ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំង​កង់​70​គ្រឿង ​ឆ្លងកាត់​3​ប្រទេស ដើម្បី​ជ្រើសរើស​ជើងឯក

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិធី​ប្រណាំង​កង់​ចំនួន​៧០​គ្រឿង​របស់​ក្រុម​កីឡាករ​វៀតណាម (VOH CUP) ឆ្លងកាត់​៣​ប្រទេស​គឺ វៀតណាម កម្ពុជា​និង​ឡាវ បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា…

ខេត្តកំពង់ចាម ៖ ពិធី​ប្រណាំង​កង់​ចំនួន​៧០​គ្រឿង​របស់​ក្រុម​កីឡាករ​វៀតណាម (VOH CUP) ឆ្លងកាត់​៣​ប្រទេស​គឺ វៀតណាម កម្ពុជា​និង​ឡាវ បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ តាម​ផ្លូវជាតិលេខ​៦​និង​លេខ​៧ ហើយ​បាន​មក​ដល់​មុខ​សា លា​ខេត្ត​កំពង់ចាម​នា​ព្រឹក​ថ្ងៃ​ដដែល ។ នា​ព្រឹក ថ្ងៃ​ដដែល​នោះ​ដែរ នៅ​សណ្ឋាគារ​៧​មក​រា ក្រុង
កំពង់​ចាម ក៏​មាន​រៀបចំ​ពិធី​ប្រគល់​ជ័យ​លា​ភី​ចំ ណាត់​ថ្នាក់​ផ្លូវ​ទី​៣ សម្រាប់​អ្នក​ឈ្នះ​ចំនួន​៣​នាក់ ក្នុង​បរិយាកាស​សប្បាយ​រីករាយ​ក្រៃ​លែង ។

លោក លី ម៉េ​ង​សាន ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​មន្ទីរ​របស់​លោក សូម​ស្វាគមន៍​ការ​មក​ដល់​របស់​ក្រុម​កីឡាករ​ប្រណាំង​កង់​វៀតណាម​នេះ ដែល​បាន​ចេញពី​ទីក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម មក​ដល់​ទឹកដី​ខេត្តកំពង់ចាម ដើម្បី​បង្ហាញ​ពី​ចំណង​សាមគ្គី​ភាព​រវាង​ប្រទេស​ភូមិ​ផង​របង​ជា មួយ ។ នេះ​ជា​បទ​ពិសោធន៍​មួយ ដែល​រូប​លោក​នឹង​យក​ចំណុច​រីក​ចម្រើន​របស់​កីឡាករ​មក​អនុវត្ត​ដោយ​គ្រោង​នឹង​រៀបចំ​ប្រណាំង​កង់​មាន​លក្ខណៈ​ស្រ​ដៀង​នេះ ហើយ​និង​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​សិស្ស​តាម​វិទ្យាល័យ​មួយ​ចំនួន​ក្នុង​ខេត្ត ព្រោះថា​ប្រទេស​កម្ពុជា​មិនយូរ​នោះ​ទេ​នឹង​ដល់​ពេល​ត្រូវ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ។

លោក ឡេ កុង​ដុ​ង ប្រធាន​គណៈ​ចាត់ចែង​កម្មវិធី​ប្រណាំង​កង់​ឲ្យ​ដឹង​ថា ការ​ប្រណាំង​កង់ ដណ្តើម​​ពានរង្វាន់ VOH CUP លើក​ទី​២២​ឆ្នាំ ២០១៩ ឆ្លងកាត់​៣​ប្រទេស​មាន វៀតណាម កម្ពុជា និង​ឡាវ ដោយ​ចាប់ផ្តើម​ចេញពី​រាជធានី ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​តុលា មក​កាន់​ខេត្ត​កំពង់​ចាម​​ដែល​ជា​ខេត្ត​មួយ​ធំ់​លំដាប់​ទី​២​ក្នុង​ប្រទេស​កម្ពុជា ។

លោក​សូម​ថ្លែង​នូវ​អំណរ​គុណ​ប្រជាជន និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ជួយ​សម្រួល​ចរាចរណ៍​នៅ​តាម​ដងផ្លូវ ដើម្បី​ឲ្យ​ក្រុម​កីឡាករ​ប្រណាំង​កង់​វៀតណាម​មក​ដល់​គោលដៅ​នៅ​មុខ​សាលាខេត្ត​កំពង់ចាម ។ ក្រុម​កីឡាករ បន្ទាប់​ពី​ប្រគល់​រង្វាន់​រួច បាន​ស្រស់ស្រូប​អាហារ រួច
ហើយ​បន្តដំណើរ​នៅ​កាន់​ខេត្តក្រចេះ​ទៀត​គឺ​មិន​បាន​ស្នាក់​នៅ​ខេត្តកំពង់ចាម​ទេ ។

លោក ហាន កុសល អភិបាលរង​ខេត្ត បាន​ឲ្យ​ដឹង​ថា នេះ​ជា​មោទនភាព​ដែល​បាន​ទទួល​ប្រតិ​ភូ​កីឡា​ប្រណាំង​កង់​វៀតណាម​នៅ​លើ​ទឹកដី​ខេត្តកំពង់ចាម ហើយ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​បង្ហាញ​ពី​ចំណង​សាមគ្គីភាព​រវាង​កម្ពុជា​-​វៀតណាម ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ក្នុង​ការ​លើកកម្ពស់​វិស័​យ​កីឡា​ឲ្យ​មាន​សន្ទុះ​រីក​ចម្រើន និង​នាំ​មក​នូវ​សុខភាព​ល្អ ។ សូម​ប្អូន​ៗ​ជា​យុវជន​យុវនារី ត្រូវ​ប្រឹងប្រែង​ហាត់​កីឡា​គ្រប់​ប្រភេទ​ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ក្រុម​ជើង​ខ្លាំង ដើម្បី​ដណ្តើម​យក​ពានរង្វាន់
នៅ​ក្នុង​ខេត្ត និង​ថ្នាក់​ជាតិ ។ នេះ​ក៏​ជា​សញ្ញា មួយ​បង្ហាញ​ពី​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​រវាង ប្រទេស​ទាំង​ពីរ ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ