ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវស្ងាត់ពេក ពលរដ្ឋ​​សំណូមពរ​យ៉ាង​ទទូច​​…​សុំឱ្យ​ដាក់​កម្លាំង​ការពារ​​

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

​ខេត្ត​ត្បូងឃ្មុំ​ ៖ ​ផ្លូវ​សែន​តស៊ូ​ នា​ពេល​កន្លង​ទៅ​​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​ផលវិបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញពី​ផ្លូវជាតិ​លេខ11 ឆ្ពោះទៅ​សាលាឃុំ​ព្រះ​ធាតុ ក្នុង​ឃុំ​ព្រះ​ធាតុ​ស្រុក​អូ​រាំង​ឪ​។​ ក្រោយ​ពី​ការ​​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​ប្រែក្លាយ​ផ្លូវ​ដី​នេះ​ទៅ​ជា​ផ្លូវ​កៅស៊ូ​ ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ជាមួយ​នោះ…

​ខេត្ត​ត្បូងឃ្មុំ​ ៖ ​ផ្លូវ​សែន​តស៊ូ​ នា​ពេល​កន្លង​ទៅ​​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​ផលវិបាក​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញពី​ផ្លូវជាតិ​លេខ11 ឆ្ពោះទៅ​សាលាឃុំ​ព្រះ​ធាតុ ក្នុង​ឃុំ​ព្រះ​ធាតុ​ស្រុក​អូ​រាំង​ឪ​។​ ក្រោយ​ពី​ការ​​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បាន​ប្រែក្លាយ​ផ្លូវ​ដី​នេះ​ទៅ​ជា​ផ្លូវ​កៅស៊ូ​ ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ជាមួយ​នោះ ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ សព្វ​ថ្ងៃនេះ​ផ្លូវ​សែន​តស៊ូ ហាក់បីដូចជា​មាន​សភាព​ស្ងាត់​ មិនសូវ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​យាម​ប្រចាំការ ​ដែល​អាច​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​ជនខិលខូច​ធ្វើ​សកម្ម​ភាព​អ្វីមួយ​បានយ៉ាងស្រួល ។

បើ​តាម​បុរស​វ័យ​ជាង៥០ឆ្នាំ​ម្នាក់ មានមុខ​របរ​រត់​ម៉ូតូ​កង់​បី បាន​ប្រាប់ឱ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី២៦ តុលា នេះថា ​គាត់​បាន​ចាប់​យក​អាជីព​ជា​អ្នក​រត់​ម៉ូតូឌុប​នៅ​ក្នុង​អំឡុង​ឆ្នាំ1987-88 ដែល​គ្រាហ៍នោះ​ផ្លូវថ្នល់​ចេញពី​ថ្នល់ទទឹង​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ឆ្ពោះ​មក​កាន់​ជី​ហែ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​មានការ​លំបាក​
ទំ​រាំ​ តែ​ដល់​គោលដៅ​ម្ដង​ៗ​ម៉ូតូ​ជិះ​រលាក់​ហើយ​ថែម​ទាំង​ហុយ​ទៀត​ផង​។ ក្រោយមក​ទៀត​ ផ្លូវថ្នល់​ដែល​គាត់​ធ្លាប់តែ​ជិះ​មានការ​លំបាក​ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ប្រែក្លាយ​ផ្លូវ​ដី​មក​ជា​ផ្លូវ​កៅស៊ូ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។

ហើយ​ត្រង់​ច្រកចូល​ផ្លូវ​សែន​តស៊ូ គាត់​តែងតែ​ឃើញ​កម្លាំង​សមត្ថកិច្ច​ដាក់​យាម​នៅ​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ ​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ពេល​ដែល​គាត់​​ជិះ​ម៉ូតូ​កង់​បី​ឌុ​ប​អ្នកដំណើរ​ ឆ្ពោះ​មក​កាន់​ជិះ​ហែ ស្រុក​កោះ​សូទិន ​គ្រា​ដែល​ត្រឡប់​មក​វិញ​ ហាក់ដូចជា​អស់កម្លាំង​បន្តិច​ ក៏​បាន​ប្រះ​ខ្លួន​ដេក​ដើម្បី​យក​កម្លាំង​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត តែ​នៅ​ត្រង់​រោង​ឈើ​ប្រក់​ស័ង្កសី​ ដែល​ធ្លាប់តែ​មាន​សមត្ថកិច្ច​នៅ​ប្រចាំការ បែរជា​​មិនឃើញ​មាន​សោះ​។​

​​កន្លង​ទៅ ​មាន​មន្ត្រី​បំរើ​ការ​នៅ​ធនាគារឯកជន​ម្នាក់​ បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​បំពេញការងារ​នៅ​តាម​ភូមិ​ស្រប​ពេល​ដែល​ជិះ​មក​ដល់​ត្រង់​ផ្លូវ​សែន​តស៊ូ​រៀង​ស្ងាត់ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​បាន​យក​ដុំ​ថ្ម​មក​គប់​ត្រូវ​ក្បាល​តែ​សំណាងល្អ​មន្ត្រី​នោះ​ បាន​ពាក់មួក​សុវត្ថិភាព​ ទើប​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់ ​។​ ​​ពេល​ខ្លះ​គាត់​ បាន​ទុក​អ្នកដំណើរ​កាត់​តាម​ផ្លូវ​សែន​តស៊ូ​នេះ ​ដែល​មើលទៅ​រា​ស្ងាត់​ផង ​អ្នក​ជិះ​ពីក្រោយ​បាន​ឱ្យ​គាត់​បន្ថែម​ល្បឿន​ទៅ​មុខ​ ហើយ​ឱ្យលឿន​បន្តិច​ ​ចៀសវាង​កុំឱ្យ​មាន​ជនខិលខូច​មក​ធ្វើ​សកម្មភាព​ផ្ដេសផ្ដាស​។​

​ ករណីនេះ ក៏មានការលើងឡើង និង​បាន​​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី​កម្លាំង​សមត្ថកិច្ច​ សូម​មក​ដាក់​ប្រចាំការ​នៅ​ត្រង់​ចំណុច​រង​យាម​ឲ្យ​បាន 24​ម៉ោង​លើ 24 ម៉ោង​ដើម្បី​ធានា​បាន​សន្តិសុខ​ល្អ​របស់ប្រជា​ពលរដ្ឋ ។

​លោក​ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូរ​រាំង​ឪ​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ ​ក្រោយ​ពី​ទទួល​បាន​នូវ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បែប​នេះ​នា​រសៀល​ថ្ងៃ​ទី ២៦​ លោក​​​ទាក់ទង ដើម្បី​ឱ្យ​ដាក់​កម្លាំង​ស្វ័យការពារ​យាម​ប្រចាំការ​24​ម៉ោង​លើ24 ម៉ោង​។​

អត្ថបទសរសេរ ដោយ