ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​បង​-​ប្អូនថ្លៃ​…​ឈាន​ដល់​បា.ញ់​សម្លា.ប់​​​ហើយរត់ទៅសារភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទំនាស់គ្រួសារ​មួយ​រវាង​បង​ប្អូន​សាច់ថ្លៃ ​ឈានទៅ​ដល់​​ដកកាំភ្លើងបាញ់សម្លាប់​​បងថ្លៃខ្លួនឯងរួចហើយ​​ជនដៃដល់​បាន​រត់ទៅ​សារភាពកំហុស​ខ្លួន​នៅប៉ុស្តិ៍ទឹក​ល្អក់​៣ ក៏​បង្ក​ការភ្ញាក់​ផ្អើលយ៉ាងខ្លាំងតែម្តង នៅព្រឹកថ្ងៃទី២៦ តុលា នេះ ស្ថិតនៅចំណុចផ្ទះលេខ៧៧H…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ទំនាស់គ្រួសារ​មួយ​រវាង​បង​ប្អូន​សាច់ថ្លៃ ​ឈានទៅ​ដល់​​ដកកាំភ្លើងបាញ់សម្លាប់​​បងថ្លៃខ្លួនឯងរួចហើយ​​ជនដៃដល់​បាន​រត់ទៅ​សារភាពកំហុស​ខ្លួន​នៅប៉ុស្តិ៍ទឹក​ល្អក់​៣ ក៏​បង្ក​ការភ្ញាក់​ផ្អើលយ៉ាងខ្លាំងតែម្តង នៅព្រឹកថ្ងៃទី២៦ តុលា នេះ ស្ថិតនៅចំណុចផ្ទះលេខ៧៧H (ផ្លូវលំ​ចុះពី​​ម្តុំ​ស្តុបណូគៀ៦០ម៉ែត្រ)​ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។

សេចក្តីរាយការណ៍បន្តថា ការភ្ញាក់​ផ្អើល​​នោះ គឺខណៈសមត្ថកិច្ចបាននាំ​ឃាតករ​ជាប្អូនថ្លៃរូបនេះ មក​បង្ហាញ​​​​ពី​កន្លែងកើតហេតុ ។ ​ជនរងគ្រោះដែលស្លាប់ខាងលើឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ​ ជាគ្រូបង្រៀន បច្ចុប្បន្ន ស្នាក់នៅ​ម្តុំវត្ត​ជិត​វត្តស្លែង ​ត្រូវជន​ដៃដល់បាញ់ចំនួន៥គ្រាប់​ស្លាប់នៅលើគ្រែ ។ ដោយឡែក​ជនដៃដល់​ឈ្មោះ មាស ណារ៉ា អាយុជាង៣០ឆ្នាំ ជាសន្តិសុខ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

ទោះបីជាយ៉ាងណា នៅមិន​ដឹងច្បាស់​​ពី​មូល​ហេតុនៃទំនាស់នោះទេ ។ ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមាន​ផ្សាុយជូនបន្ត ។

អត្ថបទសរសេរ ដោយ