យ៉ាងម៉េចដែរលុយអឺរ៉ូធៀបជាមួយលុយរៀល និងដុល្លារអាមេរិក
សម្រាប់ថ្ងៃនេះ សូមមកដឹងពីហាងឆេងប្រាក់អឺរ៉ូធៀបជាមួយប្រាក់រៀលខ្មែរ និងដុល្លារអាមេរិក ថា តើវាមានអត្រាយ៉ាងណាដែរ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ឲ្យដឹងថា…
សម្រាប់ថ្ងៃនេះ សូមមកដឹងពីហាងឆេងប្រាក់អឺរ៉ូធៀបជាមួយប្រាក់រៀលខ្មែរ និងដុល្លារអាមេរិក ថា តើវាមានអត្រាយ៉ាងណាដែរ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ឲ្យដឹងថា…
សម្រាប់ថ្ងៃនេះ សូមមកដឹងពីហាងឆេងប្រាក់អឺរ៉ូធៀបជាមួយប្រាក់រៀលខ្មែរ និងដុល្លារអាមេរិក ថា តើវាមានអត្រាយ៉ាងណាដែរ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលានេះ គឺ១អឺរ៉ូមានអត្រាទិញ ៤.៤៥៦,០១រៀល អត្រាលក់ ៤.៥៦៤,០០រៀល ។
ចំពោះប្រាក់អឺរ៉ូធៀបជាមួយដុល្លារអាមេរិក គឺ១អឺរ៉ូមានអត្រាទិញ ១,០៩៧០ដុល្លារ អាមេរិក និងអត្រាលក់១,១២០០ដុល្លារអាមេរិក ។ ដោយឡែកសម្រាប់ប្រាក់ប្រទេសផ្សេងៗទៀតធៀបជាមួយប្រាក់រៀលខ្មែរនៅថ្ងៃនេះមានដូចជា ១ដុល្លារអាមេរិកមានអត្រាទិញ ៤.០៦២,០០រៀល អត្រាលក់ ៤.០៧៥,០០រៀល , ១ដុល្លារអូស្ត្រាលីមានអត្រាទិញ ២.៧១៣,៤២រៀល អត្រាលក់ ២.៨១៥,៨៣រៀល ។
រីឯប្រាក់យ៉េនជប៉ុន គឺ១យ៉េនមានអត្រាទិញ ៣៦,៨២៦៨រៀល អត្រាលក់ ៣៧,៨០១៥រៀល, ១បាតថៃមានអត្រាទិញ ១៣៣,៨០រៀល អត្រាលក់ ១៣៤,៩០រៀល និង១ដុងវៀតណាមមានអត្រាទិញ ០,១៧២១រៀល អត្រាលក់ ០,១៧៦៤រៀល ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ