ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត​ត្រឹមតែ​មួយប៉ប្រិចភ្នែក

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ខណៈ​ដែល​រថយន្ត​បុក ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ ខណៈ​ដែល​រថយន្ត​បុក ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវ​ខេត្ត (​ផ្លូវ​៧​មក​រា​) ចំណុច​មុខ​រោងចក្រ​កាត់ដេរ​ខាងកើត​២០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ដី​ឡូ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ខាងលើ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ចំណែក​អ្នកបើកបរ​ក៏​មិន​ទាន់​ស្គាល់ឈ្មោះ​ដែរ ។ នគរបាល​បាន​និយាយ​ថា​មាន​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1Q- 1956 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ពេល​មក​ដល់​ចំណុច​កើតហេតុ​ជន​រង​គ្រោះ​បាន​ប្តូរ​គន្លង​ផ្លូវ​មិន​បាន​ប្រយ័ត្ន ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​កា​មា​រី​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប 2B-7639 បើក​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វាំ​ង​មិន​ទាន់​ក៏​បុក​ម៉ូតូ​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ខ្ទាត​ស្លាប់​តែ​ម្តង ។

ក្រោយ​ពី​កើត​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន ដើម្បី​រៀបចំ​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់ ។ ចំណែក​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ នេះ​សបញ្ជាក់​ថា សូម​ឲ្យ​បើកបរ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ