ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ផល​ប៉ះពាល់​ផ្លូវចិត្ត​នៃ​បំណុល

4 ឆ្នាំ មុន

លុយ​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ ប៉ុន្តែ​ការ​ដែល​មិន​មាន​លុយ​ដើម្បី​សងបំណុល​មាន​ផល​ប៉ះពាល់​កាន់តែ​ច្រើន​ជាង​ការ​មិន​មាន​សុភមង្គល​ទៅ​ទៀត ។ ហើយ​ការ​យល់​ដឹង​បន្ថែម​ពី​ផល​ប៉ះពាល់​ទាំងនេះ​អាច​ជួយ​ឲ្យ​អ្នក​ជៀសវាង​ការ​ធ្លាក់ខ្លួន​នឹង​បំណុល​បាន ។ ក្រៅពី​ផល​ប៉ះពាល់​ដូច​ជា​ធ្វើ​ឲ្យ​មនុស្ស​បាក់ទឹកចិត្ត និង​ការ​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហើយ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា បំណុល​អាច​ផ្តល់​ផល​ប៉ះពាល់​ផ្លូវចិត្ត​ខាងក្រោម​នេះ​ទៀត ៖…

លុយ​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ ប៉ុន្តែ​ការ​ដែល​មិន​មាន​លុយ​ដើម្បី​សងបំណុល​មាន​ផល​ប៉ះពាល់​កាន់តែ​ច្រើន​ជាង​ការ​មិន​មាន​សុភមង្គល​ទៅ​ទៀត ។ ហើយ​ការ​យល់​ដឹង​បន្ថែម​ពី​ផល​ប៉ះពាល់​ទាំងនេះ​អាច​ជួយ​ឲ្យ​អ្នក​ជៀសវាង​ការ​ធ្លាក់ខ្លួន​នឹង​បំណុល​បាន ។ ក្រៅពី​ផល​ប៉ះពាល់​ដូច​ជា​ធ្វើ​ឲ្យ​មនុស្ស​បាក់ទឹកចិត្ត និង​ការ​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហើយ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា បំណុល​អាច​ផ្តល់​ផល​ប៉ះពាល់​ផ្លូវចិត្ត​ខាងក្រោម​នេះ​ទៀត ៖

១. ការ​មិន​ទទួលយក​ការ​ពិត​៖
មនុស្ស​មួយ​ចំនួន​មិន​ទទួលស្គាល់​ថា​ខ្លួន​កំពុង​តែ​ជាប់បំណុល​ច្រើន​ទេ និង​ប្រាប់​ខ្លួនឯង​ថា​អ្នក​ដទៃ​ក៏​មាន​ស្ថាន​ការ​ដូច​ខ្លួន​ដែរ ។ អាកប្បកិរិយា​បែប​នេះ​នឹង​បង្ខំ​ឲ្យ​ពួក​គេ​ធ្លាក់​ក្នុង​បំណុល​កាន់តែ​ច្រើន​ទៀត​ទោះជា​វា​ប្រៀប​បានជា​ការ​ការពារ​ខ្លួន និង​ជំនឿ​ចិត្ត​ខ្លួន​ពិតមែន ។ ចុង​ក្រោយ​គឺ​អ្នក​មិន​អាច​រត់​ពី​ការ​ពិត​បាន​ឡើយ ។

២. ស្ត្រេ​ស​៖
និយម​ន័យ​នៃ​ពាក្យ «​ស្ត្រេ​ស​» អាច​នឹង​មាន​ច្រើន​ខុស​ៗ​គ្នា ប៉ុន្តែ​ជា​ទូទៅ​វា​ពាក់​ពាន់​នឹង​ការ​គេង​មិន​លក់ ការ​មិន​អាច​ផ្តោត​ស្មារតី និង​ការ​រអ៊ូរទាំ និង​ព្រួយបារម្ភ​ច្រើន​ជាដើម ។
ស្ថានភាព​នេះ​អាច​បង្ក​ការ​ប៉ះពាល់​ធំ​ៗ​ដូច​ជា​លើ​ការងារ​ព្រោះ​អ្នក​នឹង​ខ្លាច​ថា​បាត់បង់​វា​ពេល​ដែល​កំពុង​ជាប់បំណុល ។ ក្រៅពី​នេះ​ហើយ វា​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ថែម​ទៀត​ដូច​ជា​ការ​មាន​អារម្មណ៍​ខុសឆ្គង​បន្ទាប់​ពី​ចំណាយ​អស់ ២​ដុល្លារ​លើ​ថ្លៃ​កាហ្វេ​ជាដើម ។

៣. ការ​ឆាប់​ភ័យ​៖
អ្នក​មិន​ត្រឹមតែ​ភ័យ​ពេល​ដែល​ដល់​ពេល​ត្រូវ​បង់ថ្លៃ​សេវា​ផ្សេង​ៗ​ទេ តែ​អ្នក​ក៏​ឧស្សាហ៍​ព្រួយបារម្ភ​ច្រើន​លើ​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​ដែរ ។ ហើយ​អារម្មណ៍​នេះ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ជា​ពិសេស​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់ ។

៤. ការ​ឆាប់​ខឹង​៖
មាន​ករណី​ខ្លះ​ទៀត អ្នក​ដែល​ជាប់បំណុល​បែរជា​មាន​អារម្មណ៍​ខឹង​ទៅ​វិញ ។ ពួក​គេ​ខឹង​នឹង​មេ​បំណុល​ដែល​ចេះ​តែ​ទារ​សំណង ខឹង​នឹង​ចៅហ្វាយ​និង​ក្រុមហ៊ុន​ដែល​មិន​តម្លើង​ប្រាក់ខែ ខឹង​នឹង​មនុស្ស​ជាទី​ស្រលាញ់​ដែល​មិន​រក​លុយ​ឲ្យ​បាន​ច្រើន និង​ខឹង​ខ្លួនឯង​ដែល​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ។ ពួក​គេ​ខឹង​នឹង​អ្វី​គ្រប់យ៉ាង​ក្នុង​ជីវិត ហើយ​វា​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ បង្ក​ជា​ជម្ងឺ​ផ្សេង​ៗ​ដូច​ជា​ឧស្សាហ៍​ឈឺក្បាល ជម្ងឺ​បេះដូង និង​ងាយ​ឈឺ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ