ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ហើយ​ដែល Neymar គ្មាន​មុខ​ក្នុង​តារាង​ដណ្តើម Ballon d’Or នឹងគេ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នក​រៀបចំ​កម្មវិធី​ពានរង្វាន់​បាល់​មាស Ballon d’Or បាន​ពន្យល់​ពី​មូលហេតុ​ដែល Neymar មិន​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​អ្នក​ជាប់​ជម្រុះ​ទាំង​៣០​នាក់…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នក​រៀបចំ​កម្មវិធី​ពានរង្វាន់​បាល់​មាស Ballon d’Or បាន​ពន្យល់​ពី​មូលហេតុ​ដែល Neymar មិន​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​អ្នក​ជាប់​ជម្រុះ​ទាំង​៣០​នាក់ ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​កាលពី​យប់​ថ្ងៃ​ចន្ទ​។

អ្នក​ដែល​មានឈ្មោះ​ក្នុង​ការ​ដណ្តើម​យក​ពាន Ballon d’Or ឆ្នាំ​២០១៩ ត្រូវ​បាន​ប្រកាសប្រាប់​កាលពី​ថ្ងៃ​ចន្ទ ដែល​ក្នុង​នោះ​មាន​កីឡាករ​ដូច​ជា Lionel Messi, Cristiano Ronaldo និង Virgil van Dijk ជាដើម​។

ខណៈ​ពេល​ដែល​មានឈ្មោះ​កីឡាករ​មិន​នឹក​ស្មាន​ដល់​ថា​ជាប់ ដូច​ជា Hugo Lloris មក​ពី Tottenham Hotspur និង Marquinhos មក​ពី PSG គេ​សង្កេត​ឃើញ​ថា ឈ្មោះ​របស់ Neymar គ្មាន​នៅ​លើ​តារាង​នោះ​ទេ​។

អ្នក​រៀបចំ​កម្មវិធី​ពាន​នេះ France Football បាន​លើក​ឡើង​ពី​មូលហេតុ​ជា​ច្រើន​សម្រាប់​អវត្តមាន​របស់​កីឡាករ​វ័យ ២៧​ឆ្នាំ ដែល​មួយ​ក្នុង​ចំណោម​នោះ ជា​បញ្ហា​របួស​របស់​គាត់​ក្នុងឆ្នាំនេះ​។ Neymar បាន​ប៉ះទង្គិច​ជាមួយនឹង Strasbourg នៅ​ក្នុង​ការ​ប្រកួត​លី​គ​ទី​១ ហើយ​រង​របួស​មិន​បាន​ឡើង​ប្រកួត​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​។

មូលហេតុ​មួយទៀត​ដែល​នាំ​ឱ្យ​មាន​គ្មាន​ឈ្មោះ Neymar គឺជា​សកម្មភាព​និង​ការ​ប្រមាថ​របស់ Neymar ទៅ​លើ​មន្ត្រី​គ្រប់គ្រង​ការ​ប្រកួត តាម​រយៈពេល Instagram បន្ទាប់​ពី PSG បាន​ធ្លាក់​ចេញពី​ការ​ដណ្តើម​ពានរង្វាន់ UEFA Champions League ដោយ​ក្រុម Manchester United នៅ​វគ្គ ១៦​ក្រុម កាលពី​រដូវ​កាល​មុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីមុន Neymar បាន​ជាប់​ឈ្មោះ​ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ជ្រើសរើស​អស់​រយៈពេល ៨​ឆ្នាំ​ជាប់​ៗ​គ្នា តែ​មិនមែន​ឆ្នាំ​នេះ​ទេ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ