ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​រែង​ត្បូង​…​ស្ទើរតែ​ត្រូវ​បោះបង់​ចោល

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រែង​រក​រ៉ែ​ត្បូង រស់នៅ​ក្នុង​ក្រុងប៉ៃលិន​ជា​ច្រើន​បាន​បោះបង់​ចោល​មុខរបរ​នេះ​អស់​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ប៉ុន្តែ​ក៏​នៅ​មាន​អ្នកខ្លះ​បន្ត​ផ្សងសំណាង​ជីក​កកាយ​ដី​ក្នុង​ស្ទឹង​គរ​ជា​ពំនូក​ធំ​ៗ​សម្រាប់​យក​ទៅ​រែង​រាវរក​កម្ទេច​រ៉ែ​ត្បូង ក្រែង​ជួប​សំណាង​យក​ទៅ​លក់​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ជាក់ស្តែង ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រែង​រក​រ៉ែ​ត្បូង រស់នៅ​ក្នុង​ក្រុងប៉ៃលិន​ជា​ច្រើន​បាន​បោះបង់​ចោល​មុខរបរ​នេះ​អស់​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ប៉ុន្តែ​ក៏​នៅ​មាន​អ្នកខ្លះ​បន្ត​ផ្សងសំណាង​ជីក​កកាយ​ដី​ក្នុង​ស្ទឹង​គរ​ជា​ពំនូក​ធំ​ៗ​សម្រាប់​យក​ទៅ​រែង​រាវរក​កម្ទេច​រ៉ែ​ត្បូង ក្រែង​ជួប​សំណាង​យក​ទៅ​លក់​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ជាក់ស្តែង ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ មាន​ពលរដ្ឋ​១​ក្រុម​ប្រហែល​១០​នាក់ បាន​ប្រមូល គ្នា​ទៅ​រែង​កម្ទេច​រ៉ែ​ត្បូង​នៅ​ក្នុង​ស្ទឹង​ក្បែរ​ស្ពាន​តា​រៀប ក្នុងភូមិ​ទួល​ល្វា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ សុ​ភក្ត្រ អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា តាម​ការ​សង្កេត​មើលទៅ រ៉ែ​ត្បូង​មាននៅ​សេសសល់​តិច​បំផុត ស្ទើរតែ​អស់រលីង​ទៅ​ហើយ ។ ដូច្នេះ​ការ​ប្រកប​របរ​មួយ​នេះ នា​ពេល​បច្ចុប្បន្ន មិនសូវ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​និយម​ធ្វើ​នោះ​ឡើយលើក លែងតែ​ពួក​គេ​ទំនេរ​ពី​ការងារ​ប៉ុណ្ណោះ ។

ប្រភព​បន្ត​ទៀត​ថា ដោយ​មើលឃើញ​កន្លែង​រែង​ដី​រក​រ៉ែ​ត្បូង​នេះ​ទំនង ទើប​លោក​នាំ​គ្នា​ទៅ​សាកល្បង ។ ក្នុង​ទឹកមុខ​ស្ងួត​មាន​ញើស​ជោក​ខ្លួន បុរស​ម្នាក់​នេះ​និយាយ​ថា តាំងពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ជិត​ត្រង់​ទៅ​ហើយ មិន​ទាន់​ឃើញ​មាន​កម្ទេច​រ៉ែ​ត្បូង​ណាមួយ​នៅឡើយ​ទេ ។ ទោះបីជា​យ៉ាងណា ក៏​ពួក​គាត់​មិន​នៅ​បន្ត​ធ្វើការ​រែង​រយ​:​ពេល​យូរ​ដែរ គ្រាន់តែ​ពេល​នេះ ម្នាក់​ៗ​ទំនេរ​ពី​ការងារ​ក៏​ចង់​សាកល្បង​មើល​ដី​ក្បែរ​មាត់​ស្ទឹង ដែល​ហូរ​មក​ពីលើ​តាម​ទឹក​នា​រដូវវស្សា ក្រែង​នាំ​យក​នូវ​កំទេច​ត្បូង​មក​ចាក់​នៅ​ទីនោះ ។

ម្យ៉ាងវិញទៀត ដោយ​ខាង​លោក​បាន​កាប់​គាស់​ស្តារ​ស្ទឹង​នេះ​បាន​ជ្រៅ​ជាង​មុន ទើប​ស្តាយ​ដី​បាត​ស្ទឹង​ក៏​នាំ​គ្នា​ជីក​កកាយ​រែង​រក​មើល​ជា​ជាង​ការ​យក​ដី​ទៅ​ចាក់ចោល​ផង​ដែរ ។ ពួក​គេ​និយាយ​ទាំង​សង្ឃឹម​តិច​ៗ​ថា បើសិនជា​ប៉ះ​ចំ​ហេង អាច​នឹង​រកបាន​កម្ទេច​ត្បូង​លក់​ឱ្យ​ឈ្មួញ បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។ ពួក​គេ​អះអាង​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន នាំ​គ្នា​បោះបង់​ចោល​របរ​នេះ​អស់​ទៅ​ហើយ ព្រោះ​នៅ​សេសសល់​អ្នករុករក​តាម​បាត​ស្ទឹង​តិចតួច​បំផុត ។

ចំណែក​អ្នក​ភូមិ​ទួល​ល្វា បានឱ្យ​ដឹង​ថា មិន​ងាយ​រែង​បាន​រ៉ែ​ត្បូង​ល្អ​នោះ​ទេ ព្រោះ​នៅ​សេសសល់​តិចតួច​បំផុត តែ​ក៏​នៅ​មាន​ប្រជាពលរដ្ឋ​អត់​មានការ​ងារ​ធ្វើ​នាំ​គ្នា​ទៅ​អង្គុយ​រែង​ផ្សងសំណាង​ដែរ ប៉ះ​ចំ​ថ្ងៃ​ណា​ហេង​គឺ​អាច​រក​ប្រាក់​ចំណូល​បាន​ពី​៥០.០០០​រៀល​ទៅ​១០០.០០០​រៀល​ដែរ ។ ពួក​គេ​និយាយ​ថា ទាល់តែ​ព្យា យាម​អត់ធ្មត់​បំផុត ជួនកាល​ពីរ​បី​ថ្ងៃ​មិន​ទាន់​រកបាន​កម្ទេច​ត្បូង​នោះ​ឡើយ ។ ដូច្នេះ​ហើយ​បានជា​ម្នាក់​ៗ​មិនសូវ​យក​កញ្ច្រែង​ទៅ​រែង​នៅ​តាម​ស្ទឹង​ឬ​ក្នុង​អូរ​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ