ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការតាំងបង្ហាញពី​​របៀប​រស់នៅ​ដ៏​ធំ​បំផុត​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ការដាក់បង្ហាញពី​​របៀប​រស់នៅ​ដ៏​ធំ​បំផុត​ នៅ​ក្នុង​តំបន់ដែល​មានឈ្មោះ​ជា​ភាសា​អង់​គ្លេស​បាន​វិល​ត្រឡប់​មក​វិញ​ជាមួយនឹង​ទំនុកចិត្ត និង​ការ​ទទួលខុសត្រូវ​កាន់តែ​ធំ​ សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​មនុស្សជាតិ​នៅ​ក្នុង​តំបន់ ។ នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​កំពុង​គូសបញ្ជាក់​នូវ​ការ​ប្តេជ្ញា​ចិត្ត​និង​ជោគជ័យ​ក្នុង​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​អំពី​របៀប​រស់នៅ​ដ៏​ធំ​បំផុត​របស់​អាស៊ី​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៧​ដល់​ថ្ងៃ​ទី​២១…

​រាជធានី​ភ្នំពេញ ៖ ការដាក់បង្ហាញពី​​របៀប​រស់នៅ​ដ៏​ធំ​បំផុត​ នៅ​ក្នុង​តំបន់ដែល​មានឈ្មោះ​ជា​ភាសា​អង់​គ្លេស​បាន​វិល​ត្រឡប់​មក​វិញ​ជាមួយនឹង​ទំនុកចិត្ត និង​ការ​ទទួលខុសត្រូវ​កាន់តែ​ធំ​ សម្រាប់​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​មនុស្សជាតិ​នៅ​ក្នុង​តំបន់ ។

នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​កំពុង​គូសបញ្ជាក់​នូវ​ការ​ប្តេជ្ញា​ចិត្ត​និង​ជោគជ័យ​ក្នុង​ការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​អំពី​របៀប​រស់នៅ​ដ៏​ធំ​បំផុត​របស់​អាស៊ី​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ១៧​ដល់​ថ្ងៃ​ទី​២១ ​តុលា ឆ្នាំ ២០១៩​ នា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​សន្និបាត​អន្តរជាតិ​ទីក្រុង​បាងកក​នៅ​លើ​ទីលាន ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ៤១.០០០ ម៉ែត្រក្រឡា​និង​មាន​ស្តង់​ចំនួន ១.៨០០ ដោយ​មាន​អ្នកចូលរួម​ប្រមាណ៥ម៉ឺន​នាក់​មក​ពី៧ ប្រទេស​។

នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​អះអាង​ថា ក្នុង​រយៈពេល​៥ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នេះ ការ​បញ្ជា​ទិញ​មាន​តម្លៃ​ជាង២ពាន់​លាន​បាត​ត្រូវ​បាន​កំណត់​ឡើង ។ លោក សាន​សឺ​ន សា​ម៉ា​ឡា​ប៉ា ( Sansern Samalapa)​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ដែល​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី បើក​នេះ​បាន​កត់​សំគាល់ថា​ផលិតផល​អំពី​របៀប​រស់នៅ​គឺជា​ឧស្សាហកម្ម​សំខាន់​បំផុត​មួយ ក៏​ដូច​ជា​ព្រឹត្តិការណ៍​ដែល​បង្ហាញ​នូវ​ទំនិញ​ដ៏​មាន​សក្តានុពល​ខ្ពស់ ដែល​ផលិត​ចេញពី​វត្ថុធាតុដើម​មានគុណ​ភាព និង ផលិត​ចេញពី​ការងារ​ហត្ថកម្ម​ជំនាញ​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​។

លោក​បាន​បន្ត​ថា​ ទោះបីជា​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​និង​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ក៏​ដោយ​ក៏​ឧស្សាហកម្ម​ផលិតផល​អំពី​របៀប​រស់នៅ​ថៃ​នៅ​តែ​រឹង​មាំ ហើយ​បរិមាណ​នៃ​ការ​នាំ​ចេញ​របស់​វា​វិញ គឺ​ប្រមាណ​ជាចំនួន៥ ភាគរយ​នៃ​ការ​នាំ​ចេញ​ទាំងអស់​ក្នុង​ឆ្នាំ២០១៨ ។

អត្ថបទសរសេរ ដោយ