ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​រៀបរាប់​ទាំង​ក្តុកក្តួល និង​ទឹកភ្នែក​រហាម​…​ខំរ​កដោយ​សាច់​ស្រស់​ឈាម​ស្រស់​រស់នៅ​ផ្ទះ​សុខ​ៗ​មក​ដេញ​ចេញ(វីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានរឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ ខណ​:​គ្រួសារ​ក្រីក្រ​មួយ​មានកូន​រហូត​ដល់​៨​នាក់​បាន​នាំ​គ្នា​លើកដៃ​សំពះ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ពួក​គេ​បាន​ទិញ​ដី​ផ្ទះ​ពី​បុរស​ម្នាក់​ក្នុង​តម្លៃ​៥​ពាន់​ដុល្លារ រួច​នាំ​ប្រពន្ធ​កូន​ទៅ​រស់នៅ​អស់​រយ​:​ពេល​៤​ឆ្នាំ​មក​ហើយ លុះ​រហូត​ដល់​ពេល​ថ្មី​ៗ​នេះ​ស្រាប់តែ​មាន​អ្នក​ផ្សេង​ទៅ​អះអាង​ថា ដី​នោះ​ជា​របស់​គេ​ហើយ​បង្ខំ​ឲ្យ​ពួក​គាត់​ចុះ​ចេញពីផ្ទះ​ដោយ​កំណត់​ត្រឹមតែ​រយ​:​ពេល​២​ស​ប្តា​ហ៍​ប៉ុណ្ណោះ ។…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មានរឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​មួយ ខណ​:​គ្រួសារ​ក្រីក្រ​មួយ​មានកូន​រហូត​ដល់​៨​នាក់​បាន​នាំ​គ្នា​លើកដៃ​សំពះ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ពួក​គេ​បាន​ទិញ​ដី​ផ្ទះ​ពី​បុរស​ម្នាក់​ក្នុង​តម្លៃ​៥​ពាន់​ដុល្លារ រួច​នាំ​ប្រពន្ធ​កូន​ទៅ​រស់នៅ​អស់​រយ​:​ពេល​៤​ឆ្នាំ​មក​ហើយ លុះ​រហូត​ដល់​ពេល​ថ្មី​ៗ​នេះ​ស្រាប់តែ​មាន​អ្នក​ផ្សេង​ទៅ​អះអាង​ថា ដី​នោះ​ជា​របស់​គេ​ហើយ​បង្ខំ​ឲ្យ​ពួក​គាត់​ចុះ​ចេញពីផ្ទះ​ដោយ​កំណត់​ត្រឹមតែ​រយ​:​ពេល​២​ស​ប្តា​ហ៍​ប៉ុណ្ណោះ ។

ដោយហេតុ​នេះ​ទើប​ពួក​គាត់​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ក៏​នាំ​គ្នា​លើកដៃ​ទទូច​អង្វរ​សុំ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ពួក​គេ​ផង​ដែរ ។

ហេតុការណ៍​បុរស​ស្ត្រី​ក្រីក្រ​នាំ​គ្នា​លើកដៃ​សំពះ​អង្វរ​សុំ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ក្រ ចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ដែល​ទិញ​ដី​ផ្ទះ​គេ​មានឈ្មោះ យឿ​ន សឿ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ប្រពន្ធ​ឈ្មោះ សួន ឈឿ​ម អាយុ​៥១​ឆ្នាំ មានកូន​ចំនួន​៨​នាក់ ប្រុស​៥​នាក់ ស្រី​៣​នាក់ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​សង្កាត់​ខាងលើ ។

បើ​តាម​សម្តី​ប្តី​ប្រពន្ធ​ខាងលើ​បាន​រៀបរាប់​ទាំង​ក្តុកក្តួល និង​ហូរ​ទឹកភ្នែក​រហាម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ ពួក​គាត់​បាន​ទៅ​ចងការ​នាយទុន ដើម្បី​យក​ប្រាក់​ចំនួន​៥០០០​ដុល្លារ​ទៅ​ទិញ​ដី​មានផ្ទះ​ស្រាប់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្រចាប់​លើ ក្រុងប៉ៃលិន រួច​នាំ​ប្រពន្ធ​កូន​ទៅ​ស្នាក់​នៅ​ដោយ​ដី​នោះ​មាន​ទទឹង​៣២​ម៉ែត្រ និង​បណ្តោយ​១៥០​ម៉ែត្រ ។

ពួក​គាត់​បន្ត​ទៀត​ថា អ្នកលក់​ដី​មានផ្ទះ​ឲ្យ​គាត់​ឈ្មោះ គង់ សុទ្ធ​វិចិត្រ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ខេត្តសៀមរាប ។ ប៉ុន្តែ​ដោយសារ​ខ្វះខាត​លុយកាក់​បង់​ឲ្យ​គេ​ពួក​គាត់​ក៏​សម្រេចចិត្ត​នាំ​ប្តី​ប្រពន្ធ​ទៅ​ធ្វើការ​រកស៊ី​នៅ​ប្រទេស​ថៃ ដើម្បី​បាន​ប្រាក់​ផ្ញើ​ឲ្យ​កូន​យក​ទៅ​បង់ថ្លៃ​ការ ដោយ​ទុក​តែ​កូន​ៗ​ឲ្យ​ស្នាក់​នៅ​ថែរក្សា​ផ្ទះ​ប៉ុណ្ណោះ ។ ស្រាប់តែ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែតុលា​នេះ មាន​បុរស​ម្នាក់​ឈ្មោះ រី ហាក់ អាយុ​៥៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឌឹ​ម សុភាព អាយុ​៤៩​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​មេ​ភូមិ​ក្រចាប់​លើ ដើម្បី​បណ្តេញ​ពួក​គាត់​ចេញពីផ្ទះ ។

ពេល​នោះ ពួក​គាត់​គ្មាន​ពាក្យ​អ្វី​នឹង​ឆ្លើយ​តប​ទៅ​គេ​វិញ​ទេ គ្រាន់តែ​និយាយ​ថា ពួក​គាត់​បាន​ទិញ​ដី​ស្របច្បាប់​មិន​បាន​លួច​ប្លន់ ឬ​ចូល​ទៅ​រស់នៅ​អត់​មានច្បាប់​ទម្លាប់ ឬ​គ្មាន​ការ​អនុញ្ញាតិ​ពី​ម្ចាស់ផ្ទះ​នោះ​ឡើយ ។ ពួក​គាត់​ក៏​មិន​ព្រម​ចាកចេញ​ទៅ​រស់នៅ​កន្លែង​ណា​ទៀត​ដែរ ព្រោះ​ដី និង​ផ្ទះ​នេះ គឺជា​សាច់​ស្រស់​ឈាម​ស្រស់​របស់​ពួក​គាត់ ដែល​បាន​ខិតខំ​ប្រឹងរក​ទាំង​ត្រដាបត្រដួស ទម្រាំ​នឹង​បាន​ប្រាក់​យក​ទៅ​សងបំណុល​គេ ។ ពួក​គាត់​ក៏​សូម​លើកដៃ​អង្វរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​អភិបាលខេត្ត​ប៉ៃលិន មេត្តា​ជួយ​អន្តរាគមន៍​ជូន​ពួក​គាត់​ផង​ដែរ ។ ម្យ៉ាងវិញទៀត បើសិនជា​ម្ចាស់​ដី​ដើម​ចង់​រករឿង សូម​ទៅ​រករឿង​អ្នក​ដែល​លក់​ឲ្យ​ពួក​គាត់​នេះ​ទៅ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គង់ សុទ្ធ​វិចិត្រ ដែល​បាន​លក់​ដី​ឲ្យ​ប្តី​ប្រពន្ធ​ក្រីក្រ​ខាងលើ​បាន​ឲ្យ​ដឹង កាលពី​វេលា​ម៉ោង​១​និង​២៧​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែតុលា​នេះ​ថា ដី និង​ផ្ទះ​ខាងលើ ត្រូវ​បាន​បុរស​ឈ្មោះ រី ហាក់ ប្រពន្ធ​ឈ្មោះ ឌឹ​ម សុភាព ផ្ទេ​ឲ្យ​គាត់​រួចរាល់​អស់ហើយ​ដោយ​មាន​ស្នាម​មេដៃ​លោក​មេ​ភូមិ និង​ចុះហត្ថលេខា​ពី​លោក​ចៅសង្កាត់​អូរ​តា​វ៉ៅ​ថែម​ទៀត​ផង ហើយ​ក្រោយមក​លោក​ក៏​លក់​ដី​ផ្ទះ​បន្ត​ទៅ​ឲ្យ​បុរស​ស្ត្រី​រង​គ្រោះ​ខាងលើ តម្លៃ​៥០០០​ដុល្លារ ។ លោក​បន្ត​ទៀត​ថា បើសិនជា​នរណា​ម្នាក់​ចង់​រករឿង សូម​ឲ្យ​ទៅ​រករឿង​ខាង​លោក​មិន​ត្រូវ​ទៅ​រករឿង​អ្នកទិញ​ពី​លោក​នោះ​ឡើយ ព្រោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន បើ​លោក​ចង់​យក​ទៅ​លក់​ឲ្យ​អ្នក​ណា​នោះ​ក៏​បាន​ដែរ ។

ចំណែក​លោក ចោ​ប ចាន់​រ័​ត្ន មេ​ភូមិ​ក្រចាប់​លើ​បាន​ឲ្យ​ដឹង​ថា ខាង​លោក​គ្មាន​សិទ្ធិ​ឯណា ទៅ​បណ្តេញ​ជន​រង​គ្រោះ​ឲ្យ​ចេញពី​ដី​ផ្ទះ​ដែល​ខ្លួន​ខំប្រឹង​រក​ប្រាក់​ទិញ​រស់នៅ​នោះ​ទេ គឺ​ក្នុង​នាម​ជា​អាជ្ញាធរ​ភូមិ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឈ្មោះ​ម្ចាស់​ដី​ដើម​ឲ្យ​ខាង​លោក​ជួយ​សម្របសម្រួល​ទើប​ខាង​លោក​ហៅ​ភាគី​ទាំង​សងខាង​ទៅ​និយាយ​គ្នា កាលពី​ពេល​ថ្មី​ៗ កន្លង​ទៅ​នេះ ហើយ​បើសិនជា​ដោះស្រាយ​មិនកើត​ទេ ខាង​លោក​នឹង​បញ្ជូន​របាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ចាត់ការ​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ