ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវា​ផ្ទេរ​ប្រាក់ ប្រា​សាក់ ជួយ​សម្រួល​ដល់​ការ​រីក​ចម្រើន​របស់​អតិថិជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេវា​ផ្ទេរ​ប្រាក់ ពិតជា​មាន​សារសំខាន់​យ៉ាង​ខ្លាំង ព្រោះ​ប្រជាជន​អាច​វេរ​លុយ និង​ទទួល​ប្រាក់​បាន​យ៉ាង​ងាយ សុវត្ថិភាព និង​កាត់​បន្ថយ​ការ​មមាញឹក​ប្រចាំ​ថ្ងៃ ព្រមទាំង​សម្រួល​ដល់​សកម្មភាព​អាជីវកម្ម និង​ការ​រស់នៅ​ផង​ដែរ​។…

រាជធានី​ភ្នំពេញ ៖ សេវា​ផ្ទេរ​ប្រាក់ ពិតជា​មាន​សារសំខាន់​យ៉ាង​ខ្លាំង ព្រោះ​ប្រជាជន​អាច​វេរ​លុយ និង​ទទួល​ប្រាក់​បាន​យ៉ាង​ងាយ សុវត្ថិភាព និង​កាត់​បន្ថយ​ការ​មមាញឹក​ប្រចាំ​ថ្ងៃ ព្រមទាំង​សម្រួល​ដល់​សកម្មភាព​អាជីវកម្ម និង​ការ​រស់នៅ​ផង​ដែរ​។

ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏​ធំ​នៅ​កម្ពុជា និង​មាន​សាខា​ច្រើន​ជាងគេ​នៅ​កម្ពុជា បាន​ចូលរួម​ក្នុង​ការ ផ្តល់​ភាព​ងាយស្រួល​ជូន​ដល់​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជូន សេវា​ផ្ទេរ​ប្រាក់ ដែល​មាន​ភាព​សាមញ្ញ និង​សុវត្ថិភាព​ខ្ពស់​។

បច្ចុប្បន្ន​នេះ អតិថិជន​ប្រា​សាក់ អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ដៃគូ​ជំនួញ មិត្ត​ស្និទ្ធស្នាល សាច់​ញាតិ ពី​គណនី​ទៅ​គណនី ឬ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ឬ​អាច​ផ្ទេរ​ឆ្លង​ធនាគារ​ក៏​បាន​។
ជាមួយនឹង​សេវា​ផ្ទេរ​ប្រាក់​នៅ​ប្រា​សាក់​នេះ អតិថិជន​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ដោយ​ខ្លួនឯង​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម ឬ សេវា​ធនាគារ​ចល័ត ឬ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង ឬ អាច​អញ្ជើញ​មក​ធ្វើការ​ផ្ទេរ​នៅ​តាម​ការិយាល័យ​ប្រា​សាក់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​។

សូម​គោរព​អញ្ជើញលោក​អ្នក​មក​ទទួលយក​ការ​បម្រើ​ដោយ​ភាព​កក់ក្តៅ រាក់ទាក់​ពី​បុគ្គលិក​ប្រា​សាក់​ទូ​ទាំង​រាជធានី​ខេត្ត​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជា​ច្រើន​ប្រភេទ​រួម​មាន ៖ សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរ​ប្រាក់ ប្តូរ​ប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​បើក​ប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស សេវា​ទូទាត់​តាម​ប្រព័ន្ធ​បាគង សេវា​អេ​ធី​អឹ​ម ម៉ាស៊ីន​ឆូត​កាត សេវា​ធនាគារ​ចល័ត និង​សេវា​បញ្ជាក់​សមតុល្យ​គណនី ដែល​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស​។

ក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2019 នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើន​ជាង 2,800 លាន​ដុល្លារ​អា​មេ​រិ​ក សម្ពៀត​ឥណទាន​ច្រើន​ជាង 2,370 លាន​ដុល្លារ​អា​មេ​រិ​ក អតិថិជន​ប្រាក់​កម្ចី​ជាង 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ និង​ទីតាំង​ម៉ាស៊ីន​អេ​ធី​អឹ​ម​គ្របដណ្តប់​ទូ​ទាំង​ប្រទេស និង​បុគ្គលិក​ជាង 8,០00 នាក់ ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទូរស័ព្ទ​មក​លេខ 023 999 911 ឬ 086 999 911 ឬ ចូល​ទៅ​កាន់ www.prasac.com.kh ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ