ធ្លាប់ដឹងទេថាអ្នកអាចទទួលទានស៊ុតទាំងឆៅបាន? ហើយការទទួលទានស៊ុតមិនទាន់ឆ្អិននេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាព ប៉ុន្តែក៏មានឥទ្ធិពលអវិជ្ជមានមួយចំនួនផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ រួមជាមួយផលវិបាកនៃការទទួលទានស៊ុតឆៅ ៖
អត្ថប្រយោជន៍
១. ទទួលបានវីតាមីន D បន្ថែម ៖ អ្នកជំនាញផ្នែកអាហារូបត្ថម្ភនិយាយថាស៊ុតឆៅមួយគ្រាប់អាចផ្ដល់វីតាមីន D ច្រើនដល់ទៅ ៣៦ ភាគរយបន្ថែមទៀត។ ហើយវីតាមីន D ជួយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ជំងឺបេះដូង ជំងឺធាត់ជ្រុល និងជំងឺធ្លាក់ទឹកចិត្ត។ អ្នកអាចទទួលបានអត្ថប្យោជន៍ជាច្រើនពីការទទួលទានស៊ុតឆៅ ប្រសិនបើអ្នកមិនសូវត្រូវពន្លឺព្រះអាទិត្យដែលជាប្រភពចម្បងមួយនៃវីតាមីន D។
២. ទទួលបានអាស៊ីតខ្លាញ់អូមេហ្កា ៣ បន្ថែម ៖ ស៊ុតជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលល្អណាស់ចំពោះសុខភាពទប់ស្កាត់បញ្ហាសុខភាពជាច្រើនរួមទាំងបញ្ហាឈឺសន្លាក់ ការរលាកក្នុងរាងកាយ កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ ប្រយុទ្ធប្រឆាំងជំងឺថប់បារម្ភ និងធ្លាក់ទឹកចិត្ត ។ ប៉ុន្តែការប៉ះពាល់ទៅនឹងកម្ដៅខ្លាំងអាចធ្វើឱ្យរាងកាយពិបាកស្រូបយកអាស៊ីតខ្លាញ់អូមេហ្កា ៣ ពីស៊ុត។
៣. សុខភាពភ្នែកកាន់តែប្រសើរ ៖ សារធាតុប្រឆាំងអុកស៊ីតកម្ម ២ ដែលរកឃើញក្នុងស៊ុត គឺ lutein និង zeaxanthin ជួយការពារភ្នែកពីការបំផ្លាញ ហើយជួយឱ្យមើលឃើញបានកាន់តែច្បាស់។ ក៏ដូចទៅនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ទៃទៀតដែរ កម្ដៅខ្លាំង ឬសីតុណ្ហភាពខ្ពស់អាចធ្វើឱ្យ lutein និង zeaxanthin ត្រូវខូចខាត។
៤. ទទួលបានបាយអូទីនបន្ថែម ៖ បាយអូទីន គឺជាវីតាមីន B ដែលសំខាន់សម្រាប់សុខភាពល្អប្រសើរ។ វីតាមីន B ចាំបាច់សម្រាប់សុខភាពសក់ ស្បែក ក្រចក មុខងារក្រពេញទីរ៉ូអ៊ីត និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ បាយអូទីនក៏ជួយផ្ដល់ថាមពលបន្ថែមដល់រាងកាយ ហើយគ្រប់គ្រងការដុតរំលាយអាហារផងដែរ។
៥. ទទួលបានសារធាតុ choline បន្ថែម ៖ សារធាតុ choline ល្អសម្រាប់សុខភាពសាច់ដុំ ថ្លើម ខួរក្បាល អារម្មណ៍ និងការដុតរំលាយអាហារ។ ហើយអ្នកអាចទទួលបានសារធាតុ choline បន្ថែមដល់ទៅ ២០ ភាគរយនៅពេលទទួលទានស៊ុតឆៅ។
ផលវិបាក
១. ប្រូតេអ៊ីនតិចត្រូវបានស្រូបយក ៖ ស៊ុតមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់។ ស៊ុតអាចផ្ដល់អាមីណូអាស៊ីតចំនួន ៩ ដែលរាងកាយមិនអាចផលិតខ្លួនឯងបាន។ ទោះជាយ៉ាងណាក៏ដោយប្រូតេអ៊ីនមិនអាចត្រូវបានស្រូបយកពេញលេញទេ ប្រសិនបើអ្នកទទួលទានស៊ុតឆៅ។ នោះក៏ព្រោះតែប្រូតេអ៊ីនប្រមាណដល់ទៅ ៩០ ភាគរយត្រូវរាងកាយស្រូបយកបានប្រសិនបើទទួលទានស៊ុតឆ្អិន ខណៈដែលមានតែ ៥០ ភាគរយនៃប្រូតេអ៊ីនប៉ុណ្ណោះក្នុងស៊ុតឆៅត្រូវបានស្រូបយក។
២. អាចឆ្លងបាក់តេរី ៖ សីតុណ្ហភាពខ្ពស់ ឬកម្ដៅខ្លាំងអាចសម្លាប់ពពួកបាក់តេរីនិងមេរោគ ហើយនេះជាមូលហេតុល្អមួយដែលអ្នកគួរចម្អិនអាហារឆៅផ្សេងៗឱ្យឆ្អិនសិន សឹមទទួលទានចៀសវាងបញ្ហាសុខភាពបណ្ដាលមកពីបាក់តេរី។ ស៊ុតឆៅអាចមានផ្ទុកបាក់តេរី salmonella ដែលបង្កបញ្ហាពុលអាហារ។ អ្នកជំនាញជាច្រើននិយាយថាបាក់តេរី salmonella អាចមានជាប់នឹងសំបក ក៏ដូចជាក្នុងស៊ុតតែម្ដង (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ខេត្តកណ្ដាល ៖ ជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយខ្សែក្រវាត់ និងមួកសុវត្ថិភាពបានជិះម៉ូតូ២គ្រឿងដេញតាមវាយប្លន់យកម៉ូតូ១គ្រឿងពីយុវជន២នាក់ ប៉ុន្តែមិនបានសម្រេច...
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ លោកគួច ចំរើន អភិបាលខេត្តុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន៣កន្លែងនៅខាងក្រោយសណ្ឋាគារសុខា ក្នុងភូមិ...
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ បន្ទាប់ពីផលិតផលរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា ទទួលបានការគាំទ្រខ្លាំងពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនក៏ចាប់ផ្តើមផ្តល់នូវបទពិសោធន៍...
ការសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសឬស្រីម្នាក់មកធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់ណាស់នៅក្នុងជីវិតជាគ្រហស្ថ បើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះនូវ...
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤ឃុំ នៅជាយភ្នំកំចាយបូកគោ ស្ថិតក្នុងស្រុកព្រៃនប់មានចំនួន...
ឥទ្ធិពលដែលបង្កពីបម្រែបម្រួលបរិស្ថានកំពុងតែអាចមើលឃើញកាន់តែច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលម៉ាស៊ីនកាន់តែមានភាពឆ្លាតវៃទៅ និងការព្រួយបារម្ភពីសង្គ្រាម...
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំអនុវត្តផែនការសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបអំពើលួច ឆក់ នៅរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងទី៩ ខែធ្នូ...
រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសុខភាព និងសុវត្ថិភាពការងារកូរ៉េ (KOSHA) បានសម្រេចបន្តកិច្ចសហប្រតិបត្តិការជួយពង្រឹងសុខភាព និងសុវត្ថិភាពការងារជាមួយកម្ពុជាជាលើកទី៤...
សម្រាប់អនាគតកាល…លែងមានអ្នកនយោបាយ «ជើងខ្លាំង» ណាមួយហ៊ាន «ចូលហ៊ុន»…បង្កើតបក្សជាមួយលោកសម រង្ស៊ី ទៀតហើយ…ព្រោះលោកសម រង្ស៊ី ធ្វើនយោបាយរុញស៊ីក្លូចូលឡាន…ហើយ...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១៩ របស់អគារការដ្ឋានសំណង់យីហោ GIA TOWER បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបសេះបង្កង់ Cristiano Ronaldo និយាយជាមួយមិត្តភក្តិពីរឿងដែលរូបគេសោកស្តាយបំផុត ខណៈដែលពេលនេះអ្វីៗហាក់បីដូចជា...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមពង្រឹងក្រុមរបស់គាត់នៅខែមករា ឆ្នាំ២០២០ខាងមុខ ។...
ខេត្តព្រះសីហនុ ៖ មួយរយៈនេះ មានរថយន្តតាក់សុីដឹកភ្ញៀវជនជាតិចិនក្នុងក្រុងព្រះសីហនុមួយចំនួន ត្រូវបានជនមិនស្គាល់មុខ ធ្វើការវាយប្រហារដោយគប់បំបែកកញ្ចក់ជា...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រោងចក្រផលិតទឹកកកដើម និងអនាម័យចំនួន២កន្លែងខាងជើង និងខាងត្បូងក្បែរកំពង់ដព្រែកលៀប កោះដាច់ កំពុងតែបង្កសំឡេងរំ...
ខេត្តបន្ទាយមានជ័យ ៖ «មន្ត្រីជំនាញ មុននឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់លំនៅដ្ឋានត្រូវពិនិត្យឱ្យបានច្បាស់លាស់ចៀសវាងប៉ះពាល់ចំណីផ្លូវ, ចំណីស្ទឹង-បឹងបួរ និងចំណី...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលី ដែលដាក់ពង្រាយមធ្យោបាយសង្គ្រោះដ៏ច្រើនប្រកាសថា យន្តហោះយោធាស៊ីលី១គ្រឿងជាមួយមនុស្សជិះក្នុងនោះ៣៨នាក់ ដែលបាត់ដានពីរ៉ាដា កាលពី...
តាមគេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានទស្សន៍ទាយថា ចាប់ពីព្រលប់ថ្ងៃនេះ (ថ្ងៃអង្គារ ទី១០ ខែធ្នូ) រហូតដល់ព្រឹកស្អែកឆ្នាំទាំង៧ត្រូវផ្លាស់ប្ដូរ...
ដំបូន្មានល្អៗដែលជួយឲ្យអ្នករកលុយបានច្រើនជាងមុនមានច្រើនណាស់ ហើយដំបូន្មានដែលអាក្រក់ៗក៏មានប្រហាក់ប្រហែលគ្នាដែរ ។ បើអ្នកចេះតែស្តាប់តាមដំបូន្មានរបស់អ្នក...
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានបង្អួតក្រវិលកំប៉ុងស្រាបៀរមួយថង់ មានទម្ងន់ជិត២០គីឡូក្រាម ស្មើនឹងរាប់ម៉ឺនក្រវិល ក្រោយពីផឹករយៈពេលជិត១០ឆ្នាំ ប៉ុន្តែសម្រាប់...
លោកប្រធានាធិបតី វ្លាឌីមា ពូទីន (Vladimir Putin) របស់ប្រទេសរុស្ស៊ីល្បីថាជាមនុស្សដែលមានរឿងសម្ងាត់ច្រើនជាពិសេសរឿងទាក់ទិននឹងលុយដែលមិនទាន់មាននរណាដឹងច្បាស់នៅឡើយថា...