ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​គុន​ដាវ​17​រូប​ចេញ​ទៅ​ប្រកួត​ជើងឯក​ទ្វីបអាស៊ី​អាយុ​ក្រោម​23​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២២ ខែ តុលា កីឡាករ​កីឡាការិនី​គុន​ដាវ​កម្ពុជា​ចំនួន​១៧​រូប បាន​ចេញដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ទ្វីបអាស៊ី​សម្រាប់​ប្រភេទ​អាយុ​ក្រោម​២៣​ឆ្នាំ ។ លោក សុខ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២២ ខែ តុលា កីឡាករ​កីឡាការិនី​គុន​ដាវ​កម្ពុជា​ចំនួន​១៧​រូប បាន​ចេញដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ដើម្បី​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ទ្វីបអាស៊ី​សម្រាប់​ប្រភេទ​អាយុ​ក្រោម​២៣​ឆ្នាំ ។

លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ បាន​ចាត់​ទុក​ថា​នេះ​ជា​ការ​ប្រកួត​មួយ
ដែល​សំខាន់ ។ តាម​ពិត​ទៅ កម្ពុជា​មិន​សង្ឃឹមថា​នឹង​ដណ្ដើម​បាន​មេដាយ​នោះ​ទេ ព្រោះ​នេះ​ជា ការ​ប្រកួត​កម្រិត​ទ្វីប​ដែល​មាន​ប្រទេស​ចំនួន​៤២​ក្នុង​ទ្វីបអាស៊ី​ចូលរួម ។ ព្រឹត្តិការណ៍​ធំ​បែប​នេះ​កម្ពុជា​ត្រូវ​តែ​ចូលរួម​ដើម្បី​មានឱកាស​ប្រកួត​ជាមួយ​កីឡាករ​កីឡាការិនី​ខ្លាំង​ៗ​ក្នុង​ទ្វីបអាស៊ី​មុន​ពេល​កម្ពុជា​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​នា​ចុងខែ​វិច្ឆិកា និង​ដើមខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ។

សម្រាប់​ព្រឹត្តិការណ៍​នេះ កម្ពុជា​បាន​ចូលរួម ប្រកួត​ចំនួន​៤​លើក​ហើយ​ទាំង​លើក​នេះ ហើយ​នេះ​ជា​កាតព្វកិច្ច​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​សមាជិក សហព័ន្ធ​កីឡា​គុន​ដាវ​ទ្វីបអាស៊ី ។ ការ​ចាញ់​ឈ្នះ​វា​ជា​រឿង​ដោយឡែក ។ ព្រឹត្តិការណ៍​នេះ​ចាប់ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​២៣​ដល់ទី​២៨ ខែតុលា ។

កម្ពុជា​បញ្ជូន​កីឡាករ​ចំនួន​១៣​រូប​និង​កីឡា ការិនី​៤​រូប​ទៅ​ចូលរួម​ប្រកួត ។ វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​១០ ដែល​មាន​វិញ្ញាសា​ដាវ​តូច ដាវ​ធំ ដាវ​កាប់ ការ​ប្រកួត​ជា​ក្រុម និង​ឯកត្តជន រួម​ជាមួយ​វិញ្ញាសា​ដទៃ​ទៀត​ជា​ច្រើន ។

លោក សុខ អាង បញ្ជាក់​ថា សម្រាប់​ប្រ ភេទ​កីឡា​គុន​ដាវ​នេះ ក្នុង​ទ្វីបអាស៊ី កូ​រេ​៉​និង​ជប៉ុន ជា​ប្រទេស​ដែល​ខ្លាំង ។ ប្រទេស​ទាំង​២​នេះ​មិន ត្រឹមតែ​ខ្លាំង​ក្នុង​ទ្វីបអាស៊ី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា
ប្រទេស​ដែល​ខ្លាំង​នៅ​ក្នុង​ពិភពលោក​ទៀត​ផង ។

លោក​អគ្គលេខាធិការ​បន្ត​ថា បើ​មាន​ព្រឹត្តិ ការណ៍​ធំ​ៗ​បែប​នេះ លោក​នឹង​បញ្ជូន​កីឡាករ កីឡាការិនី​ឲ្យ​ទៅ​ចូលរួម​រហូត ព្រោះ​រឿង​ដែល​ជា​គោលដៅ​សំខាន់​គឺ​ដើម្បី​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ