ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយថ្ងៃឆោឡោ២ករណី អស់​​៣គ្រឿង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​អំពើ​ចោរកម្ម​បាន​កើតឡើង​ចំនួន​២​​ករណី​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល ​ក្នុង​នោះ​​ករណី​ទី​១​-​ជនសង្ស័យ​មួយ​​ក្រុម​បានដាក់​​ថ្នាំពុល​ជាមួយ​សាច់​ជ្រូក សាច់ក្រក​និង​ជើ​មាន់​រួច​យក​ទៅ​បំពុលសត្វឆ្កែ-ឆ្មា​​នៅ​ក្នុង​បរិវេណ​ផ្ទះ​មួយ​កន្លែង បណ្ដាល​ឱ្យ​ងាប់​ឆ្កែ​ចំនួន​២​ក្បាល ​និង​សត្វ​ឆ្មាមួយ​​ក្បាល ​។ ​បន្ទាប់​មក​​ក្រុមជនសង្ស័យ​ក៏​​ធ្វើសកម្មភាព​​គាស់​សោ​​ទ្វារ​បន្ទប់​ក្រោមផ្ទះ​លួច​យក​ម៉ូតូ​ហុងដា​…

រាជធានីភ្នំពេញ ​៖ ​អំពើ​ចោរកម្ម​បាន​កើតឡើង​ចំនួន​២​​ករណី​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល ​ក្នុង​នោះ​​ករណី​ទី​១​-​ជនសង្ស័យ​មួយ​​ក្រុម​បានដាក់​​ថ្នាំពុល​ជាមួយ​សាច់​ជ្រូក សាច់ក្រក​និង​ជើ​មាន់​រួច​យក​ទៅ​បំពុលសត្វឆ្កែ-ឆ្មា​​នៅ​ក្នុង​បរិវេណ​ផ្ទះ​មួយ​កន្លែង បណ្ដាល​ឱ្យ​ងាប់​ឆ្កែ​ចំនួន​២​ក្បាល ​និង​សត្វ​ឆ្មាមួយ​​ក្បាល ​។ ​បន្ទាប់​មក​​ក្រុមជនសង្ស័យ​ក៏​​ធ្វើសកម្មភាព​​គាស់​សោ​​ទ្វារ​បន្ទប់​ក្រោមផ្ទះ​លួច​យក​ម៉ូតូ​ហុងដា​ ចំនួន​២​គ្រឿង ក្នុង​ចំណោម​៣​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់​កំពុង​ដេក​លង់លក់​នៅ​ខាងលើ​ផ្ទះ​ដោយ​មិនដឹង​ខ្លួន​ ។ ​ចំណែកករណី​​ទី​២​-ម៉ូតូ​១​គ្រឿង​ទៀត​ដែល​លោកតា​អាចារ្យ​ម្នាក់​ជិះ​ទៅ​ពិភាក្សា​គ្នា​រឿង​រៀបចំ​បុណ្យ​កឋិនទាន​ ក៏​ត្រូវ​​ជនសង្ស័យ​លួច​កាច់​សោ​.​ក​យក​ទៅ​បាត់​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ផងដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១-មានក្រុមជនសង្ស័យ​ដាក់​ថ្នាំបំពុល បណ្តាល​ឱ្យ​ងាប់សត្វឆ្កែចំនួន​២ក្បាល និង​សត្វ​ឆ្មាមួយក្បាល រួចធ្វើ​សកម្មភាព​គាស់ទ្វារ​បន្ទប់ក្រោមផ្ទះ​យក​ម៉ូតូ​ចំនួន​២គ្រឿង​ទៅបាត់ ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុចផ្ទះ​មួយខ្នង​​ ស្ថិត​ក្នុងភូមិ​ពង្រ សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ម៉ូតូ​ទាំង២គ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​លួច​យកទៅបាត់​ ក្នុង​​នោះម៉ូតូមួយគ្រឿង​​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៥ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ ១FM-០៧៦៨ ជារបស់​បុរស​ម្នាក់​ឈ្មោះ​ភី រិ​ន អាយុ​៣០​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ និង​ជា​ម្ចាស់ផ្ទះ​​មួយខ្នង នៅភូមិឃុំកើតហេតុ​ខាងលើ​ ​។ ​ចំណែកម៉ូតូ​​មួយ​​គ្រឿង​ទៀតម៉ាកហុងដាឌ្រីម ​ស៊េរី​ឆ្នាំ​២០១៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១CF-៨៥៦២ ជារបស់​បុរស​ម្នាក់​​ឈ្មោះ​សល់ សឿ​ន អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ជាប់​ផ្ទះ​កើតហេតុ​នោះ​ដែរ ហើយ​ក៏​ត្រូវជា​បងថ្លៃ​របស់​​​បុរសឈ្មោះ​ភី រិន ​ផងដែរ​​។

តាម​ប្រភពពី​ម្ចាស់ផ្ទះ​និង​ជា​ម្ចាស់​ម៉ូតូ​ខាងលើ​បាន​និយាយ​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៤ ខែតុលា ខណៈ​ត្រឡប់​មក​ពី​ធ្វើការ​ទៅ​ដល់​ផ្ទះ​វិញ ​ហូប​បាយ​ល្ងាច​​រួចរាល់​ រហូត​ដល់​វេលា​ព្រលប់​ថ្ងៃ​ដដែល​ ពួក​គាត់​អូស​ម៉ូតូ​ទុក​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ ​ដោយ​បាន​យក​សោ​ទៅ​ចាក់​ទ្វារ​បន្ទប់​ពី​ខាងក្រៅ​ដូច​សព្វមួយដង​ដែរ​។​បន្ទាប់​មក​ទើប​នាំ​ក្រុម​គ្រួសារ​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ ហើយ​ក៏​​​លង់លក់​ដោយ​មិនដឹង​ខ្លួន ​រហូត​ដល់​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែតុលា គាត់​ក៏​ភ្ញាក់​​ពីដេក​បាន​ចុះ​ទៅ​មើលឃើញ​ម៉ូតូ​ក្នុង​បន្ទប់​នៅឡើយ ហើយ​ឆ្កែ​និង​ឆ្មា​នៅ​រស់​ជា​ធម្មតា រួច​គាត់​ក៏​បាន​ឡើង​ទៅ​ដេក​វិញ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​គាត់​ក៏​បាន​​ឡើងទៅដេក​ជា​បន្ត​ទៀត រហូត​ដល់​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​​២៥ តុលា ​ទើប​ភ្ញាក់​ពី​ដំណេក ​ហើយ​ចុះពីលើផ្ទះ​​ ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​របើក ចំណែក​សោ ​និង​គ​ន្លឹ​ះ​​ទ្វារ​ដាច់​ខ្ទេចខ្ទី​ ហើយ​ម៉ូតូ​ក៏​បាត់​អស់​២​គ្រឿង និង​នៅ​សល់​តែ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ ព​ណ៌ខ្មៅ​ ដែល​ទុក​នៅ​ក្នុង​បន្ទប់​ជាមួយ​នោះ​ដែរ មិន​ត្រូវ​បាន​ក្រុមជនសង្ស័យ​​យក​ទៅ​ឡើយ ដែល​ធ្វើ​ឱ្យគាត់​សង្ស័យ​ថា​ ​ជនសង្ស័យ​មាន​គ្នា​តិច​មិន​អាច​យក​ទៅ​អស់​។

តាមប្រភពដដែលបានបន្តទៀត​ថា ​មិនតែប៉ុណ្ណោះ​ឆ្កែ​២​ក្បាល​និង​ឆ្មារ១​ក្បាល​បាន​ងាប់​រដូករណែល​ដោយសារ​ថ្នាំពុល ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ទាំង​ព្រឹក​តែ​ម្ដង​ ។ នៅ​ក្បែរ​ពាងទឹក​គេ​ក៏​ឃើញ​មាន​សាច់ក្រក ព្រមទាំង​សាច់​ជ្រូក​និង​ជើងមាន់​ដែលមាន​លាយ​ដោយ​ថ្នាំពុល​១​ថង់​ថែម​ទៀត បន្ទាប់​មក​គាត់​ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្តិ៍​ឪឡោក​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​នគរបាល​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាមចាប់ខ្លួនក្រុមជនសង្ស័យទាំងនោះ​ហើយ​​។

ដោយឡែក​ករណី​ទី​២- ខណៈ​​ពេល​​លោកតា​អាចារ្យ​ម្នាក់​ជិះ​ម៉ូតូ​​មួយ​គ្រឿងម៉ាកហុង​ដា ​ទៅ​ទុក​ក្រោម​សាលាឆាន់​ហើយ​ជាប់រវល់​ពិ​ភក្សា​គ្នា​រឿង​ធ្វើបុណ្យ​កឋិន​ ​​ស្រាប់តែ​មានជនសង្ស័យ​​កាច់​សោ​.កម៉ូតូ​​យក​ទៅ​បាត់​ស្រមោល​​បង្ក​ការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​វត្ត​អង្គ​និស្ស័យ សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្ន​ពេញ ​។

ម៉ូតូ​មួយគ្រឿង​ដែល​ត្រូវ​ជនសង្ស័យ​លួច​កាច់​សោ​​ក​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ ១DO-៤៣៦៩ ជា​កម្មសិទ្ធិ​របស់​បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ភ​ន មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​អារក្ស សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ហើយ​គាត់​គឺជា​គណៈកម្មការ​អាចារ្យវត្ត​អង្គ​និស្ស័យ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ លោកតា​អាចារ្យ​​ម្នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​ចេញពីផ្ទះ​ធ្វើ​ដំណើរ​ទៅ​វត្ត​​អង្គនិស្ស័យ​ ដើម្បី​ចូលរួម​ពិភាក្សា​គ្នា​ជាមួយ​គណៈកម្មការ​អាចារ្យ​ និង​ព្រះសង្ឃ​ក្នុងការ​រៀបចំ​កម្មវិធី​ធ្វើបុណ្យ​កឋិនទាននា​​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​ ពេល​ធ្វើដំណើរ​ទៅ​ដល់​វត្ត លោក​តា​​អាចារ្យ​បាន​ទុក​ម៉ូតូ​នៅ​ក្រោម​សាលាឆាន់​ដោយ​មាន​ចាក់សោផងដែរ​ បន្ទាប់​មកគាត់​ក៏​​បាន​ឡើង​ទៅ​ខាងលើ​សាលាឆាន់​ពិភាក្សា​គ្នា លុះ​ពេល​ចប់​ការងារ​ចុះ​មក​វិញ ​ស្រាប់តែ​បាត់​ម៉ូតូ​ ទើប​មានការ​ភ្ញាក់ផ្អើល​និង​ប្ដឹង​ឲ្យ​នគរបាល​ជួយ​​អន្តរាគមន៍​តាមចាប់​ដែរ​ ប៉ុន្តែ​ពុំ​ដឹង​ថា​​ជនសង្ស័យ​​ជិះ​ទៅ​ដល់​ណា​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ