ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​០៩ មករា

14 ឆ្នាំ មុន

ឆ្នាំ​១៩៥១
-​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ត្រូវ បាន​បើក​ជា​ផ្លូវការ​នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋ អា​មេ​រិ​ក ។

ឆ្នាំ​១៧៩៣
-​លោក​ហ្ស​ង់​ព្យែ​រ ប្លង់​ឆាត ជនជាតិ បារាំង​បាន​ក្លាយជា​មនុស្ស​ទី​១ ដែល​ជិះ​បា ឡុ​ង​ហោះ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ពី​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នី​ញ៉ា រហូត​ដល់​ញូ​វ​ចឺ​ស៊ី ។
ឆ្នាំ​១៧៩៩
-​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​លោក​វី​លៀម ភី​ត បាន​ចេញ​បញត្ដិ​ប្រមូល​យក​ប្រាក់​ពន្ធ ដើម្បី​ឧបត្ថម្ភ​សំរាប់​ការ​ធ្វើសង្គ្រាម​ប្រឆាំង នឹង​ណា​ប៉ូ ឡេ​អុង របស់​ប្រទេស​បារាំង ។
ឆ្នាំ​១៨៥៨
-​លោក​អាន​សុ​ន ចូ​ន ប្រធានាធិបតី​ចុង ក្រោយ​នៃ​សាធារណរដ្ឋ​តិច​សាស់​បាន​ធ្វើ អត្ដឃាត​ដោយ​បាញ់​សម្លាប់​ខ្លួន​ក្នុង​អាយុ​៥៩ ឆ្នាំ ព្រោះតែ​មិន​បាន​ក្លាយជា​សមាជិក​ព្រឹទ្ធ សភា​អា​មេ​រិ​ក ។
ឆ្នាំ​១៨៧៨
-​អ៊ូ​ម​ប៊ែ​រ​តូ​ទី​១ បាន​ក្លាយជា​ស្ដេច​នៃ ប្រទេស​អ៊ី​តា​លី ។
ឆ្នាំ​១៩១៨
-​ក្នុង​អំឡុង​សង្គ្រាមលោក​លើក​ទី​១ មាន ការ​ប្រយុទ្ធ​គ្នា​នៅ​ជ្រលង​ភ្នំ​ហ្គា​ល​លី ប៉ូ​លី ក្នុង​ទឹកដី​ទួ​រ​គី រវាង​កងទ័ព​ទួ​រ​គី និង​កងទ័ព សម្ព័ន្ធមិត្ដ ខណៈ​ប្រទេស​បារាំង និង​អង់គ្លេស មាន​បំណង​ចង់​កាន់កាប់​ទីក្រុង​អ៊ី​ស្ដង់​ប៊ូល របស់​ទួ​រ​គី និង​ដើម្បី​ជួយ​រំដោះ​ផ្លូវ​សមុទ្រ ទៅ​ដល់​ប្រទេស​រុ​ស្ស៊ី​ផង ។ នៅ​ក្នុង​ការ ប្រយុទ្ធ​គ្នា​នោះ​កងទ័ព​ទួ​រ​គី​ស្លាប់​២៥៣.០០០ នាក់ ឯ​កងទ័ព​សម្ព័ន្ធមិត្ដ​ស្លាប់​២២០.០០០ នាក់ ដោយ​ជ័យ​ជំនះ​បាន​លើ​កងទ័ព​ទួ​រ​គី ។
ឆ្នាំ​១៩១៧
-​ពេល​មាន​សង្គ្រាមលោក​លើក​ទី​១ មាន ការ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​អេ​ហ្ស៊ី​បរ​វាង​កង ទ័ព​ទួ​រ​គី ជាមួយ​កងទ័ព​ហុ​ល្លង់ អង់គ្លេស និង អូស្ដ្រាលី ធ្វើ​ឱ្យ​កងទ័ព​ទួ​រ​គី​ស្លាប់​២០០​នាក់ របួស​១៦៨​នាក់ ព្រមទាំង​ត្រូវ​កងទ័ព​ប​ច្ចា មិត្ដ​ចាប់ខ្លួន​បាន​១.៤៣៤​នាក់ ។
ឆ្នាំ​១៩១៨
-​នៅ​អា​មេ​រិ​ក​មានការ​ប្រយុទ្ធ​គ្នា​រវាង ជនជាតិ​ដើម​អា​មេ​រិ​ក​យ៉ា​គី និង​កងទ័ព​អា​មេ រិ​ក ដើម្បី​ទាមទារ​ឯករាជ្យ​ឱ្យ​រដ្ឋ​ម៉ិចស៊ីកូ​ខាង ជើង ។
ឆ្នាំ​១៩២៣
-​លោក​ចេ​ន ដឺ​ឡា ស៊ី​រ៉ា ជា​វិស្វករ​គ្រឿង ម៉ាស៊ីន​ជនជាតិ​អេ​ស្ប៉ា​ញ បាន​បង្កើត​ឧ​ទ្ធ​ម្ភា​គ ចក្រ​ឈ្មោះ​អូ​តូ ហ្គី​រ៉ូ មុនគេ​សំរាប់​ហោះហើរ​។
ឆ្នាំ​១៩៤១
-​យន្ដហោះ​ចម្បាំង​របស់​អង់គ្លេស​ឈ្មោះ អា​រ៉ូ ឡេ​ន​កា​ស្ទ័​រ បាន​ធ្វើការ​ហោះហើរ​ជា លើក​ទី​១​របស់​ខ្លួន​ពេល​មាន​សង្គ្រាមលោក លើក​ទី​២ ។
-​នាវាមុជទឹក​ក្រិ​ច​ឈ្មោះ​ទ្រី​តុ​ន S.112 បាន​បាញ់​ពន្លិច​នាវាមុជទឹក​អ៊ី​តា​លី​ឈ្មោះ​នេ ហ្គេ​លី នៅ​ក្រុង​កំពង់​ផែ​អូ​ត្រាន​តូ ប្រទេស អ៊ី​តា​លី ។
ឆ្នាំ​១៩៤៥
-​ពេល​មាន​សង្គ្រាមលោក​លើក​ទី​២ កង ទ័ព​អា​មេ​រិ​កបាន​ឈ្លានពាន​លើ​កោះ​លូ​ហ្សុ​ន របស់​ប្រទេស​ហ្វ៉ី​លី​ពី​ន ។
ឆ្នាំ​១៩៥១
-​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ត្រូវ បាន​បើក​ជា​ផ្លូវការ​នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋ អា​មេ​រិ​ក ។
ឆ្នាំ​១៩៦៤
-​មាន​បាតុកម្ម​នៅ​ប៉ា​ណា​ម៉ា ដើម្បី​ទាម ទារ​អធិបតេយ្យភាព បន្ទាប់​ពី​ទង់ជាតិ​ប៉ា​ណា ម៉ា ត្រូវ​គេ​ដុត​ក្នុង​ជំ​លោះ​រវាង​សិស្ស និង​កង ទ័ព​អា​មេ​រិ​ក​ដែល​ព្យាយាម​យក​ទង់ជាតិ​ទៅ ចង​បង្ហូត​នៅ​តំបន់​ដែល​គ្រប់គ្រង​ដោយ​អា​មេ​រិ​ក​។
ឆ្នាំ​២០០១
-​យានអវកាស​ចិន​ឈ្មោះ​សេន​ហ្ស៊ូ​២ ត្រូវ​បាន​បាញ់​បង្ហោះ ។
ឆ្នាំ​២០០៤
-​ប្រទេស​ទួ​រ​គី បាន​លុប​បំបាត់​ទោស ប្រហារ​ជិ​វិត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន៕