ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលពេញភូមិ! ប្រពន្ធ​រត់ដល់ណា ប្តីដេញ​តាម​ដល់​ហ្នឹង…មួយព្រនង់ស្តូកស្តឹង

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ដោយ​បុរស​ជា​ប្តី​ស្រវឹងស្រា​បាន​ទាញ​អង្រែ​បុក​គ្រឿង​វាយ​ចំ​ក្បាល​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្នុង ឃុំ​ផា​ន់​ញើ​ម…

ខេត្តកំពង់ធំ ៖ មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ដោយ​បុរស​ជា​ប្តី​ស្រវឹងស្រា​បាន​ទាញ​អង្រែ​បុក​គ្រឿង​វាយ​ចំ​ក្បាល​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្នុង ឃុំ​ផា​ន់​ញើ​ម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

ជនសង្ស័យ​ជា​ប្តី​ឈ្មោះ សួន សោម ហៅ​យក្ស អាយុ​៣៥​ឆ្នាំ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ ឈ្មោះ លី ធៀប អាយុ​៣៦​ឆ្នាំ ។ គ្រួសារ​នេះ​មានកូន​ចំនួន​៣​នាក់ និង​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ ហ៊ី សុ​ន ហៅ​តុ​ន អាយុ​៣៩​ឆ្នាំ ត្រូវជា​ក្មួយជីដូនមួយ​របស់​ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា គ្រួសារ​របស់​ខាងលើ​នេះ ឱ្យ​តែ​ប្ដី​ផឹក​ស្រវឹងស្រា​ម្ដង​ៗ តែងតែ​រករឿង​ដេញ​វាយ​ប្រពន្ធ​ស្ទើ​រាល់ថ្ងៃ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​កំពុង​តែ​បេះ​បន្លែ​ស្ល ចំណែក​ជនសង្ស័យ​ជា​ប្តី​ផឹកស្រា​ស្រវឹង​ទាំង​ព្រឹក លុះ​មក​ដល់​ផ្ទះ​វិញ​ក៏​រករឿង​ឈ្លោះ និង​ដេញ​វាយ​ប្រពន្ធ ដោយ​ក្នុង​ដៃ​ជនសង្ស័យ​មាន​កាន់​អង្រែ​បុក​គ្រឿង​ផង​ដែរ ។ ពេល​ឃើញ​ដូច្នោះ គាត់​ក៏​រត់​ទៅ​ឈរ​បាំង​ពីមុខ ឃាត់​កុំ​ឲ្យ​ជនសង្ស័យ​វាយ​ប្រពន្ធ តែ​ជនសង្ស័យ​មិន​បាន​ស្ដាប់​គាត់​នោះ​ទេ ថែម​ទាំង​គំរាម​វាយ​គាត់​ទៀត​ផង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បានរ​ត់ទៅ​ក្រោមផ្ទះ ហើយ​ជនសង្ស័យ​បាន​រត់​ដេញ​តាម​ពីក្រោយ បន្ទាប់​មក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បាន​រត់ឡើង​មក​លើ​ផ្លូវ​វិញ ហើយ​ជនសង្ស័យ​ក៏​រត់​ដេញ​តាម​ទាន់ និង​ប្រតាយប្រតប់​គ្នា ស្រាប់តែ​ជនសង្ស័យ​វាយ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មួយ​អង្រែ​បុក​គ្រឿង​ចំ​ក្បាល បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ដួល​សន្លប់​ស្តូកស្តឹង​តែ​ម្ដង ។ ពេល​ឃើញ​ដូច្នេះ គាត់​ក៏​បាន​ស្រែក ហៅ​បងប្អូន​ក្នុងភូមិ​ឲ្យ​ជួយ និង​នាំ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ទៅ​មន្ទី​ពេទ្យ​ឯកជន​ដើម្បី​ព្យាបាល​របួស​ភ្លាម​ៗ​ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ