ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ស្នាម​អូសជាង១០ម៉ែត្រ ខ្ទេចទាំងម៉ូតូសង្កត់ពីលើ​សពបុរសម្នាក់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានករណី​ប្រទះឃើញ​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​មាន​ម៉ូតូ​មួយ​គ្រឿង​ដែល​ខ្ទេចខ្ទី​សង្កត់​​ពី​លើ​សព​ជន​រង​គ្រោះ​ផង​ដែរ និងឃើញ​មានស្នាមអូសម៉ូតូ​ជាង១០ម៉ែត្រនៅកន្លែងកើតហេតុ​ ហើយ​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​រថយន្ត​ធុន​ធំ​បុក បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​បើក​គេច​បាត់​ស្រមោល ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែតុលា…

រាជធានី​ភ្នំពេញ ៖ មានករណី​ប្រទះឃើញ​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​មាន​ម៉ូតូ​មួយ​គ្រឿង​ដែល​ខ្ទេចខ្ទី​សង្កត់​​ពី​លើ​សព​ជន​រង​គ្រោះ​ផង​ដែរ និងឃើញ​មានស្នាមអូសម៉ូតូ​ជាង១០ម៉ែត្រនៅកន្លែងកើតហេតុ​ ហើយ​ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​រថយន្ត​ធុន​ធំ​បុក បន្ទាប់​ពី​កើតហេតុ​រថយន្ត​បង្ក​បើក​គេច​បាត់​ស្រមោល ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​គល់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ។

បុរស​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AT-៥៤៦៨ ។ ចំណែក​ភាគី​ខាង​រថយន្ត​មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​គេច​បាត់​ស្រមោល ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​និយាយ​ថា មិន​មាន​នរណា​ម្នាក់​បានឃើញ​ហេតុការណ៍​ផ្ទាល់​ឡើយ តែ​មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​ត្រូវ​រថយន្ត​ធុន​ធំ​បុក បណ្តាល​ឱ្យ​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​នៅ​ពីលើ​ជន​រង​គ្រោះ និង​ឃើញ​មាន​ស្នាម​អូស​ម៉ូតូ​ពី​កើត​ទៅ​លិច​ជាង​១០​ម៉ែត្រ ហើយ​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ផ្នែក​ខាង​មុខ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ម៉ូតូ​សង្កត់ពីលើ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង ឆែកឆេរ​នៅ​លើ​ខ្លួន​សព​ជន​រង​គ្រោះ​រក​មិនឃើញ​មាន​លិខិត​ស្នាម​អ្វី​សំគាល់​ខ្លួន​ឡើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ