ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូជា​នី​យ​ដ្ឋា​ន​ដូនពេញ និងឯកសារបុរាណខ្លះៗដែលពាក់ព័ន្ធនិងប្រវត្តិដូនពេញ

13 ឆ្នាំ មុន

ឯកសារ​មហា​បុរស​ខ្មែរ​ដែនដី​ព្រះបាទ ពញាយ៉ាត ពី​គ្រិស្ដសករាជ​១៣៨២ ដល់​គ្រិស្ដ​សក រាជ​១៤២៩
សម្ដេចព្រះ​ចៅ​ពញាយ៉ាត​ឡើង​សោយ រាជ្យសម្បត្ដិ​ក្នុង​ឆ្នាំច ចត្វា​ស័ក ពុទ្ធសករាជ ១៩២៦ គ្រិស្ដសករាជ​១៣៨២ មហាសករាជ ១៣០៤ ចុល្លសករាជ​៧៤៤ ក្នុង​ព្រះ​ជន្មាយុ ៥១​វស្សា ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ជា​ព្រះបាទ សម្ដេចព្រះ​រាជឱង្ការ ព្រះ​បរម​យ៉ា​ត រាជា​ធិ រាជ ព្រះ​អង្គ​ទ្រង់​ទសពិធរាជធម៌ ទំនុកបំរុង ព្រះពុទ្ធ​សាសនា​ណាស់ ។ អាណាប្រជា​នុ រាស្ដ្រ បាន​សេចក្ដីសុខ​ឥត​សត្រូវ​រៀង​មក ។ លុះដល់​មក​ឆ្នាំថោះ នព្វស័ក ពុទ្ធសករាជ ១៩៣១ គ្រិស្ដសករាជ​១៣៨៧ មហាសករាជ ១៣០៩ ចុល្លសករាជ​៧៤៩ ព្រះ​អង្គ​ឋិត​នៅ ក្នុង​សុវណ្ណ​រ័ត​ន៍ សិលា​មហា​ប្រាសាទ គិត​តាំង ពី​ព្រះ​អង្គ​គ្រងរាជ្យ​២​ឆ្នាំ សោយរាជ្យ​៥​ឆ្នាំ ត្រូវជា​៧​ឆ្នាំ ។ សម័យ​ថ្ងៃមួយ ព្រះ​អង្គ​ចេញ គង់​ក្នុង​ព្រះរាជ​រោង​រម ព្រមទាំង​បរម​រាជ វង្សានុវង្ស សេវកាមាត្យ​សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​រាជការ​ក្រាប​បង្គំ​គាល់​ត្រៀបត្រា​ទើប​ព្រះ​អង្គ​មាន​ព្រះរាជ​ឱង្ការ ​ត្រាស់​ថា “​ក្រុង​កម្ពុជា មហានគរ ជា​គូសត្រូវ​នឹង​ក្រុង​ទេព​នគរ តាំង ពី​ដើម​រៀង​មក មិន​មាន​ស្រុះស្រួល​គ្នា​ឱ្យ​បាន មាំមួន​សោះ ។ ក្រោយមក​សៀម​កៀរ​យក គ្រួ​ខ្មែរ​ទៅ​ជា​ច្រើន​ខេត្ដ ខេត្ដ​ដែល​នៅ​ជា ដែនដី​របស់​យើង​ក៏​វា​ផាត់​កៀរ​គ្រួ​យក​អស់ ទៅ​ជា​ច្រើន​ដែរ ។ អាណាប្រជានុរាស្ដ្រ ដែល​សល់​នៅ ក៏​ពុំ​ធួន​ល្មម​នឹង​ភូមិ​ស្រុកសោះ ។ ប្រជាជន​ក្នុង​មហានគរ​ក៏​មាន​ចំនួន តិច ។

ឯកសារ​មហា​បុរស​ខ្មែរ​ដែនដី​ព្រះបាទ ពញាយ៉ាត ពី​គ្រិស្ដសករាជ​១៣៨២ ដល់​គ្រិស្ដ​សក រាជ​១៤២៩
សម្ដេចព្រះ​ចៅ​ពញាយ៉ាត​ឡើង​សោយ រាជ្យសម្បត្ដិ​ក្នុង​ឆ្នាំច ចត្វា​ស័ក ពុទ្ធសករាជ ១៩២៦ គ្រិស្ដសករាជ​១៣៨២ មហាសករាជ ១៣០៤ ចុល្លសករាជ​៧៤៤ ក្នុង​ព្រះ​ជន្មាយុ ៥១​វស្សា ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ជា​ព្រះបាទ សម្ដេចព្រះ​រាជឱង្ការ ព្រះ​បរម​យ៉ា​ត រាជា​ធិ រាជ ព្រះ​អង្គ​ទ្រង់​ទសពិធរាជធម៌ ទំនុកបំរុង ព្រះពុទ្ធ​សាសនា​ណាស់ ។ អាណាប្រជា​នុ រាស្ដ្រ បាន​សេចក្ដីសុខ​ឥត​សត្រូវ​រៀង​មក ។ លុះដល់​មក​ឆ្នាំថោះ នព្វស័ក ពុទ្ធសករាជ ១៩៣១ គ្រិស្ដសករាជ​១៣៨៧ មហាសករាជ ១៣០៩ ចុល្លសករាជ​៧៤៩ ព្រះ​អង្គ​ឋិត​នៅ ក្នុង​សុវណ្ណ​រ័ត​ន៍ សិលា​មហា​ប្រាសាទ គិត​តាំង ពី​ព្រះ​អង្គ​គ្រងរាជ្យ​២​ឆ្នាំ សោយរាជ្យ​៥​ឆ្នាំ ត្រូវជា​៧​ឆ្នាំ ។ សម័យ​ថ្ងៃមួយ ព្រះ​អង្គ​ចេញ គង់​ក្នុង​ព្រះរាជ​រោង​រម ព្រមទាំង​បរម​រាជ វង្សានុវង្ស សេវកាមាត្យ​សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​រាជការ​ក្រាប​បង្គំ​គាល់​ត្រៀបត្រា​ទើប​ព្រះ​អង្គ​មាន​ព្រះរាជ​ឱង្ការ​ត្រាស់​ថា “​ក្រុង​កម្ពុជា មហានគរ ជា​គូសត្រូវ​នឹង​ក្រុង​ទេព​នគរ តាំង ពី​ដើម​រៀង​មក មិន​មាន​ស្រុះស្រួល​គ្នា​ឱ្យ​បាន មាំមួន​សោះ ។ ក្រោយមក​សៀម​កៀរ​យក គ្រួ​ខ្មែរ​ទៅ​ជា​ច្រើន​ខេត្ដ ខេត្ដ​ដែល​នៅ​ជា ដែនដី​របស់​យើង​ក៏​វា​ផាត់​កៀរ​គ្រួ​យក​អស់ ទៅ​ជា​ច្រើន​ដែរ ។ អាណាប្រជានុរាស្ដ្រ ដែល​សល់​នៅ ក៏​ពុំ​ធួន​ល្មម​នឹង​ភូមិ​ស្រុកសោះ ។ ប្រជាជន​ក្នុង​មហានគរ​ក៏​មាន​ចំនួន តិច ។ បើ​យើង​នឹង​គិត​លើកទ័ព​ទៅ​វាយ​យក ខេត្ដ​ទាំងនោះ​មក​វិញ ក៏​ពុំ​បាន​ដ្បិត​គេ​តែង តាំង រក្សា​បន្ទាយ​មាំមួន​ណាស់​ជា​យូរ​មក ហើយ ។ ខាងយើង​ទៀត ក៏​យើង​ទើបនឹង​រួច ពី​ធ្វើសឹក​សង្គ្រាម សេនា​ទាហាន​ក៏​កំពុង នឿយហត់ ។ ស្បៀងអាហារ​ក៏​ពុំ​ទាន់​មាន​បរិ បូ​ណ៌ ។ បើ​សៀម​លើក​មក យើង​នឹង​យក ខេត្ដ​ណា​ជា​របាំង​ខាងក្រៅ​ក៏​គ្មាន​ដែរ ។ នៅ ក្នុង​ក្រុង​នេះ កំផែង​ក៏​មាន​នាទី​ធំ​ទូលាយ តែ ប្រជារាស្ដ្រ​ស្ដើងស្ដួច ពុំ​ធួន​នឹង​ការ​រាជការ​នៃ ព្រះ​មហានគរ​លួង​ឡើយ ។ បើ​សៀម​ដឹង ហើយ នឹង​លើក​មក​យាយី​យើង ក៏​យើង ពិបាក​នឹង​ទប់ទល់​ដែរ ដែល​ជាទី​លំបាក​ដល់ សមណ​ជី​ព្រាហ្មណ៍​ផង ។ ដូច្នេះ​គួរតែ​យើង នឹង​ថយ​ពី​ទី​នេះ​ទៅ​តាំង​ព្រះ​នគរ​នៅ​ខេត្ដ បា​សាន​វិញ ទើប​គួរ ។ បើ​សៀម​វា​លើក​មក យើង​នឹង​បាន​ទ័ព​ចេញ​ទៅ​ទទួល​តាម​រយៈ តាម​វត្ដ ដោយ​ខេត្ដ ទម្រាំ​តែ​ទៅ​ដល់ទី​ក្រុង យើង​ក៏​ល្មម​ប្រុងប្រៀប​សេនា​ទាហាន​ចេញ ទាន់ មិន​បង់ការ​ទេ ។ សេចក្ដី​នេះ តើ​អស់ អ្នក​រាល់គ្នា​យល់​ថា ដូច​ម្ដេច? អស់​ខ្ញុំ​រាជការ​ធំ​តូច ក្រាបថ្វាយបង្គំ​ទូល ថា “​បពិត្រ​ព្រះ​សម្មតិ​ទេវា​វង្ស សេចក្ដី​ដែល ទ្រង់​ព្រះ​តម្រិះ​នេះ ឃើញ​ថា គួរ​ដូច​ព្រះរាជ បរិហារ​ណាស់​” ។

ព្រះ​បរមបពិត្រ ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្ដាប់ អស់​មុខមន្ដ្រី យក​សេចក្ដី​ក្រាប​បង្គំ​ទូល​យ៉ាង នេះ​ហើយ ទើប​មាន​ព្រះរាជ​ឱង្ការ ព្រះរាជ ទាន​ព្រះរាជ​កំណត់​ឱ្យ​អស់​សេនាបតី មន្ដ្រី គ្រប់​ក្រសួង កេណ្ឌ​ពួក​ពលករ ទាំង​ជើង​ទឹក ទាំង​ជើង​គោក ទៅ​រៀបចំ​នាំ​ព្រះរាជ​ទ្រព្យ​នូវ អស់​គ្រូ​ប្រជានុរាស្ដ្រ ទាសកម្មករ​ទាំងអស់ ។ លុះដល់​មក​ឆ្នាំថោះ នព្វស័ក ពុទ្ធសករាជ ១៩៣១ គ្រិស្ដសករាជ​១៣៨៧ កាល​បាន ឫក្ស​មង្គល​ល្អ​ហើយ ព្រះបាទ​សម្ដេចព្រះ​បរម បពិត្រ ស្ដេច​ចេញ​ចាក​ព្រះ​មហា​ប្រាសាទ រតន​សីលា​មហា​ឋាន ស្ដេច​ចុះ​ទៅ​ប្រថាប់​លើ ព្រះ​ទីនាំង​នាវា​រាជពាហនៈ ។ ព្រះ​ហោ​ធិ​បតី គោះគង​ទូង​ភី​រី ថ្វាយ​ឫក្ស​រាជ​ព្យុហៈ អគ្គ មហា​សេនានិករ ទូក​យោង ទូក​បោ ពល​ជើង ទឹក​ជើង​គោក ក៏​ស្រែក​ព្យោមា​តាំង​ហ៊ោ​យក ជ័យ លើក​ចេញ​ចាក​មហានគរ ភ្នាក់ងារ​ក៏ បើក​បាំង​មហា​ស្វេតច្ឆត្រ​អភិរម​រាជ (​អភិរម ឬ​អភិរំ = ឆត្ររួត​មាន​រំភាយ​ដូច​ក្លស់​សំរាប់ ប្រើ​ជា​គ្រឿង​រុងរឿង ក្នុង​ក្បួន​ហែ​នៃ​ព្រះរាជ ពិធី​ណាមួយ​) សំរាប់​ព្រះមហាក្សត្រ​កំចាត់ ព្រះ​សូរ្យ​ឆាន ឧត្ដម​ពណ្ណរាយ ព្រម​ដោយនូវ ទូក​យោង ទូក​ព្រះសង្ឃ ទូក​ព្រះរាជ​វង្ស និង ទូក​ព្រះ​ទីនាំង​អគ្គមហេសី​ស្រីស្នំ​ព្រហ្មចារី សេនាបតី មន្ដ្រី​ធំ​តូច ខ្ញុំ​ព្រះ​រាជការ អាមាត្យ សេវ​កា​ព្រាហ្មណ៍ព្រឹទ្ធ បណ្ឌិត​កវី និង​ទូក ជំទាវ នាង​ខុនណាង ហែ​បណ្ដោយ​ក្រោយ តាម​លំដាប់​ទៅ​ដោយ​វិ​ថី ។ លុះ​ទៅ​ដល់​ខេត្ដ បា​សាន​ហើយ ស្ដេច​ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​បោះ យុថ្កា​គង់នៅ​កោះ​បា​សាន ឱ្យ​ខ្ញុំ​ព្រះ​រាជការ តាំង​កសាង​ព្រះរាជ​និវេសន៍​ព្រះ​រាជរោង ព្រះ រាជមន្ទីរ និង​រោង​ព្រះ​រាជរថ រោង​សេះ​ដំរី និង កំផែង​ខ្វាត់ខ្វែង បែរមុខ​ព្រះរាជវាំង​ទៅ​ខាង កើត​យក​ទន្លេធំ​មុខ​ព្រះរាជវាំង​ទុកជា​កំពង់ មួយ ។ អស់​នាម៉ឺន​សព្វ​មុខមន្ដ្រី អាណាប្រជា​នុ រាស្ដ្រ ទាសកម្មករ ក៏​តាំង​សង់រោង​សង់ផ្ទះ​នៅ ទីនោះ​តែ​រាល់ខ្លួន ។ លុះ​រួច​ស្រេច​ហើយ ស្ដេច​ឡើង​គង់​ក្នុង​ព្រះរាជវាំង​ថ្មី តាំង​នាម ព្រះ​នគរ ហៅ​ថា ព្រះ​វាំង​ថ្មី ។ នេះ​នឹង​និយាយ​ពី​ស្រុក​លាវ​វិញ ក្នុង​ឆ្នាំមមី សំរឹទ្ធ​ស័ក ពុទ្ធសករាជ​១៩២២ គ្រិស្ដសករាជ​១៣០០ ចុល្លសករាជ​៧៤០ មានទឹក​ជោរជន់​នៅ​ប្រទេស​លាវ​ជា​ធំ ។ ទឹក ហូរ​ខ្លាំង​របេះ​មាត់ច្រាំង​បាក់​ដើម​គគីរ​មួយ ធំ​ក្រៃ​លែង និង​ដើម​គគីរ​ទាំងពួង​ជា​ច្រើន ។ ក្នុង​ដើម​គគីរ​ធំ​នោះ​មាន​ព្រះ​២​ព្រះ​អង្គ​មាន ព្រះ​ភក្ដ្រ​ឈម​ជា​បួន​ទិស ជាប់​នឹង​ដើម​គគីរ នោះ​ហូរ​ចុះ​មក​ទន្ទឹម​នឹង​ព្រែក​ពាក់​ព្រ័ត្រ (​ព្រែក​ពាក់​ព័​ត្រ គឺ​ព្រែក​លៀប​សព្វ​ថ្ងៃនេះ​) រសាត់​ច្រាសទឹក​ទៅ​លើ រួច​រសាត់​បណ្ដោយ ទៅ​ក្រោម​វិញ ។ រសាត់​ទៅ​រសាត់​មក​៧ថ្ងៃ ។ ក្នុង​គ្រានោះ​មាន​ស្ដ្រី​ម្នាក់​ជា​អ្នកមាន​ធំ ជា​ឧបាសិកា​ក្នុង​វត្ដ​លង្កា ឈ្មោះ​ដូនពេញ ។ កាល​ដឹង​សេចក្ដី​នេះ​ហើយ ដូនពេញ ក៏​ហៅ បរិវារ​ចុះទូក​ឆ្លង​ទៅ​ពិនិត្យ​មើល ។ លុះ ពិនិត្យ​ទៅ​ឃើញ​ដូច​ថ្មកែវ​ពីរ​មាន​ព្រះ​ពីរ ព្រះ​អង្គ​ជាប់​នឹង​ដើម​នោះ ។ ដូនពេញ និង បរិវារ​នាំ​គ្នា​លើក​ថ្មកែវ​នោះ​ចេញពី​ដើម​គគីរ តែ​លើក​មិន​រួច ទើប​នាំ​គ្នា​អន្ទង​យក​ដើម​គគីរ នោះ​ឱ្យមក​ចត​ភ្ជាប់​នឹង​មាត់ច្រាំង រួច​បបួល គ្នា​លើក​ថ្មកែវ​នោះ​ទៀត តែ​លើក​នៅ​តែ​ពុំ បាន ។ ដូនពេញ និង​បរិវារ​ចង់បាន​ព្រះ​ទាំង ពីរ​ព្រះ​អង្គ​នោះ​ណាស់ តែ​លើក​អស់ចំណេះ អស់កំលាំង​ហើយ ទាំង​បរិវារ​នឹង​ធ្វើការ​នោះ ក៏​ពុំ​កើត ទើប​នៅ​ពិតទូល​ព្រះ​ថេរ វត្ដ​ព្រះ​ធម្ម លង្កា ព្រះ​ចៅអធិការ​អង្គ​នេះ ក៏​ទទួលយក អាសា ហើយ​ទៅ​តាំង​ពិធី​៧​ថ្ងៃ យក​សរសៃ អំបោះ​អន្ទង​ដើម​គគីរ​នោះ​យោង​ទៅ​ជាប់​នឹង​ព្រែក​បង្កង ។ ខណៈនោះ​លោក​ព្រះ​ធម្ម​លង្កា យក​ព្រះ​ពុទ្ធរូប​នោះ​បាន ហើយ​លោក​ឱ្យ​ព្រះ ដែល​មាន​ព្រះ​ភក្ដ្រ​បួន​នោះ​មួយ​អង្គ​ទៅ​ដូន ពេញ ឱ្យ​នាំ​មក​កោះ​ឫស្សី​កែវ (​គឺ​ក្រុង ភ្នំពេញ​យើង​សព្វថ្ងៃ​) ។ លោក​ព្រះ​ធម្ម​លង្កា ទុក​មួយ​ព្រះ​អង្គ​ដើម្បី​សាង​ព្រះ​អារាម​មួយ នៅ​ព្រែក​បង្កង ។ ព្រះ​បួន​មុខ​ដែល​បាន​មក ដូនពេញ​នោះ ហៅ​ថា ព្រះ​បង ព្រះ​ដែល តម្កល់​នៅ​ព្រែក​បង្កង ហៅ​ថា ព្រះ​ប្អូន ។

ដូនពេញ តាំង​តែ​ពី​បាន​ព្រះ​បួន​មុខ​នោះ មក ក៏​តាំង​ស្ម័គ្រ​នាំ​បក្សពួក​ជិត​ឆ្ងាយ​ជញ្ជូន​ដី លើក​ជា​ភ្នំ ក​ជា​ព្រះ​អារាម​មួយ​តម្កល់​ព្រះ​ចតុ មុខ​នោះ ។ អស់​រាស្ដ្រ​ទាំងពួង​ដឹង​ឮ​ហើយ ក៏ ចុះចូល​មក​ជួយ​ជញ្ជូន​ដី​នោះ​ជា​អចិន្ដ្រៃយ៍ ។ ព្រះបាទ​បរមបពិត្រ​ពញាយ៉ាត ព្រះ​អង្គ គង់នៅ​ព្រះរាជវាំង​ថ្មី ។ ក្នុង​គ្រានោះ ទឹក​លិច រាជធានី​ជ្រៅ​ក្រៃ​លែង ។ អស់​ខ្ញុំ​រាជការ និង ព្រះ​បរម​រាជវង្សានុវង្ស​មាន​ក្ដី​លំបាក​ជា​ច្រើន នឹង​កសាង​ជា​ព្រះ​នគរ​ពុំ​បាន ។ លុះ​ទឹក​ស្រក ក្នុង​ឆ្នាំ​នោះ​អស់ ព្រះ​បរមបពិត្រ ព្រះ​អង្គ​នាំ រាជសេវកាមាត្យ​មក​សាង​ព្រះរាជវាំង​នៅ ភូមិ​ឫស្សី​កែវ ។ ទ្រង់​ត្រាស់​បង្គាប់​ចៅពញា តេ​ជោ​ចៅហ្វាយស្រុក​ខេត្ដ​សំរោង​ទង ឱ្យ កេណ្ឌ​រាស្ដ្រ​លើកដី​ទៅ​ចាក់​បំពេញ​ក្នុង​រាជវាំង ។ ទី​ដែល​ចៅពញា​តេ​ជោ​ឱ្យ​រាស្ដ្រ​ជីកដី នោះ​ធំ​ជ្រៅ​ទូលាយ​ណាស់ ទើប​បានជា​មាន ឈ្មោះ​ហៅ​ថា បឹង​តេ​ជោ​រៀង​មក ។ ទ្រង់ ត្រាស់​បង្គាប់​ចៅពញា​រាជា​មេត្រី​ផ្លុ​ង ចៅ ហ្វា​យ​ស្រុក​កោះ​ឫស្សី​កែវ (​តាម​ព្រះរាជ ពង្សាវតារ ដែល​តម្កល់​ទុក​នឹង​ព្រះរាជ​ប​ណ្ណា ល័យ​ក្រុងភ្នំពេញ មាន​សេចក្ដី​ថា ឧកញ៉ា​ផ្លុ​ង នេះ​ជា​ចៅហ្វាយស្រុក​ខេត្ដ​បាទី​ដែល​មាន​ងារ ជា​ឧកញ៉ា​វង្សា​អនុជិត​ទៅ​វិញ​ទេ​) ឱ្យ​ជីក ព្រែក​ទំលាយ​ពី​បឹង​ពោងពាយ​មក​កុំឱ្យ​នៅ ឆេះ​ឆ្អាប​ស្អុយ​ល្អក់ ។ ព្រោះហេតុនេះ​ហើយ បានជា​មាន​ពាក្យ​ហៅ​ថា ព្រែក​ពាម​ផ្លុ​ង​រៀង មក ។ រួច​ហើយ​ទ្រង់​ត្រាស់​ឱ្យធ្វើ​ស្ពាន​រៀប ផ្លូវ​ក្រាល​ថ្ម​ល្អ​ស្រេច ទើប​ទ្រង់​តាំង​ព្រះរាជ ពិធី​ស្ថាបនា​ព្រះរាជវាំង សង់​ប្រាសាទ​ព្រះរាជ មន្ទីរ​ត្រឡែងកែង​ខ្វាត់ខ្វែង​ទាំង​ក្នុង​ក្រៅ ព្រមទាំង​ដំណាក់​តូច​ធំ​សំរាប់​ស្នំ ស្រឹង្គារ ស្រាប់​ស្រេច ។ ទ្រង់​ឱ្យ​តាំង​មុខ​ព្រះរាជវាំង បែរ​ទៅ​បូព៌ា​ទិស ហើយ​ទ្រង់​ឱ្យ​លើកដី​ទប់ តាំង​ជា​សើន​ជា​បន្ទាយ​ក្រៅ​ទៅ​ទិសឧត្ដរ តាំង ពី​មាត់ទន្លេ​ទៅ​ខាងលិច ។ ទ្រង់​ឱ្យ​ជីក​ជា​អូរ ជា​គូ​អម​ប៉ម​កំផែង ហើយ​ឱ្យ​លើក​បន្ទាយ ព័ទ្ធ​ជា​វង់ ខាង​ទិសបស្ចិម ត្រឹមតែ​ទិស ទក្សិណ ។ ទ្រង់​ឱ្យ​ទុក​បឹង​តេ​ជោ​ជាទី​ធ្វើស្រែ ក្នុង​ព្រះ​នគរ តទៅ​ដល់​ទិសនិរតី ហើយ​កាត់ ត្រង់​ទៅ​ឯកើត​ដល់​មាត់ទន្លេ​ត្រឹម​ព្រែក​តា កែវ ។ ទ្រង់​ឱ្យ​លើកដី​ជា​បន្ទាយ តាម​ឆ្នេរ មាត់ទន្លេ ជា​កំផែង​ព្រះ​នគរជុំ​វិញ​ទល់​នឹង​មុខ ព្រះ​លាន ។ ឯ​ទី​ព្រះ​វិហារ​ទាំង​ប៉ុន្មាន ទ្រង់​ឱ្យ​បូក កំបោរ​រៀប​ឥដ្ឋ ព្រមទាំង​សាង​ព្រះ​វិហារ ចេតិយ កុដិ សាលា​បាន​ច្រើន ។ ទ្រង់​ឱ្យ​សាង ខ្លា​ង​មឿង​មួយ (​ខ្លា​ង​មឿង គឺ​អ្នកតា​ចាំស្រុក ។ យើង​សព្វថ្ងៃ​ច្រើន​និយាយ​ថា ឃ្លាំង មឿង​) ឈ្មោះ​អ្នកតា​ប្រាជ្ញ​តាំងនៅ​ជា អាគ្នេយ៍​ព្រះរាជវាំង ខាង​វត្ដ​ពាម​ផ្លុ​ង ។ លុះ ស្រេចការ​ហើយ ស្ដេច​ឡើង​គង់​លើ​ព្រះរាជ និវេសន៍​ថ្មី តាំង​នាម​ទន្លេ​បួន​មុខ​ហៅ​ថា ទន្លេ ចតុមុខ ។ លុះ​សំរេចការ​កសាង​ហើយ ទ្រង់ តាំង​ប្រទាន​នាម​ព្រះ​នគរ​ជា​ក្រុង​ចតុមុខ សកល​កម្ពុជា​ធិ​បតី​ជា​ខ​ត្ដិ​យា​មហានគរ ។ អស់​សមណ​ជី​ព្រាហ្មណ៍ ព្រឹទ្ធាចារ្យ សេនាបតី មន្ដ្រី ប្រជានុរាស្ដ្រ និង​ឈ្មួញ​ជួញប្រែ ក្នុង ក្រៅប្រទេស ក៏​ចូល​មក​ជា​ក្រាស់ ក្រួ​ន មួន មាំ​សម​ដោយ​ភោគសម្ប័ទ ជា​សុខ​សប្បាយ ទាំង​ស្បៀងអាហារ​សព្វសារពើ​ក៏​បរិបូណ៌​មិន​អត់ឃ្លាន ។ ព្រះពុទ្ធ​សាសនា​ក៏​រុងរឿង ដោយ ព្រះ​បរម​ពោធិសម្ភារ ព្រះ​បារមី​ដែល​ស្ដេច ទ្រង់​នូវ​ព្រះ​មហា​សុចរិត​ទស ពិ​ធ​រាជធម៌ មហាប្រសើរ ។ អស់​អរិន្ទ​រាជ​សត្រូវ​ពា​លា ចោរ​កំណាច​ក៏​កោតក្រែង​ស្ងប់​ស្ញែង​ខ្លាច​ព្រះ បារមី​ឥតបី​នឹង​កម្រើក​ឡើយ​។ ប្រទេស​ចិន យួន ចាម ជ្វា ក៏​នាំ​គ្រឿង​ប​ណ្ណា ការ​មក​ក្រាប ទូល​ថ្វាយ សូម​ពឹង​ព្រះ​បុណ្យ​បារមី​ជា​ច្រើន ។

ព្រះបាទ​សម្ដេចព្រះ​បរម​រាជា​ពញាយ៉ាត រាជា​ធិ​រាជ មាន​ព្រះរាជបុត្រ​បី​ព្រះ​អង្គ​សម្ព​ព នឹង​អ្នក​ម្នាង​ទេវី ទ្រង់​ព្រះ​នាម ព្រះ​នរាយណ៍ រាជា សម្ព​ព​នឹង​អ្នក​ម្នាង​បទុម​កេសរ ទ្រង់​ព្រះ នាម ព្រះ​សេរី​រាជា សម្ព​ព​នឹង​ព្រះ​មែ​នាង ស៊ី​សា​ងា​ម ទ្រង់​ព្រះ​នាម ព្រះ​ធម្ម​រាជា ។ ព្រះ​អង្គ​ទ្រង់​ព្រះករុណា​ប្រោស​ព្រះ​រាជទាន ព្រះរាជ​ឥស្សរិយយស​ដល់​ព្រះរាជបុត្រ​ទាំង​បី ព្រះ​អង្គ​ស្មើគ្នា​តាម​លំដាប់​បង និង​ប្អូន ។ ព្រះ​អង្គ​គ្រងរាជ្យ​ក្នុង​ពេល​ធ្វើសង្គ្រាម មួយ​ឆ្នាំ ទ្រង់​សោយរាជ្យ​ក្នុង​ព្រះ​មហានគរ ១៥​ឆ្នាំ ទ្រង់​សំចត​គង់នៅ​ក្នុង​ព្រះរាជវាំង​បា សាន​មួយ​ឆ្នាំ ទ្រង់​មក​គង់​ក្នុង​ព្រះ​នគរ​ដែល សាង​ថ្មី​៣០​ឆ្នាំ បូក​រួម​ទាំងអស់​ត្រូវជា​៤៧​ឆ្នាំ ព្រះ​ជន្ម​៧៨​ឆ្នាំ ក៏​ទ្រង់​ដល់​នូវ​ជរារោគ​ហើយ សុគត​ទៅ ។ ព្រះរាជបុត្រ និង​មន្ដ្រី​លើក​ព្រះ សព​មក​តម្កល់​ក្នុង​ព្រះ​កោដ្ឋ​ស្រេច​ហើយ ទើប​អញ្ជើញ​ព្រះ​នរាយណ៍​រាជា ជា​ព្រះរាជ បុត្រ​ច្បង​ឱ្យ​សោយរាជ្យ​សម្បត្ដិ​ជា​តំណ​ព្រះ រាជវង្ស​មក ។

ឯកសារ​ប្រវត្ដិសាស្ដ្រ​ប្រទេស​កម្ពុជា
ព្រះ​ស្រី​សុរិយោ​ពណ៌ ឬ​ចៅពញា យ៉ា​ត (១៣៨៤-១៤៣១)

ព្រះ​ចៅ​ពញាយ៉ាត​មិន​បាន​ធ្លាក់​ក្នុង កណ្ដាប់ដៃ​សៀម​ទេ ទ្រង់​បាន​ចេញ​ឃោសនា បញ្ចុះបញ្ចូល​នាម៉ឺន​មន្ដ្រី និង​ប្រជារាស្ដ្រ​ឱ្យ ប្រឆាំង​នឹង​សៀម​វិញ ។ ទ្រង់​កទ័ព​បាន​រួច បោះជំរំ​នៅ​ក្នុង​បន្ទាយ​មាន​របង​ការពារ​រឹង​មាំ មួយ​នៅ​ក្នុងស្រុក​ស្រី​ស​ឈរ (​ស្រី​សន្ធរ​)  ដែល​រឿងនិទាន​និយាយ​ថា ជា​កន្លែង​ព្រះ បាទ​បក្សី​ចាំ​ក្រុង​គង់នៅ​មុន​ពេល​បាន​ឡើង សោយរាជ្យ ។ ទ្រង់​បាន​ចាត់​ឱ្យ​កសាង​រាជ ធានី​តូច​មួយ មាន​របង​ការពារ​រឹង​មាំ ហើយ មាន​ប្រជារាស្ដ្រ​ជា​ច្រើន​មក​ពី​ខេត្ដ​ផ្សេង​ៗ ចូល​មក​រួមរស់​ក្រោម​ការ​គ្រប់គ្រង​របស់​ចៅ ពញាយ៉ាត ក្នុង​នោះ​មួយ​ចំនួន​ធំ​ដែល​មាន បំណង​បណ្ដេញ​សៀម​ចេញពី​ព្រះ​នគរ បាន ស្ម័គ្រ​ចូល​បំរើ​ក្នុង​ជួរ​កងទ័ព​របស់​ព្រះ​អង្គ ។ ចៅ​ពញាយ៉ាត មិន​ចង់​ធ្វើសង្គ្រាម​ប្រឆាំង នឹង​សៀម និង​ស្ដេច​សៀម​ដែល​សោយរាជ្យ នៅ​លើ​រាជបល្ល័ង្ក​កម្ពុជា​ដោយ​ចំហ​ទេ ទ្រង់ មាន​បំណង​ចង់​លួច​ធ្វើឃាត​វិញ ។ ទ្រង់​បាន ចាត់​មហាតលិក​២​នាក់​ឱ្យធ្វើ​ការងារ​នេះ ហើយ​បាន​សន្យា​ឱ្យ​រង្វាន់​ច្រើន​ដល់​អ្នក​ទាំង​២ នាក់ ដែល​ស្ម័គ្រចិត្ដ​ធ្វើ​ដំណើរ​ទៅ​កាន់​ឥន្ទបត្ដ បុរី ជាមួយ​កំលាំង​១៥​នាក់​ទៀត ។ ពួក​នេះ បាន​ជួប​មន្ដ្រី​សៀម​ម្នាក់ រួច​បាន​សុំ​ចូល​គាល់ ស្ដេច​សៀម​ដើម្បី​សុំ​បំរើ​ស្មោះត្រង់​អស់​មួយ ជីវិត ។ ពេល​នោះ ស្ដេច​សៀម​គង់នៅ​ក្នុង សួន​ក្នុង​ព្រះ​បរមរាជវាំង មន្ដ្រី​សៀម​ក៏​នាំ​អ្នក ទាំង​១៧​នាក់​ទៅ​រង់ចាំ​ត្រង់​ផ្លូវ​ដែល​ព្រះរាជា យាង​ធ្វើ​ដំណើរ រួច​ឆ្លៀតឱកាស​បង្ហាញខ្លួន អ្នក​ទាំងនោះ​តែ​ម្ដង ។ ស្ដេច​សៀម​នៅ​ឥន្ទ បត្ដ​ត្រេកអរ​ខ្លាំង​ណាស់ ដោយ​មាន​ព្រះ​បន្ទូល ថា តាំងពី​ទ្រង់​បាន​ឡើងជា​ព្រះ​ចៅ​ក្រុង កម្ពុជា ទើបតែ​មាន​អ្នក​ទាំង​១៧​នាក់​នេះ​ទេ ដែល​ភ្ញាក់រលឹក​មក​សុំ​បំរើ​ព្រះ​អង្គ​មុនគេ ម្ល៉ោះហើយ​ទ្រង់​យល់ព្រម​ទទួល ហើយ​និង​ឱ្យ រង្វាន់​ដល់​អ្នក​ទាំងអស់​គ្នា ។ ទ្រង់​បាន​បញ្ជា ឱ្យ​គេ​យក​សំលៀក​បំពាក់​មក​ឱ្យ​ខ្មែរ​ទាំង​១៧ នាក់ ស្រាប់តែ​ពួក​នេះ​ដក​យក​កាំបិត​ស្នៀត ដែល​លាក់​ក្នុង​គល់ភ្លៅ​ចេញ​មក ហើយ​ព្រួត គ្នា​ចាក់​ទៅ​លើ​ព្រះរាជា​សំដៅត្រង់​ពោះ និង ទ្រូង​ធ្វើ​ឱ្យ​ព្រះ​អង្គ​សុគត​ភ្លាម​ទៅ ។ ពួក សេនា​ការពារ​ស្ដេច​សៀម​ពេល​នោះ បាន ចេញ​មក​ជួយ​ភ្លាម​ដែរ ប៉ុន្ដែ​បាន​ត្រឹមតែ​កាប់ សម្លាប់​ពួក​ឃាតក​ប៉ុណ្ណោះ ឯ​ស្ដេច​សៀម​បាន សុគត​ផុត​ទៅ​ហើយ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ចៅ​ពញាយ៉ាត​ដែល ចេញដំណើរ​ពី​បន្ទាយ​មក​រង់​ចាំតែ​ដំណឹង​នេះ ក៏​បាន​បង្ហាញខ្លួន​ព្រះ​អង្គ​នៅ​មុខ​ឥន្ទ​បុត​បុរី ហើយ​ចាប់ផ្ដើម​បើក​ការ​ប្រយុទ្ធ ។ ពេល​នោះ ពួក​ខ្មែរ​ដែល​រស់នៅ​ក្នុង​រាជធានី​ក៏​នាំ​គ្នា​ចាប់ កាន់​អាវុធ​ឡើង​កាប់សម្លាប់​ពួក​សៀម រួច បើកទ្វារ​រាជធានី​ឱ្យ​ទ័ព​ចៅ​ពញាយ៉ាត​ចូល ។ នៅ​ពេល​ដែល​កំពុង​តែ​មានការ​តាម​កាប់ សម្លាប់​សត្រូវ​តាម​ផ្លូវ​ផ្សេង​ៗ​នៃ​រាជធានី ចៅ ពញាយ៉ាត​បាន​យាង​ចូល​ក្នុង​ព្រះរាជវាំង ហើយ​បាន​ជួបនឹង​ស្រី​សៀម​ស្អាត​ម្នាក់​កំពុង តែ​យំ ។ ទ្រង់​សាកសួរ​ទៅ​នាង​នោះ ដែល ក្រាបថ្វាយបង្គំ​ចោល​កន្ទុយភ្នែក​ដៀង​មើល ព្រះ​អង្គ រួច​ទូល​ថា នាង​មានឈ្មោះ​ថា នាង ស្រ​ងៀ​ម ជា​បុត្រី​អក​ខុន និង​ត្រូវជា​ព្រះ​ជា យារ​បស់​ស្ដេច​សៀម​ដែល​ខ្មែរ​ទាំង​១៧​នាក់ ធ្វើ​គត់​នោះ ។ ចៅ​ពញាយ៉ាត ពេញ​ព្រះ​ទ័យ នឹង​សម្រស់​នាង​ស្រ​ងៀ​ម ខ្លាំង​ណាស់ ក៏​លើក នាង​ធ្វើ​ជា​ស្នំ​ឯក ។ ចៅ​ពញាយ៉ាត បាន​ត្រូវ​គេ​លើក​ឱ្យ​សោយ រាជ្យ​ក្នុង​ឆ្នាំ​១៣៨៤ នៃ​គ្រិស្ដសករាជ ក៏​ប៉ុន្ដែ ទាល់តែ​១២​ឆ្នាំ​ក្រោយមក គឺ​ក្នុង​ឆ្នាំ​១៣៩៦ ទើប​ទ្រង់​បាន​រៀប​អភិសេក ក្រោម​ព្រះ​នាម ថា ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការព្រះ បរម​រាជា​ធិ​រាជ​រា​មា​ធិ​បតី​ព្រះ​ស្រី​សុរិយោ ពណ៌​ធម្មិក​មហា​រាជា​ធិ​រាជ ព្រះ​បរមនាថ បរមបពិត្រ ។

នៅ​ឆ្នាំ​១៣៨៨ នៃ​គ្រិស្ដសករាជ ព្រះរាជា បាន​ប្រជុំ​ព្រះរាជ​វង្សានុវង្ស នាម៉ឺន​សព្វ​មុខ មន្ដ្រី និង​សេនាបតី​ទាំងឡាយ រួច​ទ្រង់មាន ព្រះ​បន្ទូល​ថា “​ព្រះរាជាណាចក្រ​កម្ពុជា​យើង មាន​រាជាណាចក្រ​សៀម​ជាស​ត្រូវ ។ ពី​មុន បណ្ដា​អាណាខេត្ដ​ភាគ​ខាងលិច​មាន​ប្រជា ជន​ច្រើន​ណាស់ ឥឡូវ​ខេត្ដ​ភាគច្រើន​ត្រូវ សៀម​យក​អស់ហើយ ។ សៀម​ក៏​បាន​កៀរ យក​ប្រជាជន​ពី​ខេត្ដ​ផ្សេង​ៗ​ទៀត ដែល​យើង កាន់កាប់ នាំ​យក​ទៅ​ជា​ឈ្លើយ​ថែម​ទៀត យើង​ពិបាក​នឹង​ទៅ​រក​ប្រជាជន​ពី​ណា​មក​ដាក់ វិញ​ណាស់ ។ បើ​នឹង​ចង់​ដណ្ដើម​យក​អាណា ខេត្ដ​ដែល​សៀម​យក​ទៅ​នោះ​មក​វិញ ក៏​មិន បាន ព្រោះ​មានការ​យាមកាម​រក្សា​ម៉ឺងម៉ាត់ ណាស់ ណាមួយ​យើង​ក៏​ពិបាក​នឹង​ធ្វើសង្គ្រាម ទៅ​ទៀត​ផង ។ ខេត្ដ​ជាប់​ព្រំដែន​មិន​អាច​ឱ្យ រើស​ទ័ព​សំរាប់​ទប់ទល់​នឹង​ការ​លុកលុយ របស់​សៀម​បាន​ទេ ។ រាជធានី​យើង​ធំ​មាន របង​ការពារ​រឹង​មាំ តែ​មិនសូវ​មាន​ប្រជាជន ដូច្នេះ​មិន​គ្រប់គ្រាន់​នឹង​ការពារ​ឡើយ ។ បើ សិន​ណា​ជា​សៀម​លើកទ័ព​មក​វាយ​ម្ដងទៀត ទាំង​សាសនិក​ទាំង​ពួក​ព្រាហ្មណ៍​នឹង​ត្រូវ​រង ទុក្ខវេទនា​ដូច​គ្នា ។ យើង​គួរតែ​ចាកចោល​រាជធានី​នេះ​ដែល យើង​មិន​អាច​ការពារ​បាន ហើយ​ទៅ​កសាង រាជធានី​ថ្មី​មួយ​នៅ​ខេត្ដ​ស្រី​ស​ឈរ (​ស្រី សន្ធរ​) វិញ ។ បើ​ពួក​សៀម​មក វា​ត្រូវ​ឆ្លង កាត់​ខេត្ដ​ផ្សេង​ៗ​ដែល​វា​ត្រូវ​ប្រយុទ្ធ​ជា​ច្រើន កន្លែង អាច​ទុក​ពេល​ឱ្យ​យើង​កេណ្ឌ​ទ័​ប​ទប់ ទល់​ទាន់ មុន​នឹង​បណ្ដោយ​ឱ្យ​ពួក​វា​ចូល​មក ដល់​ជើង​របង​របស់​យើង​” ។
មាន​ព្រះ​បន្ទូល​រួច ទ្រង់​សាកសួរ​យោបល់ នាម៉ឺន​សព្វ​មុខមន្ដ្រី ដែល​យល់ព្រម​តាម​ព្រះ រាជតម្រិះ​ដែរ ហើយ​ក៏​សំរេច​ឱ្យ​ដឹក​ជញ្ជូន​រាជ ទ្រព្យ រាជបរិពារ  និង​សេនាបតី​ទៅ​កាន់​ស្រី សន្ធរ ។ លុះដល់​ឆ្នាំ​១៣៨៨ ក្រោយ​ពី​បាន ជ្រើសរើស​ពេលវេលា​ល្អ​រួច​ហើយ ទ្រង់​បាន យាង​ចាក​ចេញពី​ព្រះរាជវាំង​ឥន្ទបត្ដ​បុរី តាម ព្រះរាជ​ទីនាំង​នាវា​ធំ​មួយ ហែហម​ទៅ​ដោយ នាវា​តូច​ធំ​ជា​ច្រើន ក្រោម​សំលេង​គង​ឃ្មោះ និង​ស្គរ​លាន់ឮ​រំពង គួប​ផ្សំ​ជាមួយ​សំលេង ហ៊ោកញ្ជ្រៀវ​របស់​កងទ័ពជើងគោក និង​ជើង ទឹក​អឺងកង ដើម្បី​ធ្វើ​ឱ្យ​ព្រះរាជ​ដំណើរ​ប្រកប ដោយ​ជោគជ័យ ។ នាវា​ព្រះរាជា​បាន​មក​ចុះ​ចត​នៅ​នឹង​ទួល បា​សាន ហើយ​ភ្លាម​ៗ​នោះ គេ​ក៏​ចាប់​កសាង រាជវាំង​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​កំផែង​ការពារ​រឹង មាំ សង់​ក្រោលសេះ ក្រោល​ដំរី និង​ជម្រក ព្រះរាជ​ទីនាំង​នាវា ។ ព្រះរាជវាំង​បែរមុខ​ទៅ រក​ទន្លេ ។ ព្រះរាជ​បរិពារ​សេវកាមាត្យ សង់ ផ្ទ្ទះ​ជុំវិញ​ព្រះរាជ​ដំណាក់ ត្រង់​កន្លែង​ណា​ដែល មាន​ទួល ហើយ​ទ្រង់​ប្រទាន​នាម​ឱ្យ​ព្រះរាជ ធានី​ថ្មី​ថា ក្រុង​ស្រី​សន្ធរ​រប​វរ​ធានី ។ រដូវវស្សា​មក​ដល់ ភ្លៀង​ធ្លាក់​ជោកជាំ​ធ្វើ ឱ្យ​លិចលង់​ទូ​ទាំង​ព្រះ​នគរ ព្រះរាជា​ក៏​សំរេច មក​គង់នៅ​ឯ​ចតុមុខ​វិញ គឺ​រាជធានី​ភ្នំពេញ សព្វថ្ងៃ ត្រង់​អាគ្នេយ៍​ភ្នំ​តូច​មួយ ។ ព្រះរាជា​បាន​បញ្ជា​ឱ្យ​ឧកញ៉ា​តេ​ជោ​កេណ្ឌ កំលាំង​មនុស្ស​ជា​ច្រើន​ជីកដី​ត្រង់​កន្លែង​ណា ហើយ​រែក​យក​មក​ចាក់​បំពេញ​មាត់ទន្លេ​ខាង កើត និង​ខាងត្បូង​ភ្នំ ។ កន្លែង​ដែល​គេ​ជីក នោះ​បាន​ក្លាយទៅជា​បឹង​មួយ ដែល​ក្រោយ មក​គេ​ហៅ​ថា បឹង​តេ​ជោ នៅ​ខាងលិច​មហា វិ​ថី ឌូ​ដា​ដឺ​ឡា​ក្រេ សព្វថ្ងៃ ពី​ម្ខាង​ព្រែកជីក ខាង​និរតី ។

បន្ទាប់​មក ព្រះរាជា​បាន​បញ្ជា​ឱ្យ​ជីក​ព្រែក មួយ​ដែល​គេ​ហៅ​ថា ព្រែក​ពាម​ផ្លុ​ង ដើម្បី​នាំ យក​ទឹក​ពី​ទន្លេ​មក​ប្រើ​នៅ​ក្នុង​រាជធានី ។ ព្រែក​នេះ​សព្វថ្ងៃ​នៅ​មាន​ស្នាម​ត្រង់​កន្លែង ដែល​មាន​ពាម​មួយ តម្រង់​ទៅ​រក​ស្ពាន​ឆ្មាំ​៤ នាក់ ចន្លោះ​តិ​រវិ​ថី​វែ​ណេ​វឹល និង​តិ​រវិ​ថី​ពី​កេ ។ គេ​ចាក់​បំពេញ​កន្លែង​ណា​ដែល​ទាប កន្លែង ណា​មាន​អូរ​គេ​ធ្វើ​ស្ពាន​តូច​សំរាប់​ឆ្លងកាត់ ហើយ​គេ​កសាង​ប៉ម​មួយ​នៅ​ពី​ខាងជើង សំរាប់​ការពារ​រាជធានី ។ រួច​គេ​ជីក​អូរ​មួយ ព័ទ្ធ​ជុំវិញ​ប៉ម​នោះ ដែល​គេ​ហៅ​ថា អូរ​ចិន​ដំ ដែក ដោយ​មក​ពី​មាន​ពួក​ចិន​រកស៊ី​ដំ​ដែក​នៅ កន្លែង​នោះ ។ អូរ​នោះ​សព្វ​ថ្ងៃជា​ព្រំប្រទល់ ខាងត្បូង​នៃ​ដី​គរុភណ្ឌ តែ​ត្រូវ​បាន​គេ​ចាក់ បំពេញ​ធ្វើ្វ​ជា​ផ្លូវ​អស់ហើយ ។ សំណង់​ការពារ​សត្រូវ​រួម​មាន​កំពែង​ព័ទ្ធ ជុំវិញ​រាជធានី​មួយ ចាប់ផ្ដើម​ពី​ប៉ម​ខាងជើង សំដៅ​ទៅ​ទិស​ខាងលិច រួច​បត់​ទៅ​ត្បូង​ពី​ខាង ក្រៅ​បឹង​តេ​ជោ​ដែល​គេ​ទុក​សំរាប់​ធ្វើស្រែ​រួច ហើយ​បែរមក​រក​ទន្លេ​វិញ កាត់​តាម​ត្រ​ញំ​ង អូរ​ពោរពេញ​ទៅ​ដោយ​ភក់​ដែល​ប្រឡាយ ទឹក​ស្អុយ​ហូរ​កាត់​ពី​ខាងក្រោយ​វត្ដ​ធម្មយុត្ដិ ធ្លាក់​ទៅ​ក្នុង​បឹង​វែង​មួយ​នៅ​ខាងត្បូង​វត្ដ​ព្រះ ពុទ្ធ​មរកត ។ គេ​ក៏​បាន​លើក​កំពែង​ព័ទ្ធ​តាម មាត់ទន្លេ​ផង​ដែរ ដើម្បី​បង្ការ​ការ​វាយប្រហារ ពី​សត្រូវ​តាម​ផ្លូវទឹក ។ នៅ​លើ​កំពូលភ្នំ ព្រះ រាជា​បាន​បញ្ជា​ឱ្យ​សង់​វត្ដ​មួយ សាលា​មួយ នៅ​តាម​ជើងភ្នំ​ទ្រង់​ឱ្យ​សាង​អាស្រម​តូច​ៗ សំរាប់​ពុទ្ធសាសនិកជន ។ អ្នកតា​ម្ចាស់​ទឹកដី ឬ​ឃ្លាំងមឿង ដែល មានឈ្មោះ​ថា អ្នកតា​ប្រាប គេ​ដាក់​នៅ​ក្បែរ មាត់ពាម​ព្រែក​ពាម​ផ្លុ​ង ។
សង់​អ្វី​ៗ​រួច​ហើយ ព្រះរាជា​បាន​យាង​ចូល គង់​ក្នុង​ព្រះ​បរមរាជវាំង ហើយ​សំរេច​ឱ្យ​គេ ហៅ​ទន្លេ​ដែល​ជាប់​នឹង​រាជធានី​នេះ​ថា ទន្លេ ចតុមុខ​មង្គល​សកល​កម្ពុជា​អធិបតី ។ នៅ​ពេល​នោះ ប្រទេស​មាន​សន្ដិភាព​សុខ សាន្ដ​បាន​យូរ​ល្អ​ណាស់ ប្រជារាស្ដ្រ​រីករាយ សប្បាយ ពាណិជ្ជកម្ម​រីក​ចំរើន ហើយ​សាស និក​ទទួល​បាន​អំណោយទាន​ជា​ស្បៀង​ជា រឿយ​ៗ​សាសនា​ចំរុងចំរើន សង្គម​មាន​យុ​ត្ដិ ធម៌​សម​ស្រប​ទៅ​នឹង​ព្រះ​ទ័យ​របស់​ព្រះរាជា ។ សត្រូវ​ទាំងឡាយ​រួម​ទាំង​ពួក​ចោរលួច ចោរប្លន់​ផង ខ្លបខ្លាច​អំណាច​ព្រះរាជា​ខ្លាំង ណាស់ ។ មាន​ជនបរទេស​ជា​ច្រើន​ចុះទូក កប៉ាល់​ចូល​មក​កាន់​រាជធានី​ដែល​រីក​ចំរើន​ធំ ឡើង​ៗ ។ កិត្ដិនាម​របស់​រាជធានី​ល្បី​រន្ទឺ ជា ហេតុ​ធ្វើ​ឱ្យ​ពួក​ចិន យួន ម៉ា​ឡេ សៀម ឥណ្ឌា លាវ ចេញចូល​ធ្វើ​ពាណិជ្ជកម្ម ឬ​ក៏​មក​តាំង លំនៅ​តែ​ម្ដង​ក៏​មាន ។
ស្ដេច​សុរិយោ​ពណ៌​សោយរាជ្យ​បាន​៤៧​ឆ្នាំ បើ​គិត​ទាំង​រយៈកាល​១២​ឆ្នាំ ដែល​ព្រះ​អង្គ សោយរាជ្យ​មិន​ទាន់​ទទួល​អភិសេក​ផង ។ ទ្រង់​គង់នៅ​ឥន្ទបត្ដ​១៧​ឆ្នាំ ក្នុង​នោះ​១២​ឆ្នាំ ក្នុង​ព្រះ​នាម​ជា​រា​ជានុ​សិទ្ធិ និង​២​ឆ្នាំ​ជា​ព្រះ រាជា ។ បន្ទាប់​ពី​ឥន្ទបត្ដ​ទ្រង់​បាន​យាង​ទៅ​គង់ នៅ​បា​សាន ក្នុង​ខេត្ដ​ស្រី​សន្ធរ​មិន​ដល់​១​ឆ្នាំ ផង ក៏​យាង​មក​គង់នៅ​ចតុមុខ​បាន​ជិត​៣០ ឆ្នាំ ។ ក្រោយ​ពី​សោយរាជ្យ​សម្បត្ដិ​បាន​៤៧ ឆ្នាំ ទ្រង់​ក៏​ដាក់រាជ្យ​ថ្វាយ​ព្រះរាជ​បុត្រា​ច្បង ព្រះ​នាម​នរាយណ៍​រាជា រួច​ទ្រង់​ទទួលយក តំណែង​ជា​ព្រះ​មហា​ឧ​ប​យោ​រាជ​បរម​បពិ​ត្រ  ។

ការ​កសាង​ភ្នំ​ដូនពេញ
តាម​ប្រវត្ដិសាស្ដ្រ​ខ្មែរ​រៀបរៀង​ដោយ លោក​ត្រឹង ងា រាជពង្សាវតារ​ខ្លះ​បាន​និទាន​ពី​ប្រវត្ដិ សាស្ដ្រ​នៃ​ក្រុងភ្នំពេញ ដោយ​មាន​សេចក្ដី សំរួល​ដូច​តទៅ ៖
ក្នុង​កាលដែល​កន្លង​យូរ​ទៅ​ហើយ មាន ស្ដ្រី​មេម៉ាយ​ម្នាក់​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ ដែល​អ្នកផង​ហៅ​ថា ដូនពេញ ។ ផ្ទះ​គាត់ តាំងនៅ​លើ​ទួល​ខ្ពស់​មួយ​នៅ​លើ​ត្រើយ​ខាង លិច​នៃ​ទន្លេ​ច្រាប​ឈាម (​ទន្លេចតុមុខ​សព្វ ថ្ងៃ​) នា​សម័យ​ថ្ងៃមួយ ក្នុង​រដូវវស្សា​មានទឹក ជំនន់​នៅ​ប្រទេស​លាវ​យ៉ាង​ធំ បណ្ដាល​ឱ្យ​បាក់ ច្រាំង​រលំ​ដើម​គគីរ​ជា​ច្រើន ហើយ​អណ្ដែត បណ្ដោយ​ទឹក​តាម​ទន្លេមេគង្គ​រហូត​មក​ដល់ ទន្លេ​ច្រាប​ឈាម ។ ក្នុង​ចំណោម​នោះ​មាន ដើម​គគីរ​ធំ​មួយ បាន​អណ្ដែត​មក​ទើរ​នៅ​ត្រង់ មាត់កំពង់​របស់​ដូនពេញ ។ គាត់​ក៏​បាន​បបួល ញាតិ​មិត្ដ​ជិតខាង​ជិះទូក​ទៅ​ចង​ដើម​គគីរ នោះ ហើយ​នាំ​យក​មក​លើគោក ។ កាលបើ អ្នក​ទាំងនោះ​រើ​សំរាម​នៅ​គល់​គគីរ ស្រាប់តែ ឃើញ​ព្រះ​ពុទ្ធរូប​បួន​ព្រះ​អង្គ និង​រូប​បដិមា​ថ្ម មាន​លក្ខណៈ​ជា​ព្រាហ្មណ៍​នៅ​ក្នុង​ប្រហោង ឈើ​នោះ ។ ពួក​អ្នកស្រុក​បាន​ដង្ហែ​រូប​បដិមា ទាំងនោះ យក​ទៅ​តំកល់​ទុក​នៅផ្ទះ​ដូនពេញ ហើយ​គាត់​បានឱ្យ​គេ​ជញ្ជូន​ដី ពូន​ដំបូក​ធំ​ខាង ឥ​សាន​ផ្ទះ និង​ឱ្យ​គេ​យក​ឈើ​គគីរ​នោះ​សង់ ព្រះ​វិហារ​តូច​មួយ​នៅ​លើ​កំពូលភ្នំ​នោះ ហើយ បាន​យក​ព្រះ​ពុទ្ធរូប​ទៅ​តំកល់​ទុក​នៅ​ក្នុង​ព្រះ វិហារ​នោះ​នៅ​ក្នុង​ឆ្នាំជូត ឆស័ក ពុទ្ធសករាជ ១៩១៦ គ្រិស្ដសករាជ​១៣៧២ ។ តម​ក​ទៀត ដូនពេញ​បានឱ្យ​គេ​សង់​ខ្ទម​មួយ​ខាង​ឥ​សាន ព្រះ​វិហារ រួច​គេ​យក​បដិមា​ថ្ម​ទៅ​តំកល់​ទុក នៅ​ទីនោះ ហើយ​បាន​សន្មត​ថា អ្នកតា​ព្រះ ចៅ​តរៀង​មក (​សព្វថ្ងៃ​គេ​ហៅ​ថា លោកតា ព្រះ​ចៅ​) ។ ពិធីបុណ្យ​សម្ពោធ​ក៏​ត្រូវ​បាន​ប្រារឰ​ធ្វើ ឡើង ដើម្បី​សម្ពោធ​ពុទ្ធ​សេនាសនៈ​យ៉ាង អធិកអធម ។ ដោយ​អាស្រ័យ​ហេតុនេះ ភ្នំ នោះ​ក៏​មានឈ្មោះ​ហៅ​ថា ភ្នំ​ដូនពេញ ហើយ ដែល​យូរ​ៗ​ទៅ​ក្លាយ​នៅ​ត្រឹមតែ​ភ្នំពេញ​ដូច យើង​ហៅ​សព្វ​ថ្ងៃនេះ ។
គួរ​គប្បី​បញ្ជាក់​ថា ចំពោះ​រូប​បដិមា​ដែល ដូនពេញ​បាន​រក​ឃើញ​ក្នុង​រន្ធ​ដើម​គគីរ​នោះ រាជ​ពង្ស​សាវតារ និង​អត្ថបទ​ចម្លង​ត​ៗ​មក ទៀត​និយាយ​មិន​ស្របគ្នា​សោះ ខ្លះ​ថា មាន ព្រះពុទ្ធ​បដិមា​បួន​អង្គ​ធ្វើ​ពី​លង្ហិន និង​បដិមា​ថ្ម កាន់​ស័ង្ខ និង​គ​ទា (​ព្រះ​នារាយណ៍0x017d7​) ខ្លះ​ថា មាន​ព្រះ​ពុទ្ធរូប​ពីរ​អង្គ​មាន​ព្រះ​ភ័ក្ដ្រ​ឈម​ជា បួន​ទិស ខ្លះ​ទៀត​ថា មាន​ព្រះ​ពុទ្ធរូប​សំរឹទ្ធិ មួយ​ព្រះ​អង្គ​មាន​ព្រះ​ភ័ក្ដ្រ​៤​តាំងសមាធិ និង រូប​សិលា​១​ដៃ​កាន់​ស័ង្ខ​មាន​ផ្នួងសក់ ដូច​ជា ពួក​ព្រាហ្មណ៍ ។ តែបើ​តាម​រូបតំណាង​ដែល មាន​តំកល់​នៅ​ក្នុង​ព្រះ​វិហារ​វត្ដ​ភ្នំ (​ភ្នំ​ដូន ពេញ​) សព្វថ្ងៃ​គឺជា​ព្រះ​ពុទ្ធរូប​ប្រក់​នាគ​៤​អង្គ គង់​លើ​បុស្បុក​ទល់​ព្រះ​ប្រឹ​ស្ន (​ខ្នង​) នឹង​គ្នា ។

ការ​កសាង​រាជធានី​ចតុមុខ
ក្នុង​ភាគ​១​យើង​បានឃើញ​ថា នៅ​គ្រិស្ដ សករាជ​១៤៣១ ព្រះ​បរម​រាជា​ចៅ​ពញាយ៉ាត ទ្រង់​បាន​លើក​រាជធានី​ទៅ​តាំងនៅ​ទួល បា​សាន​ក្នុង​ខេត្ដ​ស្រី​ស​ឈរ​វិញ តែ​គង់នៅ ទីនោះ បាន​តែ​មួយ​ឆ្នាំ (​ក្បួន​ខ្លះ​ថា​បាន​ដល់​៩ ឆ្នាំ​) ដោយ​មាន​ទឹកជំនន់​ធំ​ខុសធម្មតា ព្រះ អង្គ​ក៏​បញ្ជា​ឱ្យ​លើក​រាជធានី ពី​ទួល​បា​សាន ទៅ​តាំងនៅ​ក្រុងភ្នំពេញ​វិញ នៅ​លើ​ត្រើយ ខាងលិច​នៃ​ទន្លេ​ច្រាប​ឈាម ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​សម្ដេច​ចៅ ពញា​កែ និង​ឧកញ៉ា​ហោរា​ធិ​បតី​ខៀវ ព្រម ទាំង​មន្ដ្រី​ខ្លះ​ទៀត​ផង ឱ្យទៅ​ពិនិត្យ​មើល​ទី​ដី ដែល​ស្ថិត​នៅ​ជិត​ភ្នំ​ដូនពេញ ។ លុះ​ទៅ​ធ្វើការ ពិនិត្យ​ក្បួនតម្រា​សព្វគ្រប់​ហើយ មន្ដ្រី​ទាំង នោះ​ក៏​ថ្វាយ​ដំណឹង​ទៅ​ព្រះរាជា​វិញ​ថា តំបន់ ដែល​ស្ថិត​នៅ​ទិសអាគ្នេយ៍​នៃ​ភ្នំ​ដូនពេញ មាន ជ័យ​ភូមិ​ល្អ​ល្មម​ស្ថាបនា​រាជធានី​បាន ។ ព្រះ អង្គ​ក៏​ទ្រង់​ត្រាស់​ឱ្យ​អស់​ចៅ​ហ្វ្វា​យ​ស្រុក​កេណ្ឌ រាស្ដ្រ​មក​ជួយ​កសាង​ព្រះរាជ​និវេសន៍ លើកដី ធ្វើ​កំពែង សង់​ប្រាសាទ និង​ដំណាក់​តូច​ធំ​ក្នុង រយៈពេល​ដ៏​ខ្លី​បំផុត ។ លុះ​កិច្ចការ​បាន​បំពេញ ចប់​សព្វគ្រប់​ហើយ ព្រះ​អង្គ​ក៏​មក​គង់នៅ​រាជ វាំង​ភ្នំ​ដូនពេញ តាម​ផ្លូវទឹក​ដោយ​មាន​នាម៉ឺន សព្វ​មុខមន្ដ្រី​ដង្ហែ​មក​ផង ។
លុះ​យាង​មក​ដល់​ហើយ ព្រះ​អង្គ​ទ្រង់​ក៏ ត្រាស់​បង្គាប់​ចៅពញា​តេ​ជោ ចៅហ្វាយស្រុក ខេត្ដ​សំរោង​ទង ឱ្យ​កេណ្ឌ​រាស្ដ្រ​ទៅ​លើកដី ចាក់​បំពេញ​តំបន់​ជុំវិញ​វត្ដ​ភ្នំ និង​ក្នុង​រាជវាំង​។ ដូច្នេះ​តំបន់​នោះ​ក៏​បាន​រាបស្មើ​ល្អ រហូត​ដល់ មាត់ទន្លេ ដែល​អ្នកផង​និយម​ហៅ​កំពង់​រាប ចាប់តាំងពី​ពេល​នោះ​មក ។ ឯ​ទី​ដែល​ចៅ ពញា​តេ​ជោ​ឱ្យ​រាស្ដ្រ​យក​អាចម៍ដី​នោះ ក៏ ក្លាយទៅជា​បឹង​មួយ​ធំ​ជ្រៅ​ទូលាយ​ទើបបាន គេ​ឱ្យឈ្មោះ​ថា បឹង​តេ​ជោ តរៀង​មក គឺ​ទី​ដី ត្រង់​ផ្សារ​ថ្មី​សព្វថ្ងៃ ។
តម​ក​ទៀត​ព្រះរាជា​ទ្រង់​ត្រាស់​បង្គាប់ ឧកញ៉ា​វង្សា​អនុជិត​ផ្លុ​ង ចៅហ្វាយស្រុក​ខេត្ដ បាទី ឱ្យ​ជីក​ព្រែក​បង្ហូរ​ទឹកទន្លេ​ចូល​ទៅ​ក្នុង បារាយណ៍​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ សំរាប់ យក​ទឹក​ប្រើប្រាស់ ដល់​ប្រជារាស្ដ្រ​ទាំងអស់ គ្នា ព្រែក​នោះ​គេ​ហៅ​ថា ព្រែក​ឧកញ៉ា​ផ្លុ​ង ។ បើ​តាម​ស្រាវជ្រាវ​ទៅ​ឃើញ​ថា ពី​ដើម​ព្រែក នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​សួនច្បារ​មុខ ស្ថានីយ​កណ្ដាល​នៃ​អយស្ម័យយាន គឺ​ស្រប​នឹង វិ​ថី​ឧកញ៉ា​ផ្លុ​ង សព្វថ្ងៃ​នេះឯង ។
ដើម្បី​ជា​កិច្ច​ការពារ ព្រះរាជា​ទ្រង់​បញ្ជា ឱ្យ​ជីក​គូ និង​លើកដី​ជា​កំពែង តាំង​ជា​សើន ជា បន្ទាយ​ព័ទ្ធ​ជុំវិញ​រាជធានី ។ ដូច្នេះ​នៅ​ទិស ខាងត្បូង​គឺ​ព្រែក​តាកែវ ខាងលិច ព្រែក​អូរ​គ ខាងជើង ព្រែក​ពោងពាយ ឬ​ព្រែក​ចិន​ដំ​ដែក ព្រោះ​កន្លែង​នោះ​មាន​ជនជាតិ​ចិន​រកស៊ី​របរ ដំ​ដែក ។ ក្រៅពី​មុខងារ​ការពារ​ក្រុង ព្រែក ទាំងនោះ​នៅ​មានមុខ​ងារ​សំខាន់​ម្យ៉ាងទៀត គឺ​យក​ទឹក​សំរាប់​ឱ្យ​រាស្ដ្រ​ធ្វើស្រែ​នៅ​ទិស​ខាង លិច ។
ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី និង​ពួក​ប្រជារាស្ដ្រ បាន​សង់​គេហដ្ឋាន​រៀង​ៗ​ខ្លួន​ក្នុង​បរិវេណ​នៃ រាជធានី ។ លុះ​សំរេចការ​កសាង​ហើយ​ព្រះ រាជា​ទ្រង់​តាំង​ប្រទាន​នាម​ព្រះ​នគរ​ថា ក្រុង ចតុមុខ​មង្គល សកល​កម្ពុជា ធិ​បតី សិរី​ធរ បវរ ឥន្ទបត្ដ​បុរី រដ្ឋ​រាជ សីមា មហានគរ ។ ចំណែកឯ​ទន្លេ​ច្រាប​ឈាម ក៏​ត្រូវ​បាន​ប្រសិទ្ធ នាម​ថ្មី​ថា ទន្លេចតុមុខ​វិញ​ដែរ ។
ក្រោយ​បន្ដិច​មក ព្រះរាជបុត្រ​ច្បង​ព្រះ នាម​នរាយណ៍​រាជា ទ្រង់​បាន​តែ​តាំង​ជា​ឧ​ប រាជ ហើយ​យាង​ទៅ​គង់​ក្នុង​ព្រះរាជ​ដំណាក់ នៅ​ជ្រោយ​រលួស ។ ឯ​ព្រះរាជបុត្រ​ទី​ពីរ ព្រះ នាម​ស្រី​រាជា យាង​ទៅ​គង់នៅ​ខាងលិច ត្រង់ ដី​ទួល​មួយ​កន្លែង​ដែល​តម​ក​គេ​ហៅ​ថា ទួល ព្រះ​ស្រី (​ម្ដុំ​វត្ដ​ព្រះពុទ្ធ​មានបុណ្យ​សព្វថ្ងៃ​) ។ នៅ​គ្រានោះ ព្រះ​វិហារ​កសាង​ឡើង​ដោយ​ដូន ពេញ​ក៏​បាន​ទ្រុឌទ្រោម​ខ្លះទៅ​តាម​កាលវេលា ។ ព្រះ​បរម​រ?