ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ផលិត​ពី​កម្ពុជា​ទៅ​កាន់​មហាមិត្ត​ចិន​អាច​នឹង​ប្រសើរ ​បើ​ចិន​ជួយ​ព​ន្លឿ​ន​និ​តី​វិធី​សម្រាប់​ការ​នាំ​ចេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​មហាមិត្ត​ដែកថែប​ចិន​នា​ពេល​កន្លង​មក​មាន​ភាព​តឹងតែង​ជា​ខ្លាំង និង​បាន​ធ្វើ​ឱ្យ​អាជីវករ​ក្នុងស្រុក​រួម​ប្រឈម​មុខ​នឹង​ការ​នាំ​ចេញ​មិន​បាន​គ្រប់​កូតា ឬ​តាម​អ្វី​ដែល​ខ្លួន​ចង់បាន​។ ជាមួយ​គ្នា​នោះ​អាជីវករ​ខ្មែរ​និង​មន្ត្រី​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​ទទួលស្គាល់​ថា​មាន​ភាព​លំបាក​ពិតប្រាកដ​មែន​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​មហាមិត្ត​មួយ​នេះ​។ ​កាលពី​ថ្ងៃ​ទី ២៣ ខែតុលា​ម្សិលមិញ​នេះ​ទៀត​សោត​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ប្រ​សិន​ដំណើរការ​បាន​យ៉ាង​រលូន និង​ជោគជ័យ នា​ដើមឆ្នាំ​ក្រោយ​ខាង​មុខ​នេះ…

​រាជធានី​ភ្នំពេញ​៖ ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​មហាមិត្ត​ដែកថែប​ចិន​នា​ពេល​កន្លង​មក​មាន​ភាព​តឹងតែង​ជា​ខ្លាំង និង​បាន​ធ្វើ​ឱ្យ​អាជីវករ​ក្នុងស្រុក​រួម​ប្រឈម​មុខ​នឹង​ការ​នាំ​ចេញ​មិន​បាន​គ្រប់​កូតា ឬ​តាម​អ្វី​ដែល​ខ្លួន​ចង់បាន​។ ជាមួយ​គ្នា​នោះ​អាជីវករ​ខ្មែរ​និង​មន្ត្រី​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​មួយ​ចំនួន​ទទួលស្គាល់​ថា​មាន​ភាព​លំបាក​ពិតប្រាកដ​មែន​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​មហាមិត្ត​មួយ​នេះ​។

​កាលពី​ថ្ងៃ​ទី ២៣ ខែតុលា​ម្សិលមិញ​នេះ​ទៀត​សោត​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ប្រ​សិន​ដំណើរការ​បាន​យ៉ាង​រលូន និង​ជោគជ័យ នា​ដើមឆ្នាំ​ក្រោយ​ខាង​មុខ​នេះ ប្រទេស​ចិន និង​កម្ពុជា​នឹង​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​អំពី​ការ​នាំ​ចេញ​ផ្លែស្វាយ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។ តាម​អ្វី​ដែល​បានដឹង ប្រទេស​កម្ពុជា​មាន​សក្តានុពល​ក្នុង​ការ​នាំ​ចេញ​ផ្លែស្វាយ​ជាង​៥០​ម៉ឺន​តោន​ទៅ​កាន់​ប្រទេស​ចិន​ជា​រៀង​រាល់​ឆ្នាំ​។ ដោយ​មើលទៅ​លើ​ទំនាក់ទំនង​ដ៏​ល្អ​ប្រពៃ​នេះ ប្រទេស​ចិន​នា​ថ្ងៃ​ខាង​មុខ​នឹង​បើកចំហ​ទីផ្សារ​ជូន​ដល់​ផលិតផល​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​។

​ក៏​ប៉ុន្តែ បញ្ហា​នីតិវិធី​យឺតយ៉ាវ​កន្លង​មក​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ពិបាក​នឹង​នាំ​ចេញ​នូវ​ផ​លិ​ផល​ផ្សេង​ៗ​ទៅ​មិត្ត​ចិន នឹង​អាច​ត្រូវ​ដោះស្រាយ​ដែរ​ឬទេ ? ​ប្រាកដ​ណាស់​វា​ហាក់ដូចជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា​ដោយសារ​តែ​ថ្មី​ៗ​នេះ​មានការ​បង្ហាញ​នូវ​សញ្ញា​វិជ្ជមាន​ថា ការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា​អាច​នឹង​មាន​ភាព​ប្រសើរ​ជាង​ពេល​មុន​ៗ ដោយសារ​ប្រទេស​ចិន​បាន​ឯក​ព​ន្លឿ​ន​នូវ​នីតិវិធី​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​។ នេះ​បើ​យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ហៅ​កាត់​ថា (CRF) ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្ហាញ​ថា ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​កសិកម្ម​កាលពី​ថ្ងៃ​ទី​២១ ខែតុលា​កន្លង​ទៅ​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​នាំ​ចេញ នាំ​ចូល​និង​សុវត្ថិភាព ចំណីអាហារ និង​អគ្គនាយកដ្ឋាន​អនាម័យ​សត្វ និង​ភូតគាម​អនាម័យ​នៃ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន «​ក្នុង​គោលបំណងព​ន្លឿ​ន និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​» ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​គូសបញ្ជាក់​ថា «​នៅ​ក្នុង​កិច្ច​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ពង្រឹង ពង្រីក​និង​ព​ន្លឿ​ន​នូវ​និ​តិ​វិធី​សំរាប់​ការ​នាំ​ទំនិញ​ចេញពី​កម្ពុជា ទៅ​ប្រទេស​ចិន រួម​មាន​, ផ្លែ​ចេក​, ផ្លែ​មាន​, ផ្លែស្វាយ​, ម្រេច​និង ទឹកមាត់​ត្រចៀក​កម្ម ហើយ​រឿង​សំខាន់​មួយទៀត​សំរាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា គឺ​ការ​ចុះបញ្ជី​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា លើក​ទី​២ ។ ជា​លទ្ធផល ភាគី​ចិន​បាន​ឯកភាព​ជំរុញ​និង​ព​ន្លឿ​ន​ការ​ពិនិត្យ​ឯកសារ​ដែលភាគី​កម្ពុជា​បាន​ផ្តល់ មុន​នឹង​ឈាន​ដល់​ការ​អនុម័ត​យល់ព្រម​លើ​ការ​ចុះបញ្ជី​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា​លើក​ទី ២ ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ​នេះ គឺ​មាន​សា​រះ​សំខាន់ សំរាប់​កំនើន​ការ​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន​» ។

បើ​តាម​សហព័ន្ធ​ការ​ចុះបញ្ជី​លើក​ទី​១ មាន​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា ត្រឹមតែ​ចំនួន ២៦ រោង​ម៉ាស៊ីនកិនស្រូវ បាន​ទទួលស្គាល់ និង​មាន​សិទ្ធ​កិន​កែ​ច្នៃ វេច​ខ្ទប់​ទៅ ប្រទេស​ចិន ហើយ លើក​ទី​២​នេះ​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ៤០​បាន​ដាក់​ពា​ក្ស​ស្នើរ​សុំ ។ ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​នៅ​ពេល​កន្លង​មកនេះ​បើ ប្រធាន​ក្រុមប្រឹក្សា​ពិ​ភិ​បាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មើលឃើញ​ថា​ពិតជា​តឹង​រឹង​មែនហើយ​ការ​ឆ្លើយ​តប​របស់​ភាគី​ចិន​មក​កម្ពុជា​ក៏​មាន​ភាពយឺត​យាវ​ណាស់​ដែរ​។

លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា​ម្សិលមិញ​ថា «​ចំពោះ​លក្ខខណ្ឌ​ដាក់​តឹង​រឹង​នេះ ពាក់ព័ន្ធ​ទៅ​និង​អនាម័យ​និង​ភូតគាម​អនាម័យ​។ មាន​ន័យ​ថា​ធ្វើ​យ៉ាងណា​កុំឱ្យ​នាំ​មេរោគ ជំងឺ ឬ​ក៏​នាំ​ជាតិពុល​ចូល​ទៅ​ប្រទេស​គេ​។ អីចឹង​ហើយ​បានជា​គេ​មានច្បាប់​របស់​គេ​ត្រូវ​ត្រួតពិនិត្យ​តឹង​រឹង​។ តាម​លោក​ឧកញ៉ា ប្រទេស​ណា​ក៏​ដោយ​គេ​មានការ​កំណត់​ជា​លក្ខខណ្ឌ​តម្រូវ ជា​ពិសេស​នៅ​តាម​បណ្តា​ប្រទេស​ដែល​មាន​ទីផ្សារ​ធំ​ដែល​តម្រូវ​ឱ្យ​អ្នក​នាំ​ចូល​ត្រូវ​តែ​គោរព​លក្ខខណ្ឌ​របស់​ប្រទេស​គេ​»​។

លោក​បាន​បន្ត​ថា «​ពិត​ហើយ​ប្រទេស​ចិន គាត់​យឺត​រាល់​ការ​ស្នើរ​សុំ​របស់​ភាគី​កម្ពុជា​ពិសេស​ក្រសួងពាណិជ្ជកម្ម​និង​ខាង​ក្រសួងកសិកម្ម​។​ចំណុច​នេះ​ខ្ញុំ​យល់​ស្រប​ថា​ពិតជា​មានការ​យឺត​មែន​។​ប៉ុន្តែ​ទន្ទឹម​នឹង​ការ​យឺត​យាវ​របស់​ភាគី​ចិន យើង​ត្រូវ​ត្រៀមលក្ខណៈ​ធ្វើ​យ៉ាងណា​ឱ្យ​ផលិតផល កសិផល ឬ​ការ​ស្នើរ​សុំ​របស់​យើង​ឱ្យ​ចូល​ទៅ​ក្នុង​លក្ខខណ្ឌ​ដែល​គេ​តម្រូវ​គ្រប់គ្រាន់​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ