ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ធ្លាយ​ដំណឹងចង់​ប្រកួត​ជាមួយ Pacquiao ម្តងទៀត​ស្រាប់តែ​ពេល​នេះ​ Floyd …

4 ឆ្នាំ មុន

ការ​ចូល​និវត្តន៍​របស់ Floyd Mayweather មិន​បាន​ធ្វើ​ឱ្យ​គាត់​ចេញពី​កន្លែង​ហាត់​ប្រដាល់​នោះ​ទេ ខណៈ​ដែល​គាត់​បាន​ប្រាប់​ពិភពលោក​ថា គាត់​គឺជា​កីឡាករ​មិន​ដែល​ចាញ់​។ អ្នកប្រដាល់សញ្ជាតិ​អា​មេ​រិ​ក​ដែល​មិន​ស្គាល់​ចាញ់​រូប​នេះបាន​ប្រកាស​ចូល​និវត្តន៍ បន្ទាប់​ពី​បាន​យកឈ្នះ Conor McGregor…

ការ​ចូល​និវត្តន៍​របស់ Floyd Mayweather មិន​បាន​ធ្វើ​ឱ្យ​គាត់​ចេញពី​កន្លែង​ហាត់​ប្រដាល់​នោះ​ទេ ខណៈ​ដែល​គាត់​បាន​ប្រាប់​ពិភពលោក​ថា គាត់​គឺជា​កីឡាករ​មិន​ដែល​ចាញ់​។

អ្នកប្រដាល់សញ្ជាតិ​អា​មេ​រិ​ក​ដែល​មិន​ស្គាល់​ចាញ់​រូប​នេះបាន​ប្រកាស​ចូល​និវត្តន៍ បន្ទាប់​ពី​បាន​យកឈ្នះ Conor McGregor កាលពី​ខែសីហា ឆ្នាំ​២០១៧ ។ ប៉ុន្តែ​មាន​ពាក្យ​ច​ចាម​អារាម​កាន់តែ​ច្រើន​ឡើង​ៗ ថា​បុរស​វ័យ ៤២ ឆ្នាំ​រូប​នេះ ដែល​មាន​កំណត់​ត្រា​ឈ្នះ ៥០​លើក និង​មិន​ដែល​ចាញ់​នោះ នឹង​ឈាន​ជើង​ចូល​សង្វៀន​វិញ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ​គូប្រជែង​សិប​ឆ្នាំ Manny Pacquiao ។

កីឡាករ​ជើង​ខ្លាំង​រូប​នេះ បាន​បង្ហោះ​វី​ឌី​អូ​ដាល់​បាវ​ខ្សាច់ នៅ​ក្លិប​ហាត់ប្រាណ នៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម ដែល​មួយ​ដៃ​ៗ លាន់លឺ​សូរដូច​រន្ទះ​។ មាន​អ្នក​ប្រើ​បណ្តាញ​សង្គម​ម្នាក់ Comment ថា​៖«​នេះ​ជា​រឿង​ដែល Floyd គួរ​ធ្វើ​ជំនួស​ឱ្យ​ការ​អួតអាង​អំពី​ទ្រព្យសម្បត្តិ​របស់​គាត់​។ មនុស្ស​ស្រឡាញ់​ជំនាញ​របស់​គាត់​មិនមែន​លុយ​របស់​គាត់​ទេ»​។

Mayweather បាន​យកឈ្នះ​លើ Pacquiao ដោយ​ពិន្ទុ​កាលពី​ឆ្នាំ​២០១៥ ដោយ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ចង់​ចូល​ប្រកួត​ម្តងទៀត ដើម្បី​សងសឹក​។ Pacquiao នៅ​តែ​ជា​អ្នក​ប្រដាល់​ដ៏​សកម្ម​ម្នាក់ ដែល​បាន​បំបាក់ Adrien Broner និង Keith Thurman នៅ​ក្នុងឆ្នាំនេះ ខណៈ​ដែល Mayweather បាន​ប្រកួត​ជាមួយនឹង​កីឡាករ UFC Conor McGregor កាលពី​ឆ្នាំ​២០១៧ មុន​ពេល​សម្រេចចិត្ត​ចូល​និវត្តន៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្តេច​ប្រដាល់ Mayweather បាន​បើក​ការ​ប្រកួត​ពិព័រណ៍​មួយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល​កាលពី​ឆ្នាំ​មុន នៅ​ពេល​ដែល​គាត់​បាន​បញ្ឈប់​អ្នក​ប្រដាល់ Tenshin Nasukawa ក្នុង​ទឹក​ទី​មួយ​។ Mayweather រក​ចំណូល​បាន ៧​លាន​ផោន សម្រាប់​ការងារ​តិច​ជាង​៣​នាទី ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ