ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គី​ម ​ជុង​អ៊ុ​ន​ថា ​លោក​មាន​ទំនាក់ទំនង​ពិសេស​​ជាមួយ​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េ​ខាងជើង ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​KCNA​ថ្លែង​កាលពី​ថ្ងៃ​ទី​២៤​តុលា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​ចាត់​ទុក​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​និង​រូប​លោក​មាន​ទំនាក់ទំនង​ពិសេស​មួយ​។ ទីប្រឹក្សា​ក្រសួងការបរទេស​កូរ៉េ​ខាងជើង លោក​KIM KYE…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​របស់​កូរ៉េ​ខាងជើង ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​KCNA​ថ្លែង​កាលពី​ថ្ងៃ​ទី​២៤​តុលា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​ចាត់​ទុក​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​និង​រូប​លោក​មាន​ទំនាក់ទំនង​ពិសេស​មួយ​។

ទីប្រឹក្សា​ក្រសួងការបរទេស​កូរ៉េ​ខាងជើង លោក​KIM KYE GWAN​ថ្លែង​ទៅ​កាន់​KCNA​ថា លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​និង​ថា លោក​គី​ម​ជុង​អ៊ុ​ន​បាន​ប្រាប់​លោក​ថា ទំនាក់ទំនង​រវាង​លោក​ប្រធានាធិបតី​ត្រាំ​និង​រូប​លោក​ជា​ទំនាក់ទំនង​ពិសេស​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​លោក​ត្រាំ​ក៏​ធ្លាប់​លើក​ពី​រឿង​លោក​គី​ម​ជុង​អ៊ុ​ន​ដែរ ដោយ​លោក​ថា​ខ្ញុំ​ស្រឡាញ់​លោក​គី​ម​ជុង​អ៊ុ​ន​ណាស់​។ ខ្ញុំ​គោរព​លោក​ហើយ​លោក​ក៏​គោរព​ខ្ញុំ​វិញ​ដែរ​។

ពួក​អ្នកវិភាគ​យល់​ថា​លោក​គី​ម​ជុង​អ៊ុ​ន​នៅ​តែ​មាន​សង្ឃឹម​ជា​និច្ច​ថា នឹង​សម្រេច​បាន​កិច្ច ព្រម​ព្រៀង​មួយ​ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង តាម​រយៈ​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​លោក​ត្រាំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ