ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត Hat-Trick ផ្អើល Champions League ធ្វើ​ឱ្យ Mbappe បង្កើត​កំណត់​ត្រា​ថ្មី

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម Kylian Mbappe របស់ Paris Saint-Germain…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា តារា​ឆ្នើម Kylian Mbappe របស់ Paris Saint-Germain ហាក់ដូចជា​មិន​អាច​បញ្ឈប់​ការ​បំបែក​ឯតទគ្គ​កម្ម​បាន​ឡើយ ហើយ​កីឡាករ​វ័យ ២០​ឆ្នាំ​រូប​នេះ បាន​បង្កើត​ប្រវត្តិសាស្ត្រ​ម្តងទៀត​កាលពី​យប់​ថ្ងៃ​អង្គារ ជាមួយនឹង​ការ​ប្រកួត​តទល់​នឹង​ក្លិប Brugge​ ។ PSG បាន​កត់ត្រា​ជ័យជម្នះ ៥-០ លើ Brugge យ៉ាង​ស្រួល នៅ​យប់​មួយ​ដែល Mbappe រកបាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី Hat-trick លើក​ដំបូង​របស់​ខ្លួន​នៅ UEFA Champions League ។

យោង​តាម Marca បានអោយ​ដឹង​ថា Mbappe ក្លាយជា​កីឡាករ​ដំបូង​គេ ដែល​រកបាន​បី​គ្រាប់​ពី​កៅអី​បម្រុង​ក្នុង​ការ​ប្រកួត បន្ទាប់​ពី Joseba Llorente របស់ Villarreal កាលពី​ខែតុលា ឆ្នាំ ២០០៨​។

ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​របស់​អតីត​កីឡាករ​ក្លិប Monaco រូប​នេះ បាន​ធ្វើ​ឱ្យ​គាត់​ក្លាយជា​កីឡាករ​វ័យក្មេង​ជាងគេ​បំផុត​របស់​បារាំង ដែល​អាច​រកបាន ៣​ដង​ក្នុង​ការ​ប្រកួត​តែ​មួយ នៅ UCL នៅ​អាយុ ២០​ឆ្នាំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mbappe ក៏​បាន​ក្លាយជា​កីឡាករ​ក្មេង​ជាងគេ ដែល​រកបាន​គ្រាប់​បាល់​ដល់​ទៅ​១៥​គ្រាប់ ក្នុង​វ័យ​ត្រឹមតែ​ប៉ុន​នេះ​។ Messi ពេល​ដែល​រកបាន​គ្រាប់​បាល់​ចំនួន​១៥​គ្រាប់ គឺ​មាន​អាយុ​២១​ឆ្នាំ​បាត់​ទៅ​ហើយ ៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ