ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បា.ញ់ប្រហារ​បងថ្លៃ​…​ផ្តើម​​ពី​ហៅ​ផឹក តែ​ប្រកែក​អត់​ផឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជុំវិញ​​​ទំនាស់​ក្នុង​គ្រួសារ​មួយ ​រហូត​​ឈាន​ដល់​ប្អូនថ្លៃ​បាញ់​សម្លាប់​បុរស​ជា​បងថ្លៃ សមត្ថ កិច្ច​ក៏បាន​រក​ឃើញវត្ថុតាងជា​​កាំភ្លើង​​ច្រែះ​ចាស់មួយ​នៅលើគ្រែក្បែរសពជនរងគ្រោះ ដែល​ជន​ដៃដល់​​​បាន​ប្រើ​បាញ់​សម្លាប់​បងថ្លៃ​​ខ្លួន​នោះ​ នៅរសៀល​ថ្ងៃ​ទី​២៦ តុលា ដដែល​នេះ…

រាជធានី​ភ្នំពេញ ៖ ជុំវិញ​​​ទំនាស់​ក្នុង​គ្រួសារ​មួយ ​រហូត​​ឈាន​ដល់​ប្អូនថ្លៃ​បាញ់​សម្លាប់​បុរស​ជា​បងថ្លៃ សមត្ថ កិច្ច​ក៏បាន​រក​ឃើញវត្ថុតាងជា​​កាំភ្លើង​​ច្រែះ​ចាស់មួយ​នៅលើគ្រែក្បែរសពជនរងគ្រោះ ដែល​ជន​ដៃដល់​​​បាន​ប្រើ​បាញ់​សម្លាប់​បងថ្លៃ​​ខ្លួន​នោះ​ នៅរសៀល​ថ្ងៃ​ទី​២៦ តុលា ដដែល​នេះ ស្ថិត​នៅ​ក្នុងផ្ទះ​កើតហេតុ​លេខ៧៧​H (​ផ្លូវ​លំ​ចុះ​ពី​ម្តុំ​ស្តុ​ប​ណូ​គៀ​ប្រហែល៦០​ម៉ែត្រ​) សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ខណៈ​​សមត្ថកិច្ច​​នៅ​មិន​ទាន់​បញ្ចប់​ការ​ធ្វើកោសល្យវិច័យនៅឡើយ ។

គួរបញ្ជាក់ថា ជនរងគ្រោះ​ដែលស្លាប់​​មាន​ឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ​ ជាគ្រូបង្រៀន ​មានទីលំនៅ​ម្តុំវត្ត​​​វត្តស្លែង ​រីឯជនដៃដល់​ឈ្មោះ មាស ណារ៉ា អាយុជាង៣០ឆ្នាំ ជាសន្តិសុខ ស្នាក់នៅទីតាំងកើតហេតុ ខាង​លើ ។

ប្រភពបន្តថា នៅមុនពេលកើតមានទំនាស់រហូតដកកាំភ្លើងបាញ់​នេះ គឺ​ក្នុងពេលដែល​​ជនរងគ្រោះ​បាន​មក​មើល​ម្តាយឈឺនៅក្នុងផ្ទះ​កើតហេតុ​ ។ ពេលនោះ បានជួប​ជាមួយ​ជនដៃដល់ជាប្អូនថ្លៃបានមកនិយាយ​ជាមួយ​ និង​បង្ខំឱ្យជនរងគ្រោះ​​​ផឹកស្រាបៀរ១កំប៉ុង តែត្រូវជនរងគ្រោះ​បាន​ប្រកែកអត់ព្រមផឹក ។

ការប្រកែកអត់ព្រមទទួល​ស្រាផឹក១កំប៉ុងនោះ ក៏បង្កទៅជាជម្លោះ​ខ្លាំងឡើងៗ​​ខណៈ​ជន​ដៃដល់​មាន​គំនុំ​​ជាមួយ​ជនរងគ្រោះ​១០ឆ្នាំ​ផងនោះ​ ទប់លែងជាប់​ដកកាំភ្លើងបាញ់​ប្រហារ​​បង​ថ្លៃបែបនេះតែម្តង ។ យោង​ចម្លើយ​អះអាង​ជនដៃដល់ថា ខ្លួនបានទិញ​កាំភ្លើងនេះ​ទុកជាយូរមកហើយ ។

បើតាមស្ត្រី​ជាម្តាយជនរងគ្រោះ​បានឱ្យដឹងដែរ កន្លងមក កូនប្រសា(ជនដៃដល់)​ជាមនុស្សម្នាក់​​ដែល​មួយ​ភូមិចរិតមាន​​តែ​ឯង ហើយ​ក៏តែងតែរករឿង​​​និងធ្លាប់គំរាម​សម្លាប់​គ្រួសារជានិច្ច​ ពេលដែល​ខឹងនិងធ្វើអ្វី​មិន​បានដូចចិត្តគេ​នោះ ។ គាត់បន្តថា​ ហើយ​ក៏មិនដឹងថា កូន​ប្រសានេះបានបិទ​អក្សរ​លើ​ជញ្ជាំង​តាំង​ពី​កាលណា​ទេ ដោយ​សរសរថា «ធ្វើអីមិនចេះថ្នមដៃប្រយ័ត្នបែកក្បាល»

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។ សូមរំលឹកថា៖ ទំនាស់​បង​-​ប្អូនថ្លៃ​…​ឈាន​ដល់​បាញ់​សម្លាប់​​​ហើយរត់ទៅសារភាព

អត្ថបទសរសេរ ដោយ