ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ Real Madrid លួច​ទាក់ទង​អតីត​គ្រូបង្វឹក​មួយ​រូប​ត្រៀម​ជំនួស Zidane

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ចំ​ពេល​ដែល​ទម្រង់​លេង​មិន​ស្ថិតស្ថេរ​របស់​ក្រុម​ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ចំ​ពេល​ដែល​ទម្រង់​លេង​មិន​ស្ថិតស្ថេរ​របស់​ក្រុម​ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទាក់ទង​ជាមួយ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho ។

យោង​តាម​សារព័ត៌មាន El Chiringuito បានឱ្យ​ដឹង​ថា អ្នក​ឈ្នះ​ពានរង្វាន់ UEFA Champoins League ១៣ សម័យកាល បាន​ទៅ​ទាក់ទង​លោក Mourinho បន្ទាប់​ពី​ក្រុម​នេះ​ចាញ់​នៅ​ចុង​ស​ប្តា​ហ៍​។ ក្លិប​អធិរាជ​ស Real Madrid ត្រូវ​បាន​ចាញ់​ដោយ​ក្រុម​ដែល​ទើប​ឡើង​ថ្មី Mallorca នៅ​យប់​ថ្ងៃ​សៅរ៍ ដែល​បានឃើញ​ពួក​គេ​ធ្លាក់​ពី​ចំណាត់ថ្នាក់​លេខ ១ មក​លេខ ២ នៅ LaLiga ។

គ្រូបង្វឹក​បច្ចុប្បន្ន Real Madrid លោក Zidane អាយុ ៤៧​ឆ្នាំ ហាក់បីដូចជា​ទាល់គំនិត​គិត​មិន​ចេញរ​កវី​ធី​អ្វី​ល្អ​ជាង​នេះ​ទៀត​ទេ ដោយ​បាន​ចាប់ផ្តើម​ការ​ប្រកួត​ដោយ​ដាក់​កីឡាករ​ខ្លាំង​ៗ​ដល់​ទៅ​៥​នាក់ ដែល​មាន​ដូច​ជា James Rodriguez, Isco, Vinicius Junior, Luka Jovic និង Karim Benzema​។

អនាគត​របស់​គ្រូបង្វឹក​ជនជាតិ​បារាំង​រូប​នេះ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​មិន​ទៀងទាត់ ព្រោះតែ​គេ​បាន​រាយការណ៍​មក​ថា នាយក​ក្លិប​លោក Florentino Perez បាន​ទៅ​ទាក់ទង​ជាមួយនឹង​លោក Mourinho ដែល​ធ្លាប់​កាន់​ក្លិប​នៅ​ចន្លោះ​ឆ្នាំ​២០១០ និង ២០១៣​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Mourinho ក៏​ធ្លាប់​ត្រូវ​បាន​ទាក់ទង​ដោយ Real មុន​ពេល​លោក Zidane មក​ចូល​កាន់​តំណែង​វិញ​ក្នុងឆ្នាំនេះ ហើយ​ក៏​ធ្លាប់​កាលពី​លោក​ប្រុង​ឡើង​ធ្វើ​ជា​គ្រូបង្វឹក​នៅ Manchester United នៅ​ឆ្នាំ​២០១៦​ផង​ដែរ​៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ