ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០​នឹង​ត្រូវ​គណៈរដ្ឋមន្ត្រី​អនុម័ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ នឹង​របៀបវារៈ​មួយ​ចំនួន​ទៀត និង​ត្រូវ​គណៈរដ្ឋមន្ត្រី​ពិភាក្សា​អនុម័ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ តុលា​នេះ ។ ការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ​ក៏​ដូច​ជា រ​បៀ​វារៈ​មួយ​ចំនួន​ទៀត…

រាជធានី​ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ នឹង​របៀបវារៈ​មួយ​ចំនួន​ទៀត និង​ត្រូវ​គណៈរដ្ឋមន្ត្រី​ពិភាក្សា​អនុម័ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ តុលា​នេះ ។ ការ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ​ក៏​ដូច​ជា រ​បៀ​វារៈ​មួយ​ចំនួន​ទៀត ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​សម្រាប់​របៀបវារៈ​នៃ​កិច្ចប្រជុំ​នា​ស​ប្តា​ហ៍​នេះ មាន​ដូច​ខាងក្រោម ១-​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០ ។ ២- សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៨ ។

៣ – បញ្ហា​ផ្សេង​ៗ ៖​សេចក្តី​ប្រកាស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តី​ពី​ការ​ដាក់​ឲ្យ​អនុវត្ត «​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ ២០១៩-២០២៥» និង​«​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​២០១៩-២០២៣» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ