ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Conor McGregor ប្រកាស​ឡើង UFC វិញទាំង​មិន​ទាន់​ដឹង​ថា​ប្រកួត​ជាមួយ​នរណា

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​វាយ​ដាក់​ទ្រុង​ជនជាតិ​អៀរ​ឡង់ CONOR MCGREGOR បាន​ប្រកាស​ថា នឹង​វិល​ត្រឡប់​ទៅ​កាន់​សង្វៀន​ប្រកួត Octagon…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​វាយ​ដាក់​ទ្រុង​ជនជាតិ​អៀរ​ឡង់ CONOR MCGREGOR បាន​ប្រកាស​ថា នឹង​វិល​ត្រឡប់​ទៅ​កាន់​សង្វៀន​ប្រកួត Octagon វិញ នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ នៅ Las Vegas ។ ប៉ុន្តែ​អ្នក​ប្រយុទ្ធ​បាន​ប្រាប់​អ្នកគាំទ្រ​របស់​គាត់​ថា​គាត់​មិន​ទាន់​ដឹង​ថា​ត្រូវ​ប្រកួត​ជាមួយនឹង​កីឡាករ​មួយ​ណា​ទេ​។ រឿង​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ថ្នាក់ដឹកនាំ​របស់ UFC ។

McGregor ត្រូវ​ប្រកួតប្រជែង​នៅ​សង្វៀន T-Mobile Arena នៅ​រយៈពេល​១២​ស​ប្តា​ហ៍​ខាង​មុខ​ទៀត តែ​កិច្ចព្រមព្រៀង​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​ចុះហត្ថលេខា​នៅឡើយ​ទេ​។ អតីត​ជើងឯក UFC ទម្ងន់​ស្រាល​រូប​នេះ បាន​បង្ហាញ​ពី​កាលបរិច្ឆេទ​ខណៈ​ពេល​ធ្វើ​សន្និសីទកាសែត​នៅ​ប្រទេស​រុ​ស្ស៊ី ។

ថ្មី​ៗ​នេះ McGregor បាន​ចោទប្រកាន់ UFC ថា​ឃាត់​មិន​ឱ្យ​គាត់​ឡើង​ប្រកួត​។ លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់​ឡើង​ប្រកួត​ឥឡូវនេះ​។ ខ្ញុំ​កំពុង​ខំ​តវ៉ា​ទាមទារ​កាត់​សម្រាប់​ថ្ងៃ​១៤ ខែធ្នូ​នេះ​។ តែ​គេ​ចេះ​តែ​ចង់​ហាម​ខ្ញុំ​មិន​ឱ្យ​ឡើង​ប្រកួត​។ ខ្ញុំ​បាន​ប្រាប់​ពី​ថ្ងៃ​ដែល​ខ្ញុំ​ចង់​ប្រកួត តែ​គេ​ចេះ​តែ​ពន្យារ​រហូត​។ គេ​តែងតែ​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​នឹង​ឡើង​ប្រកួត ទាំង​ខ្ញុំ​មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បុរស​ជនជាតិ​អៀរ​ឡង់​វ័យ ៣១ ឆ្នាំ​រូប​នេះ​បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ល្បីល្បាញ​ជាមួយ​អ្នក​ប្រដាល់​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather ក្នុង​ឆ្នាំ ២០១៧ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រយុទ្ធ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​ប្រយុទ្ធ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ