ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​អាក្រក់ ៤ យ៉ាង​រាំងស្ទះ​មិន​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន

4 ឆ្នាំ មុន

តើ​អ្នកមាន​ដែល​គិត​ថា អ្នកមាន​កាន់តែ​មាន ហើយ​អ្នកក្រ​កាន់តែ​ក្រ​ទៅ​ទេ ? មូលហេតុ គឺ​មក​ពី​អ្នកមាន​មួយ​ចំនួន​មាន​ទម្លាប់​ល្អ​ៗ​ដែល​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​រក​លុយ ខណៈ​ដែល​អ្នក​ក្រីក្រ​មួយ​ចំនួន​មាន​ទម្លាប់​អាក្រក់​ដែល​រាំងស្ទះ​ពួក​គេ​មិន​ឲ្យ​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន ។ ដូច្នេះ ប្រសិនបើ​អ្នក​មិន​ចង់​ធ្លាក់ខ្លួន​ក្នុង​ក្រុម​មនុស្ស​នេះ…

តើ​អ្នកមាន​ដែល​គិត​ថា អ្នកមាន​កាន់តែ​មាន ហើយ​អ្នកក្រ​កាន់តែ​ក្រ​ទៅ​ទេ ? មូលហេតុ គឺ​មក​ពី​អ្នកមាន​មួយ​ចំនួន​មាន​ទម្លាប់​ល្អ​ៗ​ដែល​ជួយ​ដល់​ពួក​គេ​ក្នុង​ការ​រក​លុយ ខណៈ​ដែល​អ្នក​ក្រីក្រ​មួយ​ចំនួន​មាន​ទម្លាប់​អាក្រក់​ដែល​រាំងស្ទះ​ពួក​គេ​មិន​ឲ្យ​រក​ប្រាក់​ចំណូល​បាន​កាន់តែ​ច្រើន ។ ដូច្នេះ ប្រសិនបើ​អ្នក​មិន​ចង់​ធ្លាក់ខ្លួន​ក្នុង​ក្រុម​មនុស្ស​នេះ អ្នក​គួរ​ជៀសវាង​ទម្លាប់​មិនល្អ​ខាងក្រោម​នេះ ៖

១. ចូល​ចិត្ត​ស្តីបន្ទោស​អ្នក​ដទៃ ឬ​ស្ថាន​ការ​ជុំវិញ​ខ្លួន ៖
ប្រ​សិន បើ​អ្នក​ចង់​ដឹង​ថា មនុស្ស​ម្នាក់​ចាស់ទុំ ឬ​អត់ ចូរ​សង្កេត​មើល​ពេល​ដែល​ពួក​គេ​មាន​កំហុសឆ្គង​ណាមួយ ។ អ្នក​ដែល​ចាស់ទុំ មិន​តែងតែ​ស្តីបន្ទោស​អ្នក​ដទៃ ឬ​ស្ថាន​ការ​ជុំវិញ​ខ្លួន​សម្រាប់​កំហុសឆ្គង​របស់​ខ្លួន​ឡើយ ។ ជីវិត​មិន​ជំពាក់​អ្នក​ទេ ហើយ​នៅ​ពេល​ដែល​អ្នក​ក្រីក្រ​មើលឃើញ​តែ​ឧបសគ្គ​ក្នុង​ជីវិត អ្នកមាន​មើលឃើញ​ឱកាស​ទៅ​វិញ ។

២. រត់​ពី​បញ្ហា​៖
អ្នក​ដែល​នៅ​ក្រីក្រ​តែងតែ​រត់​ពី​បញ្ហា​ដោយ​មើល​ទូរទស្សន៍ ឬ​ឆែក​ប្រព័ន្ធ​សង្គម​ជាដើម ។ ប៉ុន្តែ​អ្នកមាន​មិន​រត់​ពី​បញ្ហា ឬ​ឧបសគ្គ​ទេ ។ ផ្ទុយ​មក​វិញ​ពួក​គេ​ព្យាយាម​គិត​រក​ដំណោះស្រាយ​ទៅ​វិញ ។ ពេលវេលា​ជា​ធនធាន​ដ៏​មាន​តម្លៃ​ជាងគេ​របស់​អ្នក ហើយ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​មិន​ចំណាយ​វា​លើ​អ្វី​ដែល​មិន​ជួយ​រក​លុយ​ឲ្យ​ពួក​គេ​វិញ​ទេ ។

៣. ភាព​អ​ត្មា​និយម ៖
អ្នកមាន​មិន​កសាង​ទ្រព្យសម្បត្តិ​ពី​ភាព​អាត្មា​និយម​ទេ ពួក​គេ​ក៏​ចូលរួម​ការ​ជួយ​សង្គម​ដែរ ។ ការ​ធ្វើ​ដូច្នេះ​ជួយ​ជំរុញ​ទឹកចិត្ត​ដល់​មនុស្ស និង​ជួយ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថាស​ម្រេច​បាន​អ្វីមួយ ឬ​ចូលរួម​ដល់​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ជាដើម ។

៤. រស់នៅ​អតីតកាល ឬ​អនាគត​៖
ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ក្លាយជា​មនុស្ស​ជោគជ័យ​ក្នុង​ផ្នែក​លុយ​គឺ​រស់នៅ​ក្នុង​បច្ចុប្បន្នកាល​ព្រោះ​ថ្ងៃស្អែក​មិន​ទាន់​មក​ដល់​ហើយ​អតីតកាល​បាន​កន្លង​ផុត​ហើយ ។ អ្នក​ដែល​ក្រីក្រ​ចូល​ចិត្ត​រំលឹក​ពី​ស្ថាន​ការ​ល្អ​ៗ​ដែល​ពួក​គេ​ធ្លាប់​រស់នៅ​ពី​មុន ប៉ុន្តែ​អ្នកមាន​វិភាគ​អតីតកាល​និង​រៀនសូត្រ​ពី​វា ពួក​គេ​មិន​ចង់​ត្រលប់​ទៅ​វា​វិញ​ឡើយ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​ក្រីក្រ​ចូល​ចិត្ត​និយាយ​ថា «​ថ្ងៃ​ណាមួយ​» ។ អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​មិន​សង្ឃឹម ឬ​ប្រាថ្នា​ចង់បាន​អ្វីមួយ​ទេ ។ ពួក​គេ​កំណត់​គោលដៅ និង​ព្យាយាម​រក​វិធី​ដើម្បី​សម្រេច​វា​ទៅ​វិញ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ