ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​ថ្មី Ronaldo ស្រាប់តែ​បង្ហាញ​អារម្មណ៍​បែប​នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma កំពូល​តារា​ឆ្នើម​របស់​ក្លឹ​ប​សេះបង្កង់ Juventus កីឡាករ Cristiano Ronaldo ដែល​ធ្លាប់​លេង​នៅ​ក្រោម​អ្នកចាត់ការ​ជោគជ័យ​ជា​ច្រើន​រូប​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma កំពូល​តារា​ឆ្នើម​របស់​ក្លឹ​ប​សេះបង្កង់ Juventus កីឡាករ Cristiano Ronaldo ដែល​ធ្លាប់​លេង​នៅ​ក្រោម​អ្នកចាត់ការ​ជោគជ័យ​ជា​ច្រើន​រូប​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បង្ហាញ​ពី​អារម្មណ៍​របស់​គាត់​ចំពោះ​គ្រូបង្វឹក​ថ្មី​លោក Maurizio Sarri ។

ទោះបីជា​ក្លឹ​បទ​ទួល​បាន​ជោគជ័យ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​គ្រូបង្វឹក​លោក Massimiliano Allegri ក៏​ដោយ​ក៏ Juve ត្រូវ​បាន​គេ​រិះគន់​ជា​ញឹកញាប់​ចំពោះ​ស្ទីល​លេង​របស់​ពួក​គេ​។ ចាប់តាំងពី លោក Sarri បាន​ចូល​មក Ronaldo អាយុ​៣៤​ឆ្នាំ ហាក់បីដូចជា​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​។

ម្ចាស់​ពាន Ballon d’Or ៥​ជំនាន់​រូប​នេះ បាន​ថ្លែងប្រាប់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​ក្រុម​របស់​យើង​កំពុង​ធ្វើ​បាន​ល្អ​ប្រសើរ បើ​ទោះបីជា​យើង​លេង​តាម​របៀប​រៀង​ៗ​ខ្លួន​ក៏​ដោយ​។ ពេល​នេះ ខ្ញុំ​មាន​សេរីភាព​ជា​មុន ហើយ​ខ្ញុំ​សប្បាយចិត្ត​ណាស់​។ ពួក​យើង​ផ្លាស់​ប្តូរ​គ្រូបង្វឹក ដើម្បី​អភិវឌ្ឍ​ឱ្យ​កាន់តែ​ល្អ​»​។ ជើង​ខ្លាំង​របស់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ​បាន​បន្ត​ថា​៖«​ខ្ញុំ​ចូល​ចិត្ត​របៀប​ដែល​គាត់​ចង់អោយ​យើង​លេង​។ យើង​ចង់​ឈ្នះ​អ្វី​ៗ​ទាំងអស់ បើ​ទោះបីជា​វា​លំបាក ប៉ុន្តែ​យើង​អាច​សម្រេច​បាន​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo រកបាន​គ្រាប់​បាល់​ជូន​ក្លិប ៥​គ្រាប់ ក្នុង​ការ​ប្រកួត​៩​ដង ក្រោម​ការ​ដឹកនាំ​របស់ លោក Sarri ក្នុង​រដូវ​កាល​នេះ​៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ