រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនខេមប្រ៊ូវ ដែលជាក្រុមហ៊ុន ផលិតស្រាបៀរ ភេសជ្ជៈ និងទឹកសុទ្ធធំជាងគេនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ហើយបានផលិតនូវផលិតផលដែលមានម៉ាកសញ្ញាល្បីៗ រួមមានផលិតផលម៉ាកល្បីៗ ទាំងនៅក្នុងស្រុក និង លំដាប់អន្តរជាតិ ដើម្បីផ្តល់ជាជម្រើសដ៏សមស្របសម្រាប់តម្រូវការរបស់អតិថិជន រួមមានផលិតផល៖ ស្រាបៀរអង្គរ ( Angkor Beer) ស្រាបៀរកាស់ស្បែរ (Carlsberg) ស្រាបៀរហ្គីនណេស (Guinness) ស្រាបៀរប្លេក ផេនធ័រ ( Black Panther) ភេសជ្ជៈប៉េបស៊ី ( Pepsi) សេវិនអាប់ (7Up) និង មីរិនដា ( Mirinda) និងទឹកសុទ្ធអង្គរពូរ៉ូ (Angkor Puro) ផងដែរ។
នារដូវកាលរៀបអាពាហ៍ពិពាហ៍ បានខិតចូលមកដល់ ហើយកាន់តែពិសេសសម្រាប់អតិថិជនផងដែរ ក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីពិសេស ថែមជូននៅក្នុងកម្មវិធីអាពាហ៏ពិពាហ៏សម្រាប់
ដៃគូរស្វាមី ភរិយាថ្មោងថ្មី ដែលបានជាវផលិតផលពីក្រុមហ៊ុន មានដូចជា៖
១- ជាវស្រាបៀរអង្គរកំប៉ុង ចំនួន២៥កេស នឹងទទួលបានស្រាបៀរអង្គរកំប៉ុងចំនួន៣កេស បន្ថែមដោយឥតគិតថ្លៃ និងសន្លឹកឆ្នោត១សន្លឹក។
២- ជាវស្រាបៀរអង្គរដប ចំនួន២៥កេស នឹងទទួលបានស្រាបៀរអង្គរកំប៉ុង ចំនួន១កេស បន្ថែមដោយឥតគិតថ្លៃ និងសន្លឹកឆ្នោត១សន្លឹក។
៣- ជាវស្រាបៀរអង្គរ ស្តោតដបធំ ចំនួន២៥កេស នឹងទទួលបានស្រាបៀរអង្គរកំប៉ុង ចំនួន១កេស បន្ថែមដោយឥតគិតថ្លៃ និងសន្លឹកឆ្នោត១សន្លឹក។
៤- ជាវស្រាបៀរប្លេកផេនធ័រ ចំនួន១៥កេស នឹងទទួលបានស្រាបៀរអង្គរកំប៉ុង ចំនួន១កេស បន្ថែមដោយឥតគិតថ្លៃ និងសន្លឹកឆ្នោត១សន្លឹក។
៥- ជាវភេសជ្ជៈប៉េបស៊ី មីរិនដា និង សេវិនអាប់ ចំនួន១៥កេស នឹងទទួលបានភេសជ្ជៈ ចំនួន១កេសបន្ថែមដោយឥតគិតថ្លៃ និងសន្លឹកឆ្នោត១សន្លឹក។
៦- ជាវស្រាបៀរកាស់ស្បែរកំប៉ុង ចំនួន១៥កេស នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក។
៧- ជាវស្រាបៀរហ្គីនណេសកំប៉ុង ចំនួន១៥កេស នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ។
ក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោតផ្សងសំណាង រង្វាន់ធំមានរថយន្តម៉ាក MAZDA 2 (ម៉ាដស្តា២) ដ៏ស្រស់ស្អាត១គ្រឿង និងរង្វាន់ជាទឹកប្រាក់សុទ្ធ ជាច្រើនរង្វាន់ ដូចជា៖ ១លានរៀល ២លានរៀល និង៥លានរៀល។ ហើយ ការចាប់ឆ្នោតផ្សងសំណាង នឹងត្រូវធ្វើឡើងនៅរៀងរាល់២ខែម្តង ដូចមាននៅក្នុងខិត្តប័ណ្ណខាងក្រោម ៖
ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ