ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​ទម្លាប់​ខ្ជះខ្ជាយ​លុយ​ដោយ​មិនដឹង​ខ្លួន

4 ឆ្នាំ មុន

ការ​ចាយវាយ គឺជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​គួរ​អនុញ្ញាត​ឲ្យ​ខ្លួន​មាន​ទម្លាប់​ខ្ជះខ្ជាយ​លុយ​ទេ ។ ខណៈ​ដែល​មាន​ទម្លាប់​ខ្ជះខ្ជាយ​មួយ​ចំនួន​អ្នកដឹង​ថា ខ្លួន​មាន​តែ​មិន​អាច​ជៀស​ផុត​ដូច​ជា ការ​ឧស្សាហ៍​ទទួលទាន​អាហារ​នៅ​ខាងក្រៅ​ជាមួយ​មិត្តភក្តិ ឬ​មិត្ត​រួមការ​ងារ​ពិតមែន​ក្តី មាន​ទម្លាប់​ខ្ជះខ្ជាយ​មួយ​ចំនួន​ទៀត​ដែល​មនុស្ស​ភាគច្រើន​មាន​ដោយ​មិនដឹង​ខ្លួន ។…

ការ​ចាយវាយ គឺជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​គួរ​អនុញ្ញាត​ឲ្យ​ខ្លួន​មាន​ទម្លាប់​ខ្ជះខ្ជាយ​លុយ​ទេ ។ ខណៈ​ដែល​មាន​ទម្លាប់​ខ្ជះខ្ជាយ​មួយ​ចំនួន​អ្នកដឹង​ថា ខ្លួន​មាន​តែ​មិន​អាច​ជៀស​ផុត​ដូច​ជា ការ​ឧស្សាហ៍​ទទួលទាន​អាហារ​នៅ​ខាងក្រៅ​ជាមួយ​មិត្តភក្តិ ឬ​មិត្ត​រួមការ​ងារ​ពិតមែន​ក្តី មាន​ទម្លាប់​ខ្ជះខ្ជាយ​មួយ​ចំនួន​ទៀត​ដែល​មនុស្ស​ភាគច្រើន​មាន​ដោយ​មិនដឹង​ខ្លួន ។

១. ទៅ​ទិញ​ម្ហូបអាហារ​ពេល​កំពុង​ឃ្លាន ៖
ពេល​ដែល​អ្នក​កំពុង​តែ​មាន​អារម្មណ៍​ឃ្លាន អ្នក​នឹង​មាន​ទំនោរ​ក្នុង​ការ​ទិញ​ម្ហូបអាហារ​ច្រើន​ជាង​ធម្មតា​ដែល​ធ្វើ​ឲ្យ​អ្នក​ខ្ជះខ្ជាយ​ថវិកា​លើ​អ្វី​ដែល​អ្នក​មិន​ត្រូវការ​ចាំបាច់ ។ ទម្លាប់​ដែល​ល្អ​គឺ​ការ​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ចង់​ទិញ និង​ទិញ​តែ​អ្វី​ដែល​អ្នក​ត្រូវការ ។

២. ទៅ​ទិញ​ម្ហូបអាហារ​ដោយ​មិន​មាន​ពេល​កំណត់​ទុក ៖
ប្រ​សិន បើ​អ្នក​ចង់​កាត់​បន្ថយ​ការ​ចាយវាយ​ខ្ជះខ្ជាយ​លើ​ម្ហូបអាហារ ឬ​ការ​ទិញ​ទំនិញ​ទូទៅ ចូរ​អ្នក​កុំ​ដើរ​ផ្សារ ដើម្បី​កម្សាន្ត​អារម្មណ៍ ។ មានការ​សិក្សា​បង្ហាញ​ឲ្យ​ដឹង​ថា មនុស្ស​តែងតែ​ចាយវាយ​ច្រើន​ប្រសិនបើ​ពួក​គេ​ដើរ​មើល​ទំនិញ​យូរ ។

៣. ទិញ​អាហារ​ខ្ចប់​ស្រាប់​៖
អ្នក​ដែល​ចូល​ចិត្ត​ទិញ​ទំនិញ​តាម​ម៉ាត ឬ​ផ្សារ​ទំនើប​នឹង​ជួប​ប្រទះ​អាហារ​ដូច​ជា​ផ្លែ​ឈើ​ដែល​ត្រូវ​បានចិត​និង​វេច​ខ្ចប់​ស្រាប់​ត្រូវ​បាន​ដាក់​លក់​លើ​ធ្នើ ។ ទោះជា​វា​ផ្តល់​ភាព​ងាយស្រួល និង​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ​ពិតមែន​ក្តី អាហារ​ទាំងនេះ​ភាគច្រើន​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​ពេល​ដែល​មិន​ទាន់​វេច​ខ្ចប់ ឬ​ចិត ។

៤. ឧស្សាហ៍​ភ្លេច​សប់​កង់​៖
ភាព​ខ្ជិលច្រអូស​ក្នុង​ការ​សប់​កង់​យានយន្ត​របស់​អ្នក​អាច​បង្ក​ឲ្យ​អ្នក​ខ្ជះខ្ជាយ​លុយ​ជា​ច្រើន​ចំណាយ​លើ​ថ្លៃ​សាំង ព្រោះ​ជា​ទូទៅ​យានយន្ត​អ្នក​នឹង​ត្រូវ​ប្រើ​សាំង​ច្រើន​ពេល​ដែល​កង់​ធូរ ។ អ្នក​មិន​ចាំបាច់​ចាំ​រហូត​ដល់​អ្នក​អាច​មើលឃើញ​ជាក់ស្តែង​ថា​វា​ធូរ​ទេ ឧស្សាហ៍​តាមដាន​មើល​ការ​បើកបរ និង​កត់ចំណាំ​ពី​ពេល​ដែល​អ្នក​ត្រូវ​សប់​កង់​យានយន្ត​ជា​ប្រចាំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ