ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​​កម្ពុជា ឡៅ ច​ន្ទា និង ឌុ​ម កែវ​ដា ប៉ះ​សុទ្ធតែ​កីឡា​ករ​ថៃ​ខ្លាំង​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃអាទិត្យ​នេះ កីឡាករ​កម្ពុជា​២​រូប រួម​មាន ឡៅ ច​ន្ទ្រា និង ឌុ​ម កែវ​ដា…

រាជធានី​ភ្នំពេញ ៖ ថ្ងៃអាទិត្យ​នេះ កីឡាករ​កម្ពុជា​២​រូប រួម​មាន ឡៅ ច​ន្ទ្រា និង ឌុ​ម កែវ​ដា ដែល​សុទ្ធតែ​ធ្លាប់​ជា​ម្ចាស់​ជើងឯក នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​។ អ្វី​ដែល​គេ​ចាប់អារម្មណ៍ គឺ​២​រូប​នេះ ប៉ះ​សុទ្ធតែ​កីឡាករ​ថៃ ដែល​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​ដូច​គ្នា​។

ការ​ប្រកួត​របស់​កីឡាករ​៤​រូប​នេះ គឺ​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១៩ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ អ្នក​ទាំង​៤​ប្រកួត​គ្នា​ជា​លក្ខណៈ​អន្តរជាតិ តែ​ជា​ការ​ប្រកួត​ប៉ះ​គ្នា ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​ដ៏​សំខាន់​។

កីឡាករ​កម្ពុជា ឡៅ ច​ន្ទ្រា ដែល​នៅ​ក្នុង​វិស័យ​ប្រដាល់ អ្នក​ណា​ក៏​ស្គាល់​ថា ខ្លាំង នឹង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Far Suorak ក្នុង​នាម​ជា​គូ​ឯក និង​កីឡាករ ឌុ​ម កែវ​ដា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Kang Napha​។

ដោយឡែក​សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ជា​លក្ខណៈ​អន្តរជាតិ​របស់​២​សង្វៀន​ទៀត ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កក្រើក​ផង​ដែរ ដោយសារ​តែ​ស​ប្ដា​ហ៍​នេះ​សុទ្ធតែ​អ្នក​ខ្លាំង​ប៉ះ​ខ្លាំង ហើយ​ត្រូវការ​ពិន្ទុ​ឈ្នះ​ដូច​គ្នា​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​។

កីឡាករ សេង ស្រឿ​ន ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥​គី​ឡា​ក្រាម នឹង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ កូ​ឡាប​ដាំ និង​កីឡាករ​កម្ពុជា​ឈ្មោះ ពុ​យ វណ្ណៈ ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ វ៉ា​ន់ ឆា​ឡើ​ម​។ ៤​រូប​នេះ​ប៉ះ​គ្នា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នៅ​ថ្ងៃ​សៅរ៍ ទី​២៦ តុលា វេលា​ម៉ោង​២​រសៀល​។

ដោយឡែក​នៅ​ថ្ងៃអាទិត្យ ទី​២៧ តុលា វេលា​ម៉ោង​៨​ព្រឹក ក៏​មានការ​ប្រកួត​អន្តរជាតិ​ផង​ដែរ ដោយ​ការ​ប្រកួត​នោះ​ក៏​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​។ ការ​ប្រកួត​នោះ​រួម​មាន កីឡាករ លី​ន វិ​រៈ ប៉ះ​ជាមួយ​កីឡាករ​ថៃ Phayak Kamin កីឡាករ​កម្ពុជា ឡុ​ង ជិន ប៉ះ​ជាមួយ​កីឡាករ​ថៃ Phat Gnarm និង​កីឡាករ កម្ពុជា សេក គឹ​ម​រួន ប្រកួត​ជាមួយ​កីឡាករ​ថៃ Yorth Phit​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ