ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បន្ត​កិច្ច​សហប្រ​តិ​បត្ត​កា​រ​បង្ក្រាប​​ក្នុង​ខេត្ត​កំពង់​ធំ…ចាប់បានមេខ្លោង​៤នាក់

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តី​រាយ​ការ​ណ៍​ឱ្យ​​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ធំ បើក​កិច្ច​ប្រ​តិ​បត្ត​កា​រប​ង្ក្រាប នឹង​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ ដំបូង​ដកហូត​ថ្នាំ​ញៀន​បាន​៤០​គីឡូក្រាម កាលពី​ថ្ងៃ​ទី​២១ ខែតុលា…

ខេត្តកំពង់ធំ ៖ សេចក្តី​រាយ​ការ​ណ៍​ឱ្យ​​ដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ធំ បើក​កិច្ច​ប្រ​តិ​បត្ត​កា​រប​ង្ក្រាប នឹង​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ចំនួន​៤​នាក់ ដំបូង​ដកហូត​ថ្នាំ​ញៀន​បាន​៤០​គីឡូក្រាម កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ ។ សូមរំលឹកថា៖ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តកំពង់ធំ…​បង្ក្រាប​គ្រឿងញៀនដ៏ធំ

ជនសង្ស័យ​ទាំង​៤​នាក់​មាន​១-​ឈ្មោះ SAk SAESONG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ថៃ ២-​ឈ្មោះ សុខ ប៊ុ​ន​សិរិ​ឆ័​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ ៣-​ឈ្មោះ លី តឹក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ និង ៤-​ឈ្មោះ គង់ វណ្ណៈ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ចង្អុលប​ង្ហាញ​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង នគរបាល​ជាតិ ក្រោម​កិច្ចសហការ​ប្រ​តិ​បត្ត​ការ​បង្ក្រាប នឹង​ចាប់ខ្លួន​មេ​ក្លោ​ង​ជួញដូរ​គ្រឿង​ទាំង​៤​នាក់​នោះ សមត្ត​កិច្ច​ជំនាញ​ក៏​បាន​សាកសួរ​យក​ចម្លើយ​ជនសង្ស័យ ទើប​នៅ​ថ្ងៃ​ទី ២៣ ខែតុលា ពួក​ក៏​បាន​សារភាព នឹង​បាន​ចង្អុលបង្ហាញ​ពី​កន្លែង​លាក់​ទុក​គ្រឿង​ញៀន​ចំនួន​៥៣​គីឡូក្រាម​ថែម​ទៀត ។

ការ​ចុះ​ទៅ​ឆែកឆេរ​ទីតាំង​ដែល​ពួក​គេ​លាក់​ទុក​គ្រឿងញៀន​នោះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ ២០១៩ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ស្រុក​កំពង់ស្វាយ និង​អាជ្ញាធរ​ភូមិ​ឃុំ ក្រោម​ការ​ដឹកនាំ​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា និង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ នៅ​ចំណុច​ផ្ទះ​មួយ​ខ្នង ស្ថិត​នៅ​ក្នុងភូមិ​សាន​គរ (​ខ​) ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ត្រង់​ចំនុច​ខាងកើត​ប្រឡាយ​ទំនប់​៣០​កញ្ញា ដែល​ជនសង្ស័យ​បាន​លាក់​ថ្នាំ​ញៀន ប្រភេទ​បេ​តម​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) នៅ​ក្នុងផ្ទះ​ធ្វើអំពើ​ស័ង្កសី ។

ទិដ្ឋភាព នៃ​ការ​ឆែកឆេរ គឺ​ត្រូវ​បាន​នាំ​ជនសង្ស័យ​ទាំង​៤​នាក់ មក​ចង្អុលបង្ហាញ​នូវ​វត្ថុ​តាង ក្រោយ​ពី​បើក​សោរ សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ វ៉ា​លី​ក្រណាត់​ចំនួន​៣ មាន​ពណ៌​ក្រហម ពណ៌​ខ្មៅ និង​ពណ៌​ខៀវ ដែល​បាន​លាក់​ទុក​នៅ​ក្រោម​គ្រែ សមត្ថកិច្ច​បាន​នាំ​យក​វ៉ា​លី​ទាំង​៣ មក​ឆែក​បាន​ប្រទះ​ឃើញ ថ្នាំ​ញៀន​ដែល​មានការ​វេច​ខ្ចប់​ដាក់​សំបក​កញ្ចប់​តែ ដែល​មាន​ពណ៌​ទឹកមាស មាន​រូប​សញ្ញា​ផ្កាយ​ចំនួន​៥ ដើម្បី​បំភាន់​ភ្នែក​មហាជន​ចំនួន​៥៣​ដុំ ស្មើ នឹង​៥៣​គីឡូក្រាម ។

សេចក្តី​រាយ​ការ​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​តុលា នេះ ​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ខាងលើ ចង្អុល​បង្ហាញ​ពី​ការ​លាក់​ទុក​គ្រឿង​ចំនួន​៧​គីឡូក្រាម​នៅ​ខាងក្រោយ​ផ្ទះ នឹង​ត្រូវ​បាន​ដកហូត ដូច្នោះ​ ករណី​សមត្ថ​កិច្ចសហការ​បង្ក្រាប មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​នៅ​ខេត្តកំពង់ធំ​នេះ សរុប​ដកហូត​បាន​ថ្នាំ​ញៀន​ទាំងអស់​១០០​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ