​ទៅ​មុខ​បាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក រថយន្ត​បង្ក​នោះ​ក៏​បាន​រ៉េ​ចង្កូត​ទៅ​ស្តាំ​ដៃ​កៀរ​ម៉ូតូ​កង់​៣​ឥណ្ឌា​មួយ​គ្រឿង បណ្តាល​អោយ​ក្រឡាប់​សង្កត់​លើ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​ខាងលើ​បណ្តាល​អោយ​រង​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់ ក្នុង​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រង​របួស​កៀប​ជាប់​ក្នុង​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា ជួយ​គាស់​ទាញ​ចេញ​មក​ក្រៅ​រួច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក និង​ម៉ូតូ​កង់​៣​ឥណ្ឌា ព្រមទាំង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​នគរបាល​ចុះ​ទៅ​ស្ទួ​ច រួច​បញ្ជូន​ន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​សងការ​ខូចខាត និង​ចេញថ្លៃ​ព្យាបាល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ